ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ព្រហ្ម​ទណ្ឌ​​ស្រាវជ្រាវ​ចាប់​ខ្លួន​ក្រុម​កាច់.ក​ម៉ូតូ​បាន​៣​នាក់​បញ្ជូនទៅតុលា​ការ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី​១៨ កញ្ញា នគរបាល​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​កម្រិតធ្ងន់​រាជ​ធានីភ្នំពេញ ​បាន​ឃាត់​ខ្លួន​​យុវជន​​៣​នាក់​ពាក់​ព័ន្ធ​​​លួច​កាច់.ក​ម៉ូតូ​ និង​ទទួល​ផល​ចោរ​កម្ម​ ​និង​ត្រូវ​​​បាន​បញ្ជូន​​ទៅ សាលា​ដំបូង​រាជធានីភ្នំពេញ ​ដើម្បី​​សម្រេច​ទោស​។

​យុវជន​​រពឹស​ដៃ​អាក្រក់​​នេះ ១-ឈ្មោះ​រស់ ​សេរីវង្ស​វីរីយ៉ា ហៅ​វស្ស ​អាយុ​២៨​ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​ជួល​​ផ្លូវលំ សង្កាត់​​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ ​

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី​១៨ កញ្ញា នគរបាល​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​កម្រិតធ្ងន់​រាជ​ធានីភ្នំពេញ ​បាន​ឃាត់​ខ្លួន​​យុវជន​​៣​នាក់​ពាក់​ព័ន្ធ​​​លួច​កាច់.ក​ម៉ូតូ​ និង​ទទួល​ផល​ចោរ​កម្ម​ ​និង​ត្រូវ​​​បាន​បញ្ជូន​​ទៅ សាលា​ដំបូង​រាជធានីភ្នំពេញ ​ដើម្បី​​សម្រេច​ទោស​។

​យុវជន​​រពឹស​ដៃ​អាក្រក់​​នេះ ១-ឈ្មោះ​រស់ ​សេរីវង្ស​វីរីយ៉ា ហៅ​វស្ស ​អាយុ​២៨​ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​ជួល​​ផ្លូវលំ សង្កាត់​​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ ​មុខរបរ​មិន​ពិត​ប្រាកដ ២-ឈ្មោះ​ព្រំ សុជាតិ ​អាយុ​២៦​ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​​លេខ​១២ ផ្លូវ​​៥៣០ ​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌ​ទួលគោក មុខរបរ​មិន​ពិត​ប្រាកដ ​និង​៣-ឈ្មោះ​ឈូក ឡុង អាយុ​២៤​ឆ្នាំ ស្នាក់​នៅ​​ផ្ទះ​ជួល​​ ផ្លូវ​លេខ​៩០៩ ​សង្កាត់​ទួល​សង្កែ ​ខណ្ឌ​ឫស្សីកែវ ​​មុខ​របរ​មិន​ពិត​ប្រាកដ ។

​ទាក់ទិន​នឹង​ការ​ឃាត់​ខ្លួ​ន​យុវជន​ទាំង​៣​នាក់​នេះ លោក​វរសេនីយ៍​​ទោ ជួន ណារិន្ទ ​ប្រធានការិយា​ល័យ​​នគរបាល​ព្រហ្ម​ទណ្ឌ​​កម្រិតធ្ងន់​រាជធានីភ្នំពេញ ​បាន​ឱ្យ​ដឹងថា ​ជា​ការ​ធ្វើឡើង​​តាម​ការ​ស្រាវជ្រាវ​​របស់​សមត្ថ​កិច្ច​​ផ្នែកជំនាញ​​ និង​បាន​ប្រើ​ប្រាស់​កម្លាំង​​សម្ងាត់​​ដោយ​មា​នការ​ចូលរួម​ពី​សំណាក់​ប្រជា​ពល​រដ្ឋ​ល្អផងដែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕