ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជល​ផល​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់​នៅ​​​បឹង​វែង​ស្រុក​ព្រែក​ប្រសព្វ

12 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ មន្ត្រី​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​​ ខេត្ត​ ដឹក​នាំ​ដោយ​លោក​ម៉ុក​ ពន្លក​ នាយរង​ខណ្ឌ​​ រួម​ជា​មួយកង​កម្លាំង​ប្រដាប់​អាវុធ​ កាល​​ពី​ព្រឹក​ថ្ងៃ១៥ កញ្ញា​ បាន​ចុះធ្វើ​ការបង្ក្រាប​បទ​ល្មើស​នេសាទ​នៅ​ក្នុង​បឹង​វែង​ ស្ថិត​ក្នុ​ងភូមិ​បឹង​រៃ​ ឃុំ​ប្ញស្សី​កែវ​ ស្រុក​ព្រែក​ប្រសព្វ ។

ខេត្ត​ក្រចេះ ៖ មន្ត្រី​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​​ ខេត្ត​ ដឹក​នាំ​ដោយ​លោក​ម៉ុក​ ពន្លក​ នាយរង​ខណ្ឌ​​ រួម​ជា​មួយកង​កម្លាំង​ប្រដាប់​អាវុធ​ កាល​​ពី​ព្រឹក​ថ្ងៃ១៥ កញ្ញា​ បាន​ចុះធ្វើ​ការបង្ក្រាប​បទ​ល្មើស​នេសាទ​នៅ​ក្នុង​បឹង​វែង​ ស្ថិត​ក្នុ​ងភូមិ​បឹង​រៃ​ ឃុំ​ប្ញស្សី​កែវ​ ស្រុក​ព្រែក​ប្រសព្វ។

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​ឱ្យ​ដឹង​ថា​ ក្នុងការ​ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទនៅ​បឹង​វែង​នេះ​ កម្លាំង​ជំនាញរឹប​អូស​បាន​របាំង​ស្បៃ​មុង​ចំនួន​២៥​ខ្សែ មាន​ប្រវែង​១.២៥០​ម៉ែត្រ លូស្បៃ​មុង​ចំនួន​២៥​គ្រឿង​ របាំង​ណរ៉ាវ​ ធ្វើ​អំពី​សាច់​អួននី​ឡុង​រឹង​ចំនួន​៤​ខ្សែ​ មាន​ប្រវែង​២.៥០០​ម៉ែត្រ ​​លបណរ៉ាវធ្វើ​ពី​សាច់​អួននី​ឡុង​​ចំនួន​​១០​គ្រឿង​ និងបង្គោល​ចម្រឹង​ប្ញស្សី​ចំនួន​៥៣៥ដើម ។​​ ជាមួយ​គ្នា​នេះ​ កូន​ត្រី​ចម្រុះប្រមាណ​ជិត​២​រយ​គីឡូ​ក្រាម​ ត្រូវ​បាន​លែង​ចូល​ទៅ​ក្នុង​បឹង​ធម្មជាតិ​វិញ ។

ពលរដ្ឋ​នៅ​ស្រុក​ព្រែក​ប្រសព្វ​រាប់​រាយ​គ្រួ​សារ ដែល​សព្វ​ថ្ងៃ​ពឹង​អាស្រ័យ​លើ​​របរ​នេសាទ​សម្រាប់​គ្រួសារ​ដូចជា បង់​សំណាញ់​ រាយមង​ និង​រាយ​សន្ទូច​នៅ​បឹង​វែង​ មានទី​តាំង​នៅ​ក្រោយ​ស្រុក​ព្រែក​ប្រសព្វ បាន​សម្តែង​នូវការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាត់​បង់​​ពូជ​មច្ឆ​ជាតិ​ធំៗ ខណៈ​ពេល​ដែល​សព្វ​ថ្ងៃ​​នេះ ការ​លួច​នេសាទ​របស់​​ជន​ទុច្ចរិតដោយប្រើ​ឧបករណ៍​ល្មើសនេ​សាទ​​ នៅ​តែ​កើត​មានឥត​ឈប់​ឈរ តែ​ការ​បង្ក្រាប​របស់​អាជ្ញាធរ​មូលដ្ឋាន​ ហាក់​ដូចជា​នៅ​មាន​កម្រិត​​​ទាប​នៅ​ឡើយ ។

លោក​ម៉ុក​​ ពន្លក​ នាយរង​​ខណ្ឌរដ្ឋ​បាល​ជល​ផល​​េខត្តថ្លែង​ថា បឹង​វែង​នេះ​​ គឺ​ជា​បឹង​ធំ​មួយ​មាន​​ព្រៃ​លិច​ទឹក​យ៉ាង​សម្បូរបែប​ ហើយ​កន្លង​មក ​ទោះ​បីជា​អាជ្ញាធរបាន​រៀប​ចំ​ជាសហគមន៍​នេសាទ​សម្រាប់​ថែរក្សាការពារ និង​បង្កើតតំបន់​អភិរក្សត្រី​មេពូជ​យ៉ាង​ណា​ក៏​ដោយ​ ក៏​នៅ​តែ​មានជន​ខិល​ខូច​មួយ​ចំនួន​​ឆ្លៀត​ឱកាស​លួច​ធ្វើ​សកម្ម​ភាព​នេសាទ​ដោយ​ប្រើ​ឧបករណ៍នេ​​​​សាទ​​​ល្មើស​ច្បាប់​ ។ លោក​​នាយរងខណ្ឌ​អះ​អាង​ថា ប្រសិន​បើ​អាជ្ញាធរ​ដែន​ដី​រួម​សហការជាមួយ​សមត្ថ​កិច្ច​គ្រប់​​ជាន់​ថ្នាក់​បាន​ល្អនោះ​ ទើប​កា​រ​ទប់​ស្កាត់​អាច​មាន​ប្រសិទ្ធភាព ​៕