រាជធានីភ្នំពេញ ៖ ប្រតិបត្តិការចុះឆែកឆេរបង្ក្រាបគ្រឿងញៀននៅផ្ទះសំណាក់សំណង់១២ ធ្វើឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៩ កញ្ញា ២០១២ នៅផ្ទះលេខ២៥ ផ្លូវលេខ២៦៥ ក្រុមទី២៧ ភូមិទី១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ក្រោមការដឹកនាំពីលោកខៀវ ផល្លា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្សមិនប្រក្រតី៩នាក់ ក្នុងនោះស្រីម្នាក់។
តាមព័ត៌មានឱ្យដឹងថា កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងប៉ូលិសអធិការដ្ឋានខណ្ឌទួលគោក ប៉ូលិសប៉ុស្តិ៍ទឹកល្អក់ទី៣ និងអាជ្ញាធរសង្កាត់បានចុះឆែកឆេរបន្ទប់ផ្ទះសំណាក់ចំនួន៤ គឺបន្ទប់លេខ២០១, ២០៣, ២០៤ និងបន្ទប់លេខ២០៦ ហើយឃាត់ជនសង្ស័យបានចំនួន៩នាក់ ដែលក្នុងនោះមានស្រីម្នាក់ និងដកហូតបានគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន១០កញ្ចប់ ម្សៅគ្រឿងញៀន ពណ៌លឿង ១កញ្ចប់តូច ព្រមទាំងឧបករណ៍សម្រាប់កែច្នៃគ្រឿងញៀនចំនួន៤គ្រឿង ដែកធុកចំនួន៣ និងជញ្ជីង១គ្រឿង ។
ជនសង្ស័យដែលត្រូវចាប់ខ្លួន ១-ឈ្មោះយឺន វុទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ ២-ឈ្មោះសុខ សាន្ត ភេទប្រុស អាយុ៣៥ឆ្នាំ ៣-ឈ្មោះញឹក រ៉ានី ភេទប្រុស អាយុ៣២ឆ្នាំ ៤-ឈ្មោះអឹុង ផល្លា ភេទប្រុស អាយុ២៣ឆ្នាំ ៥-ឈ្មោះហុត ពឿន ភេទស្រី អាយុ២៥ឆ្នាំ ៦-ឈ្មោះពៅ រ៉ូហ្សា ភេទប្រុស អាយុ១៩ឆ្នាំ ៧-ឈ្មោះហាយ ឆៃប៉ ភេទប្រុស អាយុ២០ឆ្នាំ ៨-ឈ្មោះរស់ ភារម្យ ភេទប្រុស អាយុ២០ឆ្នាំ និង៩-ឈ្មោះអ៊ុំ ប៊ុនថាន់ ភេទប្រុស អាយុ២១ឆ្នាំ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ