ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិក​​ស្នើ​ឱ្យ​កម្ពុជា​សហ​ការ​ការពារ​សន្តិ​សុខ​ស្ថាន​ទូត​នៅភ្នំពេញ ខណៈ​​​មាន​ការ​វាយ​ប្រហារ​នៅ​បរទេស​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​មន្ត្រីស្ថាន​ទូត​អាមេរិក​​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​កាល​ពី​ថ្ងៃទី​​១៩ កញ្ញា ២០១២ ​ថា សហ​រដ្ឋ​អាមេរិក​​កាល​ពីពេល​ថ្មីៗ​នេះ បាន​ជួប​ពិភាក្សា​​ជា​មួយ​មន្ត្រី​ក្រសួង​មហាផ្ទៃ​​លើ​កិច្ច​សហ​ការ​​ការ​ពារ​សន្តិ​សុខ សុវត្ថិ​ភាព​ ស្ថាន​ទូត​អាមេរិក​​ប្រចាំ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ។ ​ការ​ថ្លែង​​របស់​​មន្ត្រី​ស្ថាន​ទូត​អាមេរិក​​បាន​ធ្វើ​ឡើង​​នៅក្នុង​ជំនួប​ដាច់ដោយ​ឡែក​​មួយ​ជា​មួយអ្នក​កាសែត​កម្ពុជា​មួយ​ក្រុម​​នៅ​

រាជធានីភ្នំពេញ ៖ ​មន្ត្រីស្ថាន​ទូត​អាមេរិក​​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​កាល​ពី​ថ្ងៃទី​​១៩ កញ្ញា ២០១២ ​ថា សហ​រដ្ឋ​អាមេរិក​​កាល​ពីពេល​ថ្មីៗ​នេះ បាន​ជួប​ពិភាក្សា​​ជា​មួយ​មន្ត្រី​ក្រសួង​មហាផ្ទៃ​​លើ​កិច្ច​សហ​ការ​​ការ​ពារ​សន្តិ​សុខ សុវត្ថិ​ភាព​ ស្ថាន​ទូត​អាមេរិក​​ប្រចាំ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ។ ​ការ​ថ្លែង​​របស់​​មន្ត្រី​ស្ថាន​ទូត​អាមេរិក​​បាន​ធ្វើ​ឡើង​​នៅក្នុង​ជំនួប​ដាច់ដោយ​ឡែក​​មួយ​ជា​មួយអ្នក​កាសែត​កម្ពុជា​មួយ​ក្រុម​​នៅ​សណ្ឋា​គារ​ភ្នំពេញ​ ពេល​អាហារ​ថ្ងៃ​ត្រង់​​ជុំគ្នា​មួយ។

​លោក​ចន ​សៀន ម៉ាក អិុន​តូស (John Sean Mc Intosh) មន្ត្រី​អ្នក​នាំ​ពាក្យ​សហ​រដ្ឋអាមេរិក​​ប្រចាំ​កម្ពុជា បាន​បញ្ជាក់ថា ​លោក​អូបាម៉ា បាន​ដាក់​បទ​បញ្ជា​​ឱ្យ​គ្រប់​ស្ថាន​ទូតអាមេរិក​​ត្រូវ​បង្កើន​​ការ​យាម​កាម ដើម្បី​​ពង្រឹង​កិច្ច​​ការ​ពារ​សន្តិ​សុខ ។ ដូច​គ្នា​​ផង​ដែរ ស្ថាន​ទូត​អាមេរិក​​ប្រចាំ​នៅ​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​កាល​ពីពេល​ថ្មីៗ​នេះ​ក៏​បាន​ទាក់​ទង​ជា​មួយ​នឹង​​​ប៉ូលិស​​កម្ពុជា​រួច​អស់​ហើយ ដើម្បី​បង្កើន​​កិច្ច​សហ​ការ​ក្នុង​កិច្ច​ការ​ពារ​សន្តិ​សុខ នៅស្ថាន​ទូត​ក៏​ដូច​ជា​ការ​​ពារ​សុវត្ថិ​ភាព​សម្រាប់​បុគ្គ​លិក​ស្ថាន​ទូត ។

​ស្ថាន​ទូត​អាមេរិក​​ប្រចាំ​នៅ​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា មាន​ទីតាំង​ស្ថិត​នៅក្នុង​ខណ្ឌ​ដូនពេញ ជិត​វត្តភ្នំ​​ក្នុង​រាជធានីភ្នំពេញ បាន​ស្វែង​រក​កិច្ច​សហ​ការ​ជា​មួយ​នឹង​​ក្រសួង​​​មហាផ្ទៃ​កម្ពុជា ដើម្បី​​បង្កើន​កិច្ច​​ការពារ​សន្តិ​សុខ​សុវត្ថិ​ភាព ។ នេះជា​​បទ​បញ្ជា​ថ្មី​របស់​ប្រធានាធិបតី​​អូបាម៉ា ​ក្រោយ​ពេល​មាន​កុបកម្ម​តវ៉ា​ប្រឆាំង​​អាមេរិក ​រហូតដល់​វាយ​កម្ទេច​ និង​ស​ម្លាប់​ឯក​អគ្គ​រដ្ឋទូត​អាមេរិក​​ប្រចាំ​ប្រទេស​លីប៊ី កាល​ពី​សប្តាហ៍​មុន​ ដោយ​សារ​តែ​កំហឹង​របស់​ជន​ជាតិ​អ៊ិស្លាម ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕