ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ីអះអាង​ពីការ​បិទ​ការិយាល័យ​USAID នាពេល​ខាងមុខនេះ ​

12 ឆ្នាំ មុន

ប្រទេស​រុស្ស៊ីអះអាង​កាលពី​ថ្ងៃ​ទី​១៩ កញ្ញា ​ថា ​ទីភ្នាក់ងារ​​ដើម្បី​ការអភិវឌ្ឍ​​ន៍​អន្តរជាតិ របស់​អាមេរិក​USAID ដែល​រង​ការចោទ​​ប្រកាន់​ថា ​ជ្រៀត​​ជ្រែក​​ចូល​កិច្ច​ការ​នយោបាយ​រុស្ស៊ី ​ត្រូវ​បញ្ចប់​សកម្ម​ភាពរបស់ខ្លួន​នៅ​​រុស្ស៊ី​ចាប់​ពី​ថ្ងៃ​ទី​១ តុលា​ទៅ ។​អ្នកនាំពាក្យ​ក្រសួង​ការបរទេស ​រុស្ស៊ី​លោក​អាឡិច​សាន់​ឌ័រ​​ ​លូកា​សឺ ​វិក គូស​បញ្ជាក់​ប្រាប់​បណ្តា​អ្នកកាសែត​ថា​ការសម្រេច​ចិត្ត​នោះ​ត្រូវ​បាន​ធ្វើ​

ប្រទេស​រុស្ស៊ីអះអាង​កាលពី​ថ្ងៃ​ទី​១៩ កញ្ញា ​ថា ​ទីភ្នាក់ងារ​​ដើម្បី​ការអភិវឌ្ឍ​​ន៍​អន្តរជាតិ របស់​អាមេរិក​USAID ដែល​រង​ការចោទ​​ប្រកាន់​ថា ​ជ្រៀត​​ជ្រែក​​ចូល​កិច្ច​ការ​នយោបាយ​រុស្ស៊ី ​ត្រូវ​បញ្ចប់​សកម្ម​ភាពរបស់ខ្លួន​នៅ​​រុស្ស៊ី​ចាប់​ពី​ថ្ងៃ​ទី​១ តុលា​ទៅ ។​អ្នកនាំពាក្យ​ក្រសួង​ការបរទេស ​រុស្ស៊ី​លោក​អាឡិច​សាន់​ឌ័រ​​ ​លូកា​សឺ ​វិក គូស​បញ្ជាក់​ប្រាប់​បណ្តា​អ្នកកាសែត​ថា​ការសម្រេច​ចិត្ត​នោះ​ត្រូវ​បាន​ធ្វើ​ដោយសារ​ការប៉ុន​ប៉ង​របស់​USAID ​ប្រើ​ឥទ្ធិ​ពល​លើ​ដំណើរការ​​​នយោបាយ​ បណ្តា​ស្ថា​ប័ន​របស់​សង្គម​ស៊ីវិល ​និងការបោះ​ឆ្នោតក្នុង​កម្រិត​​ផ្សេងៗ​តាម​រយៈ​ការផ្តល់​អាហារូប​ករណ៍​ ។

​អ្នក​នាំ​ពាក្យ​រូប​នេះ​បន្តថា ​បញ្ហា​ធ្ងន់ធ្ងរ​ទាំង​ឡាយ​​​កើតមាន​ដោយសារ​សកម្ម​ភាព​របស់​USAID ក្នុង​តំបន់​នានារបស់​រុស្ស៊ី ​ជាពិសេស​នៅតំបន់​កូកាល់​ខាងជើង ។ ​ក្រុង​​មូស្កូប្រាប់​ដល់​ក្រុង​វ៉ាស៊ីនតោនជាច្រើនលើក​ថា​ស​​កម្ម​ភាព​ទាំង​នេះ ​ពុំ​សមស្រប​នឹង​ប​ណ្តាល​ទិសដៅ​​នៃ​​កិច្ច​​សហ​ប្រតិបត្តិ​ការ​មនុស្សធម៌​ទ្វេភាគី​ឡើយ ។ ​USAID ​ជាទីភ្នាក់​ងារផ្លូវ​ការសំខាន់​បំផុត​ទទួល​បន្ទុក​លើជំនួយ​បរទេស​របស់​សហ​រដ្ឋ​អាមេរិក​​។ ​ទីភ្នាក់​ងារ​នេះ​បាន​បើក​ការិយា​ល័យ​​របស់ខ្លួន​នៅក្រុង​មូស្គូ​កាលពី​ឆ្នា​ំ១៩៩២ ។ ​បច្ចុប្បន្ន​មាន​ជនជាតិ​រុស្ស៊ី​៦០​នាក់ ​និងជន​ជាតិ​អាមេរិក​១៣​នាក់ ​ធ្វើការក្នុង​ការិយាល័យ​នោះ​៕