ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​ពិធី​​ចែក​រង្វាន់​​​ដល់​សាសនិក​​​អ៊ិ​ស្លាម​​​​​​ទទួល​​​​​​​​​​ជ័យ​​​លាភី​​ប្រឡង​​​​​ទន្ទេញ​​គម្ពី​​រ​អាល់​គួរអាន​

12 ឆ្នាំ មុន

រាជ​ធានីភ្នំ​ពេញ​ ៖ សាសនិកអ៊ិស្លាម​ដែល​ទទួល​បានជ័យលាភីលើការប្រឡងទន្ទេញគម្ពីរ​អាល់គួរអានប្រចាំឆ្នាំលើក​ទី១នៅទូទាំង​ប្រទេសត្រូវបានធ្វើពិធីចែករង្វាន់ កាលពីវេលារសៀល​ថ្ងៃទី១៦ កញ្ញ ក្រោមអធិបតីភាព​លោក​ឧកញ៉ា​អូស្មាន ហាស្សាន់រដ្ឋលេខាធិ​ការ​ក្រសួង​ការ​ងា និង បណ្តុះបណ្តាលវិជ្ជាជីវៈ ជាប្រធាន​អង្គការ​មូលនិ​ធិអភិវឌ្ឍមូស្លីមកម្ពុជា ។

រាជ​ធានីភ្នំ​ពេញ​ ៖ សាសនិកអ៊ិស្លាម​ដែល​ទទួល​បានជ័យលាភីលើការប្រឡងទន្ទេញគម្ពីរ​អាល់គួរអានប្រចាំឆ្នាំលើក​ទី១នៅទូទាំង​ប្រទេសត្រូវបានធ្វើពិធីចែករង្វាន់ កាលពីវេលារសៀល​ថ្ងៃទី១៦ កញ្ញ ក្រោមអធិបតីភាព​លោក​ឧកញ៉ា​អូស្មាន ហាស្សាន់រដ្ឋលេខាធិ​ការ​ក្រសួង​ការ​ងា និង បណ្តុះបណ្តាលវិជ្ជាជីវៈ ជាប្រធាន​អង្គការ​មូលនិ​ធិអភិវឌ្ឍមូស្លីមកម្ពុជា ។

ពិធីនេះបានរៀបចំឡើងនៅមជ្ឈមណ្ឌលមូដេន៥ ស្ថិតនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដោយមានការអញ្ជើញចូលរួមពីលោក​វេជ្ជបណ្ឌិតសុះ មុះសិន រដ្ឋលេខាធិការក្រសួងធ្មការ និងសាសនា ជាអនុប្រធានអង្គការមូល​និធិ​អភិ​វឌ្ឍ​មូស្លីមកម្ពុជានិងលោកហ្សា​ការីយ៉ា អាដាម​ជា​តំណាង​រាស្រ្ត និងជាអនុប្រធានអង្គ​ការមូល​និធិ​អភិវឌ្ឍ​មូស្លីមកម្ពុជា ព្រមទាំងតំណាង​សមា​គម​​សម្រប​សម្រួល​សង្គមរដ្ឋគុយវ៉ែត និងសមា​គម​​សប្បុុរស​ធម៌​ដើម្បី​អភិវឌ្ឍកម្ពុជា និងសាស​និក​អ៊ិស្លាមសិកស្សានុស​ិស្ស​អ៊ិស្លាម​យ៉ាង​ច្រើន​កុះករ។

លោកមហាម៉ាត់ ស៊ុលតន តំណាងសមាគម​សម្របសម្រួលរដ្ឋគុយវ៉ែត និងជាទីប្រឹក្សា​សមាគម​សប្បុ​រសធម៌ដើម្បីអភិវឌ្ឍកម្ពុជា បាន​ឱ្យ​ដឹងថា ការប្រឡងទន្ទេញ​«គម្ពីរអាល់​គួរ​អាន»​ប្រចាំឆ្នាំលើកទី១នេះមានបេក្ខជនចូលរួមប្រឡងចំនួន៥២០នាក់នៅទូទាំង​ប្រទេស​ដែលមកពី១៧ខេត្ត និង១៦សាលាអ៊ិស្លាម​ហើយ​ត្រូវ​បានប្រឡងជ្រើសរើស យ៉ាង​លំបាក​បាន​ទទួល​ចំណាត់​តែចំនួន៩០​នាក់ ។ លោកមហាម៉ាត់ ស៊ុល​តន ​បាន​បន្ត​ថា ការប្រឡង​ជ្រើស​រើស​មាន​​៤ផ្នែក ១-សូត្រគម្ពីរ​អាល់​គួរអានសំឡេង​ល្អ ២-ទន្ទេញ​គម្ពីរ ៣-​គូរ​គំនូរ និង​៤-អក្សរផ្ចង់ ។

លោកឧកញ៉ាអូស្មាន ហាស្សាន់ បានឱ្យ​ដឹង​ថា ការប្រឡងជ្រើសរើសដែលបានរៀបចំដោយសមាគមសម្របសម្រួលសង្គម​រដ្ឋគុយ​វ៉ែតសហ​ការជាមួយសមាគមសប្បុរសធម៌ដើម្បីអភិវឌ្ឍកម្ពុជា នេះ​ជាការបង្កើត​ឱ្យ​ធនធាន​មនុស្ស​ជាលើកដំបូងសម្រាប់​​អ៊ិស្លាម​នៅ​កម្ពុជា ​​។ ​បើសិនសាសនិកអ៊ិស្លាមកាន់សាសនាអ៊ិស្លាម តែ​មិនចេះសូត្រគម្ពីរអាល់គួរអាននោះមិនមែនជាអ្នកកាន់​សាសនា​អ៊ិស្លាមនោះទេ ព្រោះគោលការ​គោរ​ព​សានាអ៊ិស្លាមមានចែងក្នុងគម្ពីរទាំងអស់។

លោកឧកញ៉ាអូស្មាន ហាស្សាន់ បាន​បន្ត​ទៀត​​ថា បើសិនជាយើងបណ្តុះ​បណ្តាល​កូនចៅ​​​ឱ្យ​ចេះសូត្រ និងចាំគម្ពីរអាល់គួរអាន​តាំង​ពី​កុមារ​ភាពវាជាកម្លាំងមួយនៃជំនឿដែលអាចបង្កើត​ឱ្យ​មានអ៊ីម៉ាំ និងអ៊ិស្លាម​ក្នុងខ្លួន ។ សាស​និក​អ៊ិស្លាម​ត្រូវចៀសឱ្យ​ផុតពីអំពើ​ទាំង​​ឡាយ​ដែល​សាសនា​អ៊ិស្លាម​ហាមឃាត់ ។ លោកឧកញ៉ា​ក៏​បានថ្លែង​អំណរ​គុណយ៉ាង​ជ្រាលជ្រៅ​ដល់​សមា​គម​សម្រប​សម្រួល​សង្គម​រដ្ឋគូយវ៉ែត និង​សមាគម​សប្បុ​រស​ធម៌ ដើម្បីអភិវឌ្ឍន៍កម្ពុជា​ដែល​បានបង្កើតកម្មវិធីជា​បន្តបន្ទាប់​យ៉ាងផុល​ផុស​មិនថាតែពេល​នេះទេ​ ជាប្រយោជន៍​អ៊ិស្លាម​នៅ​កម្ពុជា ក៏​ដួចជាប្រយោជន៍​សង្គម​ជាតិ​ទាំងមូល ។

លោកឧកញ៉ាអូស្មាន ហាស្សាន់​បាន​បញ្ជាក់​​ថា រាជរដ្ឋាភិបាល​ក្រោម​ការដឹក​នាំ​របស់​សម្តេច​តេជោហ៊ុន សែនដែលជា​អ្នកកាន់​សាសនា​ព្រះពុទ្ធដែលជាសាសនា​របស់​រដ្ឋ​ក៏​ដោយ ប៉ុន្តែ​សម្តេចបានផ្តល់គោល​នយោបាយ​ជា​ច្រើន​សម្រាប់​​អ្នកកាន់សាសនា​ផ្សេងៗទៀត​ជាពិសេស​អ្នក​កាន់សាសនាអ៊ិស្លាមយើងទាំងអស់គ្នា ។ ដូចនេះដើម្បីមានការ​អភិវឌ្ឍ​យើង​ទាំង​អស់​គ្នា​ត្រូវប្រកាន់អ៊ីម៉ាំ​ប្រព្រឹត្តិ​អំពើល្អ និងខិតខំរៀន​សូត្រ ដើម្បីសហគមន៍​អ៊ិស្លាម និង​សង្គមជាតិ ។ ក្នុងឱកាសនោះលោកឧកញ៉ាអូស្មាន ហាស្សាន់ និងគណៈអធិបតីបានចែករង្វាន់​ដល់​សាស​និក​អ៊ិស្លាម​ និងសិស្សានុសិស្សអ៊ិស្លាម​ដែល​ទទួល​បាន​​ជ័យលាភីជានិមិត្តរូប ៕