ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​សម្រា​ល​បំណុល​របស់​កូរ៉េ​ខាង​ជើង

12 ឆ្នាំ មុន

ក្រសួង​ហិរញ្ញវត្ថុ​​រុស្ស៊ី​រាយការណ៍​កាលពី​ថ្ងៃទី​១៨ កញ្ញា ថា ​ប្រទេស​រុស្ស៊ី​បាន​យល់​ព្រម​លុប​ចោល​៩០​% នៃបំណុល​១១​ពាន់លាន​ដុល្លារ ដែល​កូរ៉េ​ខាង​ជើង​ជំពាក់​អតីត​សហភាព​សូវៀត។​​លោក ស័រហ្គេយ ​ស្ទ័រ​ចាក​ អនុ​រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុរុស្ស៊ី​​ថ្លែង​​​ទៅ​​កាន់​សារ​ព័ត៌​មាន​ថា កិ​ច្ច​ព្រ​ម​ព្រៀង​មួយ​ផ្តោត​ទៅ​លើ​ការ​កាត់​បន្ថយ​បំណុល​​របស់​កូ​រ៉េ​ខាង​ជើង​នោះ ត្រូវ​បាន​ចុះ​ហត្ថ​លេខា​​​កាលពី​​ថ្ងៃទី​១៧

ក្រសួង​ហិរញ្ញវត្ថុ​​រុស្ស៊ី​រាយការណ៍​កាលពី​ថ្ងៃទី​១៨ កញ្ញា ថា ​ប្រទេស​រុស្ស៊ី​បាន​យល់​ព្រម​លុប​ចោល​៩០​% នៃបំណុល​១១​ពាន់លាន​ដុល្លារ ដែល​កូរ៉េ​ខាង​ជើង​ជំពាក់​អតីត​សហភាព​សូវៀត។​​លោក ស័រហ្គេយ ​ស្ទ័រ​ចាក​ អនុ​រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុរុស្ស៊ី​​ថ្លែង​​​ទៅ​​កាន់​សារ​ព័ត៌​មាន​ថា កិ​ច្ច​ព្រ​ម​ព្រៀង​មួយ​ផ្តោត​ទៅ​លើ​ការ​កាត់​បន្ថយ​បំណុល​​របស់​កូ​រ៉េ​ខាង​ជើង​នោះ ត្រូវ​បាន​ចុះ​ហត្ថ​លេខា​​​កាលពី​​ថ្ងៃទី​១៧ កញ្ញា ​កន្លង​មក​​នេះ​នៅ​ក្រុង​មូស្គូ ។​

​ចាប់​តាំង​ពី​ទសវត្សឆ្នាំ​៥០​មក  កូរ៉េ​​ខាង​ជើង​បាន​ជំពាក់​បំណុល​​អតីត​សហភាព​សូវៀត ដែល​រុស្ស៊ី​បន្ត​ជាម្ចាស់​បំណុល​​ដល់ទៅ​១១​ពាន់លាន​ដុល្លារ​ ។ ​អតី​ត​សហភាព​សូវៀតបាន​​កសាង​មជ្ឈ​មណ្ឌល​អគ្គិសនី​និង​រោង​ចក្រ​ចំនួន​៧០​កន្លែង​នៅ កូរ៉េ​ខាង​ជើង​​​បន្ថែម​ការ​ផ្គត់​ផ្គង់​ថាម​ពល ហើយ​ផ្តល់​ការយក​ពន្ធ​មាន​ការ​យោគយល់​ក្នុង​ការធ្វើ​ពាណិជ្ជ​កម្ម ។​

ក្រុង​មូស្គូ​ និង​ក្រុង​ព្យុង​យ៉ាង បាន​ចរចា​​គ្នា​រយៈ​ពេល​​​៤​ឆ្នាំ​​លើ​បញ្ហា​នេះ តែ​ពុំ​ទទួល​បាន​ដំណោះស្រាយ​មួយ​ដែល​អាច​ទទួល​យក​បាន​ទាំង​សង​ខាង​ឡើយ ។​ ​យោង​តាមកិច្ច​ព្រម​ព្រៀង​ដែល​ទើប​ចុះ​ហត្ថ​លេខា ​រុស្ស៊ី​ទី​បំផុត​យល់​ព្រម​ លុប​ចោល​៩០%​​​នៃ​បំណុល​​​កូ​រ៉េ​ខាង​ជើង ។ ចំពោះ​បំណុល​នៅ​សល់​គឺ​ជាការ​ទូ​ទាត់​ទល់នឹង​ជំនួយ​​​មាន​ន័យ​ថា បំណុល​ដែល​ត្រូវ​សង​នឹង​បញ្ជូល​ក្នុង​គម្រោង រួម​ទាំង​ឡាយ​នៃ​វិស័យ​មនុស្ស​ធម៌​និង​ថាម​ពល ៕