ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉េវ​ហ្វ័រ​​បុក​របាំង​​ដែក​​​បាក់​9ផ្ទាំង​​​រថយន្ត​ដាច់កង់​មុខ​

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​រថយន្ត​ម៉ាក​​រ៉េវ​ហ្វ័រ​​​ពណ៌​ខ្មៅ​មួយ​គ្រឿង​​បានបើក​ទៅបុក​​​រនាំងដែក​​តាម​មហាវិថី​​សហព័ន្ធ​រុស្ស៊ី​​​ខាង​កើត​​ស្តុប​ទួល​គោក​​​​បណ្តាល​ឱ្យ​បាក់​​​អស់​ចំនួន​​​៩ផ្ទាំង​ហើយ​រថយន្ត​ដាច់កង់​មុខ​​បើក​ទៅ​លែង​រួច​ កាល​ពី​វេលា​ម៉ោង​​​១២​និង​៣០​នាទី​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​​​១៩ កញ្ញា ​​នៅតាម​​មហាវិថី​​​សហព័ន្ធ​រុស្ស៊ី​​​កែង​ផ្លូវ​​​លេខ​​២២៣​ ក្នុង​សង្កាត់​​​​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌ​ទួល​គោក​ ។

តាម​​ព័ត៌​មាន​​ឱ្យដឹងថា​នៅយប់​កើត​ហេតុ​​​រថយន្ត​ម៉ាក​​​រ៉េវ​ហ្វ័រ​​ពណ៌​ខ្មៅមួយ​គ្រឿង​​​​ជិះ​ម្នាក់​ឯង​​​បាន​ធ្វើដំណើរ​​តាម​វិថី​​សហព័ន្ធ​រុស្ស៊ី​​​​ពីលិច​​ទៅ​កើត​​​ ពេល​ធ្វើ​ដំណើរ​​​មកដល់​​កន្លែង​កើត​ហេតុ​​​​បាន​ជ្រុល​ចង្កូត​​ទៅ​ខាង​ស្តាំ​​​ដៃ​បុក​រនាំង​​​ដែក​តែ​ម្តង​ ។ ក្រោយ​​ពេល​បុក​​ រនាំង​ដែក​ចំនួន​​៤​ផ្ទាំង​​​បាន​ដួល​រាប​​ដល់​ដី​និង​៥​ផ្ទាំង​​ទៀត​បាន​ទ្រេត​​​​​ចេញ​​ដែល​សរុប​​​ទាំង​អស់​ខូច​ខាត​​​​ចំនួន​៩​ផ្ទាំង​ ។

ចំណែក​រថយន្ត​​បាន​ដាច់​កង់​​មុខ​​ខាង​ឆ្វេង​​​​បើក​ទៅ​មុខ​លែង​រួច​ ។ បន្ទាប់​ពី​បុក​​​​​រនាំង​ដែក​រួច​ហើយ​អ្នក​បើក​បរ​​​បាន​ចុះ​​​​ចេញ​​ពី​​រថយន្ត​ហើយ​​​​ឈរ​​ស្រងូត​ស្រងាត់​​តែម្នាក់​ឯង​​​ក្បែរ​​​ចិញ្ចើម​ផ្លូវ​​​រួច​គេច​​បាត់​តែម្តង​ ។

រថយន្ត​​បង្កត្រូវ​​បាន​ប៉ូលិស​​​ប៉ុស្តិ៍ទាក់​ទង​ប៉ូលិស​​ការិយាល័យ​​​ចរាចរណ៍​ផ្លូវ​គោក​​​ស្ទូច​​បញ្ជូន​ទៅ​រក្សាទុក​នៅ​សាលា​រាជ​ធានី​​​ដើម្បី​​​ដោះ​ស្រាយ​​​សង​ការ​ខូច​ខាត​ ៕