ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខណ្ឌ​សែន​សុខ​អំពាវ​នាវ​កុំ​ឱ្យ​អ្នក​រត់​តាក់ស៊ី​យក​ចិញ្ចើម​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ជា​ចំណត​​​

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​នៅចំពោះមុខ​អ្នក​បើក​បរ​តាក់ស៊ី​ជាង​២០​នាក់ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ប្រមូលរថយន្តកាលពីសប្តាហ៍មុន ​​នៅ​វេលា​ម៉ោង​៩​និង៣០​នាទីព្រឹកថ្ងៃទី១៩​ កញ្ញា នេះ ​លោក​អភិ​បាល​ខណ្ឌសែន​សុខ​​បាន​អំពាវ​នាវសុំឲ្យ​​​អ្នក​រត់​តាក់ស៊ី​​កុំយកចិញ្ចើមមហា​វិថីសហ​ព័ន្ឋរុស្ស៊ី​ធ្វើជា​ចំណត​រថយន្ត​ដាក់ភ្ញៀវ​​​ឲ្យ​សោះ​ ​ព្រោះ​ផ្លូវ​នេះ​ជា​មុខ​មាត់ប្រទេស​កម្ពុជា​ ​ដោយ​សារមាន​ភ្ញៀវ​​អន្តរ​ជាតិ​បាន​

រាជ​ធានីភ្នំពេញ ៖ ​នៅចំពោះមុខ​អ្នក​បើក​បរ​តាក់ស៊ី​ជាង​២០​នាក់ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ប្រមូលរថយន្តកាលពីសប្តាហ៍មុន ​​នៅ​វេលា​ម៉ោង​៩​និង៣០​នាទីព្រឹកថ្ងៃទី១៩​ កញ្ញា នេះ ​លោក​អភិ​បាល​ខណ្ឌសែន​សុខ​​បាន​អំពាវ​នាវសុំឲ្យ​​​អ្នក​រត់​តាក់ស៊ី​​កុំយកចិញ្ចើមមហា​វិថីសហ​ព័ន្ឋរុស្ស៊ី​ធ្វើជា​ចំណត​រថយន្ត​ដាក់ភ្ញៀវ​​​ឲ្យ​សោះ​ ​ព្រោះ​ផ្លូវ​នេះ​ជា​មុខ​មាត់ប្រទេស​កម្ពុជា​ ​ដោយ​សារមាន​ភ្ញៀវ​​អន្តរ​ជាតិ​បាន​ធ្វើដំណើរ​ឆ្លងកាត់​មហា​វិថី​នេះ​រាល់​ថ្ងៃ ។

លោក លី​ សាវេត​ ​អភិបាល​ខណ្ឌ​សែនសុខ​និង​​មាន​ការចូលរួម​ដោយ​លោក​ម៉ក់​ ហុង អធិ​ការនគរ​បាល​ខណ្ឌបាន​ជួប​ជាមួយ​អ្នក​បើកបរ​តាក់​ស៊ី​ជាង​២០​នាក់ដែល​អាជ្ញាធរ​បាន​ចាប់​រថយន្ត​របស់ពួក​គាត់​យកទៅ​រក្សាទុក​កាល​ពីសប្តាហ៍មុន​ដើម្បីជាការព្រមាន​​ ហើយ​ក្នុង​ជំនួប​ជាមួយ​អ្នក​បើក​​បរ​តា​ក់ស៊ីទាំងនេះ​ ​លោក​អភិ​បាល​ខណ្ឌមាន​ប្រសាសន៍​ពន្យល់​ប្រាប់ថា​ ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ក្រោម​ការ​ដឹក​នាំដ៏ឈ្លាស​វៃ​របស់​​សម្តេច​អគ្គមហា​សេ​នាបតីតេជោហ៊ុន សែន​សព្វថ្ងែនេះ មិន​ខ្វះ​ការ​ងារ​សម្រាប់​ឲ្យប្រជា​ពល​រដ្ឋ​រកស៊ី ដើម្បីចិញ្ចឹមជីវិត​នោះទេ ។

ផ្ទុយ​ទៅវិញ លោក​សុំឲ្យប្រជា​ពល​រដ្ឋ​កុំប្រកប​អាជីវ​កម្មដែល​ធ្វើឲ្យប៉ះ​ពាល់​មុខ​មាត់​ប្រទេស​ជាតិ​ដូច​ជា​នៅលើ​មហា​វិថីសហ​ព័ន្ធ​រុស្ស៊ី​ដែល​គិត​ពី​ព្រលាន​​យន្ត​ហោះ​​អន្តរ​ជាតិភ្នំពេញ​មក​ដល់​គល់​ស្ពាន​អាកាស​៧មករាមិនឆ្ងាយប៉ុន្មានទេ​ គួរតែប្រជា​ពល​រដ្ឋ​ចៀស​វាង​ឲ្យឆ្ងាយ ដើម្បីទុក​មហាវិថីនេះ​សម្រាប់​ភ្ញៀវ​ជាតិអន្តរ​ជាតិ​ធ្វើដំណើរ​ទៅ​មក​កុំឲ្យគេ​ឃើញ​ភាព​ឥត​សណ្តាប់​ធ្នាប់​នៃ​ការចត​រថយន្ត​ដាក់​ភ្ញៀវ​បែបនេះ​កន្លងមក ។ លោក​បន្ត​ថា អភិ​បាល​រាជធានី​ភ្នំពេញ​ បាន​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​មហាវិថី​សហព័ន្ធរុស្ស៊ី​ដោយ​បាន​កែលម្អ​ជា​ច្រើន​ដូច​ជា​ដាក់​ការ៉ូឡា​ ដាំដើម​ឈើ​និង​រៀប​ខឿន​​ផ្លូវ​ឲ្យ​មាន​សោភ័ណភាព​កាន់តែ​ស្រស់​បំព្រង​​ជាង​ផ្លូវណាៗទាំងអស់។

ចំពោះរថយន្តតាក់ស៊ីដែលអាជ្ញាធរ​ខណ្ឌ​សែន​​សុខ​ចាប់​​​បានសរុបចំនួន​​១៦​គ្រឿងដែល​លោក​អភិបាល​ខណ្ឌ​បាន​ជម្រាប​ទៅអ​្នក​បើកបរ​​តាក់ស៊ី​ទាំង​អស់​ខាង​លើ​ឱ្យទាក់​ទងទៅ​មន្ត្រី​សា​លា​រាជ​ធានីភ្នំពេញ​ ដើម្បី​យក​រថយន្ត​ទៅ​ប្រកប​​អាជីវ​កម្ម​វិញ​ ​ដោយ​មិនមានបង់ពិន័យ​ប្រាក់មួយ​រៀល​​នោះ​ឡើយ ៕