ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីុរ៉ង់​ផ្តល់​អាវុធ​យ៉ាង​ច្រើន​ដល់​ស៊ីរី​តាម​រយៈ​អីុរ៉ាក់​

12 ឆ្នាំ មុន

យោងតាម​របាយការណ៍​មួយ​របស់​ពួក​ភ្នាក់​ងារ​សើុបការណ៍​លោក​ខាង​លិច​ថា ប្រទេស​អីុរ៉ង់​បានប្រើប្រាស់​មធ្យោបាយ​ដឹក​ជញ្ជូន​តាម​អាកាស​ស៊ីវិល​ដើម្បីដឹក​ជញ្ជូន​ទាហាន​និងអាវុធ​ជាច្រើន​ទៅ​កាន់​ស៊ីរី​តាម​​ដែនអាកាស​អីុរ៉ាក់ ។កាលពី​២​សប្តាហ៍​មុននេះ ​បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​ធ្លាប់​បាន​គូស​បញ្ជាក់​ថា ​បា​ន​សួរ​អាជ្ញាធរ​អីុរ៉ាក់​ពីជើង​​ហោះ​ហើរ​ទាំងនោះ​​នៃ​យន្តហោះ​​អីុរ៉ាក់​

យោងតាម​របាយការណ៍​មួយ​របស់​ពួក​ភ្នាក់​ងារ​សើុបការណ៍​លោក​ខាង​លិច​ថា ប្រទេស​អីុរ៉ង់​បានប្រើប្រាស់​មធ្យោបាយ​ដឹក​ជញ្ជូន​តាម​អាកាស​ស៊ីវិល​ដើម្បីដឹក​ជញ្ជូន​ទាហាន​និងអាវុធ​ជាច្រើន​ទៅ​កាន់​ស៊ីរី​តាម​​ដែនអាកាស​អីុរ៉ាក់ ។កាលពី​២​សប្តាហ៍​មុននេះ ​បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​ធ្លាប់​បាន​គូស​បញ្ជាក់​ថា ​បា​ន​សួរ​អាជ្ញាធរ​អីុរ៉ាក់​ពីជើង​​ហោះ​ហើរ​ទាំងនោះ​​នៃ​យន្តហោះ​​អីុរ៉ាក់​សង្ស័យ​ផ្តល់​អាវុធ​ដល់​របប​ស៊ីរី​តាម​ដែន​អាកាស​អីុរ៉ាក់ ​។​

អីុរា៉ក់​​អះ​អាង​ថា ​ពុំ​អនុញ្ញាត​ឱ្យ​មានការឆ្លង​កាត់​អាវុធ​ណាមួយ​តាម​​ដែន​អាកាស​របស់ខ្លួន​ឡើយ ​។ ​ក៏​ប៉ុន្តែ​​របាយ​ការណ៍​មួយគូស​បញ្ជាក់​ថា ​អាវុធ​​នានា​របស់​អីុរ៉ង់​ត្រូវ​បាន​បញ្ជូន​យ៉ាង​ច្រើន​ទៅ​កាន់​ស៊ីរី​កាត់​តាម​អីុរ៉ាក់ ​។ ​ការផ្តល់​អាវុធ​នេះ​រៀបចំ​ឡើង​ដោយ​កងឆ្មាំ​បដិវត្តន៍​អីុរ៉ង់ ​។នៅ​ក្រុងបាដាដ ​ទី​ប្រឹក្សា​ម្នាក់​របស់​​​នាយក​រដ្ឋមន្ត្រី​អីុរ៉ាក់ ​លោក​នូរី​អាល់​ម៉ា​លីគី ​បាន​បដិសេធ​ការ​អះអាង​របស់​របាយការណ៍នោះ ។

​ទីប្រឹក្សា​រូបនេះ​​​លោក​អាលី​អាល់​​មូ​សាហ្វី និយាយ​ថា ​អីុរ៉ាក់​បដិសេធ​ការអះអាង​គ្មាន​មូល​ដ្ឋាន​ទាំង​នោះ ​ដែល​ថាអីុរ៉ាក់​អនុញ្ញាត​ឱ្យ​អីុ​​រ៉ង់​ប្រើប្រាស់​ដែន​អាកាសខ្លួនសម្រាប់​បញ្ចូន​អាវុធ​ទៅ​កាន់​ស៊ីរី ​។ ​លោក​បន្តថា ​នាយក​រដ្ឋមន្ត្រី​​អីុ​រ៉ាក់​ប្រកាន់​​​ជា​​កិច្ច​នូវ​​ជំហរ​ឱ្យ​​មាន​ដំណោះ​ស្រាយ ​ដោយសន្តិ​វិធី​មួយ​នៃ​ជម្លោះ​នៅស៊ីរី​និង​ពី​​ភាព​ចាំ​បាច់​ហាម​ឃាត់​រាល់​ការ​​ជ្រៀត​ជ្រែង​របស់​រដ្ឋ​ទី​៣​ចូល​ស៊ីរី​ទោះ​ជា​ការ​បញ្ជូន​អាវុធ​ ឬជំនួយ​ដទៃ​ៗ​ទៀត ៕