ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​ល្មើស​នេ​សាទ​កើត​ឡើង​ដោយ​សារ​ប្រធាន​ខណ្ឌ​ជល​ផល​ទៅធ្វើ​មន្ត្រី​បោះ​ឆ្នោត

12 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង ៖ បទ​ល្មើស​នេសាទ​មិន​មាន​ការ​ថយ​ចុះ​ទេ​ទោះ​បីមាន​ការ​បង្ក្រាប​ពីមន្ត្រី អាវុធ​ហត្ថ​ជា​ច្រើន​ករណី​ថែម​ទាំង​ឃាត់​ខ្លួន​ជន​ល្មើស​បញ្ជូន​ទៅ​សាលា​ដំបូង​ចេញដី​កា​​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគារ​ខេត្ត​ជា​បន្ត​បន្ទាប់​ក្តី ។​ជាក់​ស្តែង​កាល​ពី​ថ្ងៃ ទី​១៨​ កញ្ញា លោក​ឆោម​ ញឹម អនុគណៈ​កម្ម​ការ​សហគមន៍​នេសាទ​​ឃុំ​កោះ​ស្នែង ​ស្រុក​ថាឡា​រិវ៉ាត់ ​បាន​ធ្វើ​ការ​ប្រគល់​ជូន​​ឧ​បករណ៍​នេសាទ​ខុស​ច្បាប់​ដែល

ខេត្ត​ស្ទឹង​ត្រែង ៖ បទ​ល្មើស​នេសាទ​មិន​មាន​ការ​ថយ​ចុះ​ទេ​ទោះ​បីមាន​ការ​បង្ក្រាប​ពីមន្ត្រី អាវុធ​ហត្ថ​ជា​ច្រើន​ករណី​ថែម​ទាំង​ឃាត់​ខ្លួន​ជន​ល្មើស​បញ្ជូន​ទៅ​សាលា​ដំបូង​ចេញដី​កា​​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគារ​ខេត្ត​ជា​បន្ត​បន្ទាប់​ក្តី ។​ជាក់​ស្តែង​កាល​ពី​ថ្ងៃ ទី​១៨​ កញ្ញា លោក​ឆោម​ ញឹម អនុគណៈ​កម្ម​ការ​សហគមន៍​នេសាទ​​ឃុំ​កោះ​ស្នែង ​ស្រុក​ថាឡា​រិវ៉ាត់ ​បាន​ធ្វើ​ការ​ប្រគល់​ជូន​​ឧ​បករណ៍​នេសាទ​ខុស​ច្បាប់​ដែល​ចាប់​បាន​ពី​ក្នុង​ទន្លេ​​​ដល់​នាយ​រង​ខណ្ឌ​ជល​ផល​ខេត្ត​រក្សា​ទុក​ធ្វើ​កំណត់​ហេតុ​ជា​ភស្តុ​តាង ។

ឧបករណ៍​ដែល​សហគមន៍​ឃុំ​កោះ​ស្នែង​ធ្វើ​ការ​ប្រគល់​ជូន​នោះ​រួម​មាន ​ក្បាល​ឆក់​ប្រភេទ​ក្តៅ​ចំនួន​៤​គ្រឿង​ ក្បាល​ឆក់​ប្រភេទ​ត្រជាក់​១​គ្រឿង​ក្បាល​ឆក់​១​មាន​ធាតុ​ក្តៅ និង​ត្រជាក់​១​គ្រឿង​ដង​ឆក់​ចំនួន​២គូ ​ថ្នង​ដង​ត្រី​១​ ម៉ា​ស៊ីន​ទូកក​ម្លាំង​១០​សេះ​​មួយ​គ្រឿង​ និង​ទូក​ខ្នាត​តូច​ខូច​គុណ​ភាព​មួយ​គ្រឿង ។ក្នុង​ការ​ទទួល​ឧ​បករណ៍​នេសាទ​ល្មើស​ច្បាប់​ទាំង​នោះ​ មន្ត្រី​ជល​ផល​ខេត្ត​ស្ទឹង​ត្រែង​បាន​ធ្វើ​ការ​ផ្តាំ​ផ្ញើ​​ដល់​សហគមន៍​ជំរុញ​បំផុស​ឱ្យ​មាន​ការ​អភិរក្ស​ និង​ទប់​ស្កាត់​រាល់​បទ​ល្មើស​នេសាទ​ និង​បញ្ឈប់​សកម្ម​ភាព​បង្ក​ឱ្យ​កើត​មាន​បទ​ល្មើស​នេសាទ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​នីមួយៗ​​ថែម​ទាំង​ឧបត្ថម្ភ​នូវ​ថវិកា​២០​មឺុន​រៀល​ជា​ការ​លើក​ទឹក​ចិត្ត​ផង​ដែរ ។

ជា​ការ​កត់​សម្គាល់​ បទ​ល្មើស​នេសាទ​គេ​សង្កេត​ឃើញ​នៅតែ​បន្ត​កើត​ឡើង​នៅក្នុង​តំបន់​អន្លង់​អភិរក្ស​ទាំង​នោះ​ ដោយសារ​​មាន​បញ្ហា​មួយ​​ចំនួន​ដូច​ជា​ ​ពុំ​មាន​មន្ត្រី​ជល​ផល​ទៅ​បំពេញ​ភារកិច្ច ​ចំណែក​លោក​នាយ​ខណ្ឌ​ជល​ផល​ខេត្ត​ ដោយ​មាន​ការ​មមា​ញឹក​ព្រោះ​លោក​ជា​ប្រធាន​គណៈ​កម្ម​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​ខេត្ត​រតន​គិរី​យូរ​ឆ្នាំ​មក​ហើយ ឯ​មុខ​តំណែង​ជា​ប្រធាន​ខណ្ឌ​គ្រាន់​តែ​ស៊ី​ប្រាក់​ខែ​រដ្ឋ​ប៉ុណ្ណោះ​ដូច្នេះ​ការ​គ្រប់​គ្រង និង​ការ​ដាក់​ផែន​ការ​លើ​ការ​គ្រប់​គ្រង​បទ​ល្មើស​នេសាទ​មាន​មន្ត្រី​សកម្ម​តិច​បំផុត​ទើប​កើត​មាន​បទ​ល្មើស​ជា​ហូរ​ហែ​​បែប​នេះ​ ។

ទន្ទឹម​នឹង​នេះ ​ប្រជា​សហគមន៍​នៅ​ភូមិ​កោះ​​​ ខន ឌិន​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ប្រាប់​កោះ​សន្តិ​ភាព​តាម​ទូរស័ព្ទ​ថា ប្រភព​ត្រី​ក្នុង​ឆ្នាំ​នេះ​កើត​ឡើង​ច្រើន​តែ​នៅតែ​មាន​ការ​ខ្វះ​ខាត​ចំពោះ​ប្រជា​ពល​រដ្ឋ​រស់​នៅ​តាម​ដង​​ទន្លេ​ទាំង​នេះ​ដោយ​សារមាន​ជន​ខិល​ខូច​លួច​ប្រើ​ឧបករណ៍​ឆក់​ត្រី​ទាំង​ថ្ងៃ​ទាំង​យប់​ បើ​ទោះ​បី​ជា​ធ្វើ​ការ​ហាម​ឃាត់​និង​បង្ក្រាប​ក៏​ដោយ ក៏​ជន​ទាំង​នោះ​នៅ​តែ​ធ្វើ​ផ្គើន​ដាក់​សហគមន៍​ដដែល ។

ប្រជា​នេសាទ​នៅ​តាម​បណ្តា​សហគមន៍​មួយ​ចំនួន​បាន​អំ​ពាវ​នាវ​ដល់​រដ្ឋា​ភិបាល​សូម​មាន​វិធាន​ការ​ចំពោះ​ករណី​ខាង​លើ​ផង ​ដើម្បី​ពួក​គាត់​ដែល​ជា​សហគមន៍​មាន​ទឹក​ចិត្ត​ក្នុង​ការ​ចុះ​ល្បាត​និង​ថែរក្សា​នូវ​ធន​ធាន​ធម្ម​ជាតិ​មួយ​នេះ​កុំ​ឱ្យ​បាត់​បង់​ ៕