ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទូក​ដឹក​ឈើ​ប្រណី​តប្រមាណ​ជាង​7​ម៉ែត្រ​គូប​ក្នុង​លំហ​សមុទ្រ​

12 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ​ ៖ អង្គ​ភាព​​នគ​របាល​​បង្ក្រាប​​បទ​ល្មើស​​លើ​ផ្ទៃ​សមុទ្រ​ ​បាន​ស្ទាក់​​​ចាប់​ទូ​ក​​ដឹក​ឈើ​​ល្មើស​ច្បាប់​​​​​​១​គ្រឿង​​ ដែល​​​​ធ្វើ​សកម្មភាព​​ដឹក​ឈើ​​ចេញ​​​ពី​ស្រុក​​ស្រែ​អំបិល ​ខេត្ត​កោះ​កុង​ កាល​ពី​​​វេលា​ម៉ោង​២រំលង​អធ្រាត្រ​​ឈាន​​ចូល​​​​ថ្ងៃ​​ទី​​១៨ ​កញ្ញា ​ក្នុង​គោល​បំណង​​​ដឹក​​ឆ្ពោះ​​ទៅ​ប្រទេស​​វៀត​ណាម​ ។ ​ទី​បំផុត​​នៅ​​វេលា​​ម៉ោង​​ជាង​​១១​ព្រឹក​​ថ្ងៃ​ទី​​១៨ ​កញ្ញា ក៏​​​ត្រូវ​បាន​​បង្ក្រាបនៅ​​​​ក្នុង​​លំហ​សមុទ្រ​​ ហើយ​​​ឈើ​​​ប្រណី​ត​

ខេត្ត​ព្រះ​សីហនុ​ ៖ អង្គ​ភាព​​នគ​របាល​​បង្ក្រាប​​បទ​ល្មើស​​លើ​ផ្ទៃ​សមុទ្រ​ ​បាន​ស្ទាក់​​​ចាប់​ទូ​ក​​ដឹក​ឈើ​​ល្មើស​ច្បាប់​​​​​​១​គ្រឿង​​ ដែល​​​​ធ្វើ​សកម្មភាព​​ដឹក​ឈើ​​ចេញ​​​ពី​ស្រុក​​ស្រែ​អំបិល ​ខេត្ត​កោះ​កុង​ កាល​ពី​​​វេលា​ម៉ោង​២រំលង​អធ្រាត្រ​​ឈាន​​ចូល​​​​ថ្ងៃ​​ទី​​១៨ ​កញ្ញា ​ក្នុង​គោល​បំណង​​​ដឹក​​ឆ្ពោះ​​ទៅ​ប្រទេស​​វៀត​ណាម​ ។ ​ទី​បំផុត​​នៅ​​វេលា​​ម៉ោង​​ជាង​​១១​ព្រឹក​​ថ្ងៃ​ទី​​១៨ ​កញ្ញា ក៏​​​ត្រូវ​បាន​​បង្ក្រាបនៅ​​​​ក្នុង​​លំហ​សមុទ្រ​​ ហើយ​​​ឈើ​​​ប្រណី​ត​ដែល​​​ត្រូវ​បាន​បង្ក្រាប​​នេះ​​ជាប្រភេទ​​​ឈើ​ធ្នង់​​​មាន​ចំនួន​​៦២​ដុំ​ ស្មើ​នឹង​​៧​​​ម៉ែត្រ​​គូប ។​​

​​​លោក​​វរ​សេនីយ៍​​ត្រី​យ៍​​​ឌឹម សំបូរ ​នាយ​សេនា​ធិការ​​ និង​លោក​​​វរ​សេនីយ៍​​ទោ ​សាក់ សុវណ្ណ ​មេ​បញ្ជា​ការ​​អង្គភាព​​​បង្ក្រាប​​លើ​ផ្ទៃ​​សមុទ្រ​​ ដែល​មាន​​ទី​តាំង​​​ស្ថិតនៅ​​តាម​​បណ្ដោយ​​ទំនប់​​កោះ​ព្រាប ​ស្ថិត​​ក្នុង​​ភូមិ​​៣ ​សង្កាត់​លេខ​​១ ​ក្រុង​ព្រះ​សីហនុ ​បាន​មាន​ប្រសាសន៍​​​ថា ការ​​​បង្ក្រាប​បទ​​ល្មើស​​ទូក​​ដឹក​ឈើ​​ខុស​​ច្បាប់​​លើ​ផ្ទៃ​សមុទ្រ​​នា​ពេល​នេះ​ គឺ​​​ទទួល​​ជោគ​ជ័យ​​ទាំង​ស្រុង​ ដោយ​​​អង្គ​ភាព​​បាន​ប្រើ​​ប្រាស់​កម្លាំង​​ជំនាញ​​​សម្ងាត់​តាម​ដាន​​ឈ្មួញ​​រក​ស៊ី​​​​ដឹក​ឈើ​ខុស​ច្បាប់​​នេះ​ជា​យូរ​​ណាស់​មក​ហើយ​ ។ ​ដោយ​ទទួល​​បាន​បញ្ជា​ដ៏​​ម៉ឺង​ម៉ាត់​​ពី​​​លោក​​ឧត្ត​ម​សេនីយ៍​​ទោ តេង ​សួន ​ប្រធាន​​​នាយក​​ដ្ឋាន​​នគ​របាល​​​ព្រំ​ដែន​​ទឹក ក៏​ដូច​​ជា​អនុវត្ត​​ទៅ​តាម​​បទ​បញ្ជា​​របស់​លោក​​នាយ​ឧត្តម​សេនីយ៍​​ នេត សាវឿ​ន ​អគ្គ​ស្នង​ការ​​នគរ​បាល​ជាតិ ​​ទី​បំផុត​យើង​​បង្ក្រាប​បាន​​បទ​​ល្មើស​​នេះ ។

​លោក​​វរសេនីយ៍​ទោ ​សាក់​ ​សុវណ្ណ ​បាន​​ឱ្យ​ដឹង​ថា ​ក្រោយ​ពី​​បណ្តាញ​​សម្ងាត់​​របស់​អង្គ​ភាព​​​បង្ក្រាប​បទ​ល្មើស​​លើ​ផ្ទៃ​សមុទ្រ​​​​រាយ​ការណ៍​​អំពី​​​​​​​ទូក​ដឹក​​ឈើ​​ប្រណីត​​​១​គ្រឿង​​នេះ​​​ចេញ​ដំណើរ​​ពី​តំបន់​​ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះ​កុង​​​​ដោយ​​ឆ្លង​កាត់​​តាម​​ឆ្នេរ​​សមុទ្រ​​ខេត្ត​ព្រះ​សីហនុ ​អង្គ​ភាព​​បង្ក្រាប​​បទ​​ល្មើស​​លើ​ផ្ទៃ​​សមុទ្រ​​​ក៏​បាន​សហការ​ជាមួយ​​កម្លាំង​​​នគរ​បាល​​ប៉ុស្តិ៍​​​ព្រំ​ដែន​​​ទឹក​​កែវ​​​ផុស នៃ​​វរ​​សេនា​តូច​លេខ​​២៦៩ ​​​ចេញ​ពួន​ស្ទាក់​​នូវ​ចំណុច​​មុខ​ភូមិ​​កែវ​​ផុស ស្រុក​​ស្ទឹង​ហាវ ​។​​ ​រី​ឯ​​កម្លាំង​​របស់​អង្គ​ភាព​​ក៏​បាន​​​​ចេញ​ប្រតិ​បត្តិ​​ការ​​នៅ​តាម​​ផ្ទៃ​សមុទ្រ​​ ដោយ​​ប្រើ​​​ប្រាស់​អូ​ប៊័រ​​១​​គ្រឿង​ និង​កម្លាំង​​​៦​នាក់ ​ដឹក​នាំ​​​បញ្ជា​ដោយ​​​លោក​វរ​សេនីយ៍​​ត្រី​​ឌឹម សំបូរ​​ ​នាយសេនា​​​ធិការ​ និង​រូប​​លោក​ផ្ទាល់​​(សាក់ សុវណ្ណ)​​ ។ ​រហូត​​ដល់​​វេលា​ម៉ោង​​១១​និង​​១៥​នាទី​​ព្រឹក​ថ្ងៃ​ទី​​១៨ ​កញ្ញា ​កម្លាំង​​ប្រតិ​​បត្តិ​​ការ​ក៏​ជួប​​​​ទូកដឹក​​ឈើ​ធ្នង់​​ជា​ច្រើន​​កំណាត់​ ហើយ​ក៏​ធ្វើ​ការ​​​ឃាត់​នៅ​ចំណុច​​​លំហ​​សមុទ្រ​​មុខ​ភូមិ​​​កែវ​ផុស ​ស្រុក​ស្ទឹង​ហាវ ​​។

ប្រភពដដែល​​​​​​បន្ថែម​ទៀត​ថា ​ទូក​ដឹក​ឈើ​​នោះ​ជា​ប្រភេទ​​ទូក​​ឈើ​​កន្ទុយ​​វែង ​មាន​បណ្តោយ​​​​​​១៤​ម៉ែត្រ​ ទទឹង​​៣​ម៉ែត្រ ​ប្រើ​ប្រាស់​​ម៉ាស៊ីន​​​កម្លាំង​​សេស​​​១៦៨​សេះ​​​។ ក្នុង​​ជំហាន​​ដំបូង​​ តាម​​ការ​​ប៉ាន់​ស្មាន​​របស់​កម្មករ​​ដឹក​ឈើ​​​ល្មើស​ច្បាប់​​នោះ​បាន​ឱ្យ​ដឹង​ថា ​ឈើ​នេះ​​​​មាន​ប្រមាណ​​​​​ជា​ង​​១០​តោន​ ​​​ ​​។ ​ក្នុង​ប្រតិ​បត្តិ​​ការ​នេះ​ ​ក៏​មាន​​ការ​​ឃាត់​​ខ្លួន​កម្មករ​​នៅ​លើ​ទូក​នោះ​ចំនួន​​៤​​នាក់​​ សុទ្ធ​តែ​​ជា​ជន​ជាតិ​​វៀត​ណាម​ ​​មាន​សញ្ជាតិ​​​កម្ពុជា ​​គឺ​​​​១-​ ឈ្មោះ​​ចៅ ​​​ឡាយ ភេទ​​ប្រុស អាយុ​​​៣៨​ឆ្នាំ ​​ជា​អ្នក​​បើក​បរ​ ២- ​ឈ្មោះ​លី​ ទឹម ​ភេទ​​ប្រុស អាយុ​​៣៨​ឆ្នាំ ជា​​កម្មករ​ ​៣- ​ឈ្មោះ​​លី​ លុន ភេទ​​ប្រុស អាយុ​​៣០​ឆ្នាំ ​ជា​​កម្មករ​ ​​និង​​៤- ​​​ឈ្មោះ​ចៅ ​ទឹង ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ ​ជា​កម្មករ​ ។ ​ជន​​ទាំង​​​៤នាក់​​​​ខាង​លើ​នេះ មាន​ទី​លំនៅ​​​ឃុំ​​តា​លូ ​ស្រុកហា​ទៀង ​​ខេត្ត​​កៀន​យ៉ាង ​​ប្រទេស​វៀត​ណាម ​ ។​

​​​លោក​​វរ​សេនីយ៍​ទោ​​ សាក់​ សុវណ្ណ ​បាន​បញ្ជាក់​​ឱ្យដឹង​​ផង​ដែរ​ថា ​ក្រោយ​ពី​​ធ្វើ​ការ​បង្ក្រាប​​​និង​​កសាង​​សំណុំ​រឿង​​រួច​មក​ ទាំង​ទូក​​ និង​ឈើ​​ ព្រម​​​ទាំង​​​កម្មករ​​​ទាំង​​​​៤នាក់​​ត្រូវ​បាន​​ប្រគល់​​ជូន​មន្ត្រី​​​ខណ្ឌ​រដ្ឋ​បាល​​ព្រៃ​ឈើ​ ខេត្ត​​​ព្រះ​សីហនុ ​ដើម្បី​ត្រួ​ត​ពិនិត្យ​​វាស់​វែង ​រក​ទិន្ន​ន័យ​​ជាក់​លាក់​​​ និង​កសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​​សាលា​ដំបូង​​ខេត្ត​​ព្រះ​សីហនុ ​ដើម្បី​ចាត់​ការ​​ទៅ​តាម​នី​តិ​វិធី​​ច្បាប់ ​ហើយ​​តាម​​ការ​ត្រួត​ពិនិត្យ​​ឃើញ​​មាន​​ឈើ​ធ្នង់​​ចំនួន​​៦២​ដុំ​ ស្មើ​​នឹង​​ជាង​​៧​​ម៉ែត្រ​​គូប ​។ គួរ​បញ្ជាក់​ថា ​កន្លង​មក​​អង្គ​ភាព​​​បង្ក្រា​ប​បទ​ល្មើស​​លើ​ផ្ទៃ​សមុទ្រ​​បាន​បង្ក្រាប​​ឈ្មួញ​​រត់​ពន្ធ​​សាច់​​មាន់​ខូច​គុណ​ភាព​​នាំ​ចូល​​មក​ពី​​ប្រទេស​ថៃ​​ចំនួន​ជាង​​៣០០​តោន​​ផង​ដែរ ៕​​