ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះរោង​ចក្រ​ឧស្ម័ន​មួយ​នៅ​ម៉ិកស៊ិកស្លា.ប់​26នាក់

12 ឆ្នាំ មុន

ក្រុម​ហ៊ុន​រដ្ឋ​រាយការណ៍​ថា​មនុស្ស​យ៉ាង​តិច​២៦នាក់​​ស្លា.ប់​ និង​៧នាក់​បាត់​ខ្លួនកាលពី​ថ្ងៃទី​១៨ កញ្ញា ​ដោយ​សារ​ភ្លើង​ឆាប​ឆេះ​ផ្នែក​ទទួល​​និង​ចែក​ចាយ​ឧស្ម័ន​នៃ​រោង​ចក្រ​ឧស្ម័ន​មួយ​របស់​ក្រុម​ហ៊ុន​​ប្រេង​កាត​មិុច​សុិក PEMEX ស្ថិត​នៅ​ជិត​ព្រំដែន​ជាមួយ​សហរដ្ឋ​អាមេរិក ។​

ក្រុម​ហ៊ុន​រដ្ឋ​រាយការណ៍​ថា​មនុស្ស​យ៉ាង​តិច​២៦នាក់​​ស្លាប់​ និង​៧នាក់​បាត់​ខ្លួនកាលពី​ថ្ងៃទី​១៨ កញ្ញា ​ដោយ​សារ​ភ្លើង​ឆាប​ឆេះ​ផ្នែក​ទទួល​​និង​ចែក​ចាយ​ឧស្ម័ន​នៃ​រោង​ចក្រ​ឧស្ម័ន​មួយ​របស់​ក្រុម​ហ៊ុន​​ប្រេង​កាត​មិុច​សុិក PEMEX ស្ថិត​នៅ​ជិត​ព្រំដែន​ជាមួយ​សហរដ្ឋ​អាមេរិក ។​

ក្នុង​​សេចក្តី​ប្រកាស​មួយ ​ក្រុម​ហ៊ុន​នោះ​និយាយ​ថា PEMEX មានការ​សោក​ស្តាយ​ជូន​ដំណឹង​ថា នាម៉ោង​នេះមាន​មនុស្ស​២៦នាក់ ស្លាប់​និង​៧នាក់​បាត់​ខ្លួនក្រោយ​គ្រោះ​ថ្នាក់​នេះ ។​អគ្គិភ័យនេះ កើត​មាន​នាវេលាម៉ោង​១០និង​៤៥នាទី​ព្រឹក ម៉ោង​ក្នុង​ស្រុក​ថ្ងៃទី​១៨ កញ្ញា ​ក្នុង​ផ្នែក​ទទួល​និង​ចែកចាយ​ឧស្ម័ន​ ស្ថិ​ត​នៅ​ជិត​ផ្លូវ​ថ្នល់​​​មួយ​នាភាគ​ឦសាន​ប្រទេស ។ នេះ​ជា​លើក​ទី​៣​ហើយ ដែល​កើត​មានគ្រោះ​ថ្នាក់​ក្នុង​បណ្តា​ទី​តាំង​របស់​​PEMEX រយៈ​​ពេល​ជាង​១​ខែ​​​បន្តិច​​ប៉ុណ្ណោះ ៕