រថយន្តមួយបាំងកន្លះបើកបុកម៉ូតូនៅស្តុបទេពផនរងរបួសធ្ងន់២នាក់
រាជធានីភ្នំពេញ ៖ យុវជន២នាក់បានរងរបួស ខណៈកំពុងជិះម៉ូតូ ស្រាប់តែរថយន្តមួយបាំងកន្លះមិនច្បាស់ម៉ាកបើកកៀរពីក្រោយបណ្តាលឱ្យដួលបោកក្បាលទៅនឹងថ្នល់រងរបួសធ្ងន់ ហើយរថយន្តបង្កបើករត់គេចខ្លួនបាត់ ។ គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២០ កញ្ញ នៅចំណុចស្តុបទេពផន តាមបណ្តោយមហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។
ចែករំលែកព័តមាននេះ