ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ស្នើ​ជប៉ុន​វិល​ទៅ​រកតុចរចា​ដោះស្រាយ​ទំនាស់​

12 ឆ្នាំ មុន

លោកហុងឡី អ្នក​នាំពាក្យ​ក្រសួង​ការបរ​ទេស​​ចិន​ថ្លែង​កាល​ពី​ថ្ងៃទី​១៨ កញ្ញា ថា ​ការប៉ុន​ប៉ង​​របស់​ជប៉ុន​ទិញ​​យក​ប្រជុំកោះ​ដែល​ចិន​ហៅ​ឌី​អាវ​យូ​ហើយ​ជប៉ុន​ហៅ​ប្រជុំ​កោះ​សេន​កាគូ​​ដាច់​ខាង​នឹងពុំ​អាច​ទៅរួច​ឡើយ​ហើយ​ប្រទេស​នោះ​ត្រូវ​វិល​មក​រក​តុ​ចរចា​ដើម្បី​ដោះ​ស្រាយ​ទំនាស់ ។

​ក្នុងសន្និសីទ​សារព័ត៌​មាន​មួយ​នាទី​ក្រុង​ប៉េ​កាំង​លោក​ហុងឡី​និយាយ​ថា​​ពេល​នេះ​គឺ​ខួប​៨១​ឆ្នាំ​នៃ​ឧប្ប​ត្តិ​​ហេតុ​​ថ្ងៃ ទី​​១៨ កញ្ញា ​។ ​នាពេល​បច្ចុប្បន្ន​រដ្ឋា​​ភិបាល​​និងប្រជាជន​ចិន​ដល់​ទៅ​១.៣០០​លាន​នាក់​នឹង​មិនឱបដៃនៅស្ងៀម​ឈរ​មើល​អធិប​តេយ្យ​ដែន​ដី​របស់ខ្លួន​ត្រូវ​​រំលោភ​បំពាន​ឡើយ ​។ ​ការ​ប៉ុន​ប៉ង​របស់​ជប៉ុន​ទិញ​យក​ដោយ​ខុស​ច្បាប់​នូវប្រជុំ​កោះ​នោះ​ដាច់​ខាត​នឹង​មិន​អាច​ទៅ​រួចទេ។

ឧប្បត្តិ​ហេតុ​​ថ្ងៃ​ទី​១៨ កញ្ញា ​ឆ្នាំ​១៩៣១ ដែល​នាំ​ឱ្យ​មានការ​ចាប់​ផ្តើម​ការ​លុកលុយ​​របស់​ជប៉ុន​ចូល​ភាគ​ឦសាន​ចិន​ត្រូវ​ប្រារព្ធ​ធ្វើ​​នា​ថ្ងៃ​ទី​១៨ កញ្ញា ​ចំណែក​ឯបាតុកម្ម​ប្រឆាំង​ការទិញ​យក​ប្រជុំ​កោះ​ ឌីអាវយូ​ ឬសេន​កាគូ​ដោយ​រដ្ឋា​ភិបាល​​ជប៉ុន​កើ​តមាន​នៅគ្រប់​កន្លែង​នៃ​​ប្រទេស​ចិន ។ ​អ្នកនាំ​ពាក្យ​រូប​នោះ​ក៏អំពាវនាវ​ផង​ដែរ​ដល់​ជប៉ុន​ឱ្យ​ប្រកាន់​យក​ឥរិយា​បថ​ត្រឹម​ត្រូវ​ ធ្វើ​សកម្ម​ភាព​ដោយ​សមស្រប ​ហើយ​ឈប់​ចាត់​វិធាន​ការ​ទាំងឡាយ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អធិប​​​តេយ្យ​ភាព​ដែនដី​របស់ចិន ​គោរព​កុងសង់​ស៊ី​ស ​ដែល​សម្រេច​បាន​រវាង​ប្រទេស​ទាំង​២​ហើយ​វិល​ទៅ​កាន់​តុចរចា​ ដោះ​ស្រាយ​ទំនាស់ ៕