ក្រសួងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការអន្តរជាតិអាហ្វ្រិកខាងត្បូងអះអាងថា ជនជាតិអាហ្វ្រិកខាងត្បូង៨នាក់បានត្រូវស្លាប់កាលពីព្រឹកថ្ងៃទី១៨ កញ្ញា ក្នុងការវាយប្រហារអត្តឃាតមួយនៅក្រុងកាប៊ុលរដ្ឋធានីអាហ្វហ្គានីស្ថាន ។អ្នកនាំពាក្យក្រសួងនេះលោកNELSON KGWETE បញ្ជាក់ថា បេសកកម្មការទូតរបស់យើងនៅបា៉គីស្ថាន ដែលទទួលបន្ទុកកិច្ចការនៅអាហ្វហ្គានីស្ថានផងដែរ អះអាងថា ជនជាតិអាហ្វ្រិកខាងត្បូង៨នាក់ ស្ថិតក្នុងអំណាចជនរងគ្រោះដោយសារការវាយប្រហារអត្តឃាតនោះ កាលពីថ្ងៃទី១៨ កញ្ញា នៅក្រុងកាប៊ុល ។
ជនជាតិអាហ្វ្រិកខាងត្បូង៨នាក់នោះធ្វើការនៅអាហ្វហ្គានីស្ថានឱ្យក្រុមហ៊ុនអាកាសចរណ៍ឯកជនមួយ ។ ក្រសួងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការអន្តរជាតិអាហ្វ្រិកខាងត្បូងសម្តែងនូវការចូលរួមមរណទុក្ខចំពោះបណ្តាគ្រួសារដែលបាត់បង់សាច់ញាតិរបស់ខ្លួនក្នុងការវាយប្រហារនោះ ។ការវាយប្រហារនោះកើតមានកាលពីថ្ងៃទី១៨ កញ្ញា វេលាម៉ោង៦និង៤៥នាទីព្រឹកម៉ោងក្នុងស្រុកនៅក្រុងកាប៊ុល ។ ជនអត្តឃាតម្នាក់ បើករថយន្តបង្កប់គ្រឿងផ្ទុះមួយបានបើកបំបុករថយន្តបឺសធុនតូចមួយគ្រឿង ដែលដឹកនិយោជិតបរទេសបណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច១២នាក់ក្នុងនោះមានជនជាតិអាហ្វ្រិកខាងត្បូងទាំង៨នាក់នោះ ៕
ចែករំលែកព័តមាននេះ