ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ត់​ខ្លួន​ថៅកែ​ទុរេន​ថៃ​ម្នាក់ ដោយ​មាន​ពាក់​មាស​៨​តម្លឹង​ជាប់​ខ្លួន និង​លុយ​៣​ពាន់​ដុល្លារ

3 អាទិត្យ មុន

ប្រទេស​ថៃ ៖ បើ​យោង​តាម​ប្រភព​ពី​បណ្តាសារ​ព័ត៌មាន​ថៃ Thairath, MGR Online និង Kapook កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា…

ប្រទេស​ថៃ ៖ បើ​យោង​តាម​ប្រភព​ពី​បណ្តាសារ​ព័ត៌មាន​ថៃ Thairath, MGR Online និង Kapook កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៥ បាន​រាយការណ៍​ពី​ករណី​បាត់​ខ្លួន​ស្ត្រី​ជា​ថៅកែ​លក់​ផ្លែ​ទុរេន​ម្នាក់​ក្នុង​ខេត្ត​ស៊ូ​រ៉ាត់​ថា​នី (Surat Thani) តាំងពី​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៥ មក​ម្ល៉េះ ដោយ​គ្រួសារ​កំពុង​បារម្ភ​យ៉ាង​ខ្លាំង ព្រោះ​ស្ត្រី​រូប​នោះ​មាន​ពាក់​មាស​៨​តម្លឹង​ជាប់​ខ្លួន និង​លុយ​៣​ពាន់​ដុល្លារ​ផង​ដែរ​។

សាច់ញាតិ​អ្នកស្រី ស៊ូ​ជី​ត្រា ឬ ចែ​កែវ អាយុ​៤៣​ឆ្នាំ ដែល​ជា​ម្ចាស់​តូប​លក់​ទុរេន​នៅ​ឯ​ផ្សារ​ផូ​វ៉ៃ (Pho Wai) ឃុំ​បាង​គង់ Bang Kung ស្រុក​មឿ (Muang) ខេត្ត​ស៊ូ​រ៉ាត់​ថា​នី បាន​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ប៉ូលិស​ក្រុង​ស៊ូ​រ៉ាត់​ថា​នី បន្ទាប់​ពី​ចែ​កែវ​បាន​បាត់​ខ្លួន​យ៉ាង​អាថ៌​កំបាំង តាំងពី​ម៉ោង ៧:៤០​នាទី​យប់ នៅ​ថ្ងៃ​ទី​១៧ ខែឧសភា មក​ម្ល៉េះ​។ លោក ផុង​សា​ផា​ន សេ​តាន់ ដែល​ជា​ប្តី​ចែ​កែវ​បាន​បញ្ជាក់​ថា ការ​បាត់​ប្រពន្ធ​គាត់​ពិតជា​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ផិតក្បត់​ទេ ប៉ុន្តែ​លោក​សង្ស័យ​ថា​ជា​ករណី​ប្លន់ ដោយ​ជន​ដៃដល់​មាន​បំណង​ប្លន់ និង​រៀប​គម្រោង​ទុកជា​មុន​។

គាត់​សន្មត់​ថា ខណៈ​ពេល​ដែល​ប្រពន្ធ​គាត់​កំពុង​រង់ចាំ​អតិថិជន​មក​យក​ទុរេន​នៅ​ម៉ោង​៧​និង​៣០​នាទី​យប់ នៅ​មុន​ពេល​អតិថិជន​មក​ដល់ ប្រពន្ធ​គាត់​ប្រហែលជា​ជិះ​ម៉ូតូ​ចេញពី​តូប​ទៅ​ទិញ​ម្ហូប ហើយ​ប្រហែលជា​ត្រូវ​ចោរប្លន់​នៅ​ពេល​នោះ​។ ចំណែក​ទូរ​សព្ទ​ដៃ​ពីរ​គ្រឿង ដែល​ដំបូង​បាន​រាយការណ៍​ថា​បាត់​នោះ ក្រោយមក​បាន​រក​ឃើញ​នៅ​ក្នុង​តូប​ប៉ុន្តែ​សុទ្ធតែ​អស់​ថ្ម​។

ប៉ូលិស​ស៊ើបអង្កេត​កំពុង​បន្តការងារ​របស់​ខ្លួន ដោយ​កំពុង​ពិនិត្យ​មើល​កាមេរ៉ា​សុវត្ថិភាព​របស់​ក្រុមហ៊ុន​ឯកជន​ដែល​នៅ​ក្បែរ​នោះ ព្រោះ​កាមេរ៉ា​របស់​សាលាក្រុង​មិន​អាច​ពិនិត្យ​បាន​ទេ ដោយសារ​សាលាក្រុង​កំពុង​ជួសជុល​ខ្សែភ្លើង​ក្រោម​ដី និង​ដក​បង្គោល​ភ្លើង​ចេញពី​តំបន់ ដូច្នេះ​ប្រព័ន្ធ​កាមេរ៉ា​ទាំងអស់​ត្រូវ​បាន​ដក​ចេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ