ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគមគ្រឹះស្ថាន​​ឧត្តមសិក្សា​​​កម្ពុជា​ចូលរួម​ឧបត្ថម្ភ​​ថវិកា​ដល់មូល​និធិ​​បាយ័ន និង​សមរភូមិ​មុខ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ដោយ​មានការ​ណែនាំ​​​ដ៏​ខ្ពង់ខ្ពស់​​​របស់លោក​ស៊ាន ​បូរ៉ាត ​ទីប្រឹក្សា​​ផ្ទាល់​សម្តេច​​អគ្គមហាសេនាបតីតេជោហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​​នៃព្រះរាជា​ណាចក្រ​កម្ពុជា រដ្ឋ​លេខាធិការ​​​ក្រសួងអប់រំ ​​យុវជន និង​កីឡា ​និង​ជា​​ប្រធានកិត្តិយស​​សមាគម​គ្រឹះស្ថាន​​​ឧត្តម​សិក្សា​​កម្ពុជា និង​លោក​​​អ៊ីន វីរជាតិ ​ប្រធានក្រុមប្រឹក្សា​​ភិបាល​នៃ​សមាគម​គ្រឹះស្ថាន​​ឧត្តមសិក្សា​​កម្ពុជា ។

រាជធានីភ្នំពេញ ៖ ដោយ​មានការ​ណែនាំ​​​ដ៏​ខ្ពង់ខ្ពស់​​​របស់លោក​ស៊ាន ​បូរ៉ាត ​ទីប្រឹក្សា​​ផ្ទាល់​សម្តេច​​អគ្គមហាសេនាបតីតេជោហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​​នៃព្រះរាជា​ណាចក្រ​កម្ពុជា រដ្ឋ​លេខាធិការ​​​ក្រសួងអប់រំ ​​យុវជន និង​កីឡា ​និង​ជា​​ប្រធានកិត្តិយស​​សមាគម​គ្រឹះស្ថាន​​​ឧត្តម​សិក្សា​​កម្ពុជា និង​លោក​​​អ៊ីន វីរជាតិ ​ប្រធានក្រុមប្រឹក្សា​​ភិបាល​នៃ​សមាគម​គ្រឹះស្ថាន​​ឧត្តមសិក្សា​​កម្ពុជា ។​​

លោក​លី ឆេង ​ប្រធានសមាគម​​គ្រឹះស្ថាន​​ឧត្តម​សិក្សា​​​កម្ពុជា​ ថ្នាក់ដឹកនាំ និង​សមាជិក នៃសមា​គម​​គ្រឹះ​ស្ថាន​​​ឧត្តមសិក្សា​​កម្ពុជាទាំង​អស់​ បាននាំ​យក​​​ជំនួយ​ឧបត្ថម្ភ​ជា​ថវិកា​ចំនួន​៧៣.៥៦៨.៣០០​​រៀល (ចិត​សិប​បីលាន​​ប្រាំ​សែន​​​ប្រាំ​មួយ​​ម៉ឺន​​​ប្រាំ​បី​ពាន់​បី​រយ​រៀល) ក្នុងនោះ​លើកទី​​១ មាន​ចំនួន​​៥.០០០.០០០​រៀល ​និង​​លើកទី​២ មាន​ចំនួន​៦៨.៥៦៨.៣០០​រៀល ​ជូនដល់​​មូលនិធិ​​បាយ័ន​ កាលពីថ្ងៃទី​​​២៤ កុម្ភៈ ឆ្នាំ​២០១១ ​វេលាម៉ោង​​៤​និង​​៣០នាទី​​រសៀល ដែល​មាន​​សមាជិក​រួមដំណើរ​​​រួម​មាន ១-​លោក​​អ៊ីន វីរជ័យ ​សាកល​វិទ្យា​ធិការ​រង​នៃ​​សាកល​វិទ្យា​​ល័យ​​បៀល​ប្រាយ​​ និងតំណាង​ឱ្យ​​លោក​អ៊ីន ​វីរជាតិ ​ប្រធានក្រុមប្រឹក្សា​​​ភិបាល សមាគម​គ្រឹះ​ស្ថាន​​​ឧត្តមសិក្សា​​កម្ពុជា ​២-​លោក​​តែ​ ឡូរិន អនុ​ប្រធាន​​ក្រុមប្រឹក្សា​​ភិបាលសមាគម​​គ្រឹះស្ថាន​​​ឧត្តម​សិក្សា​​កម្ពុជា និង​ជា​សាកលវិទ្យាធិ​ការ​​​នៃ​សាកលវិទ្យា​ល័យ​​វេស្ទើន ៣-​លោក​​ស្រី​ទេព កុលាប ​អនុប្រធាន​​​សមាគមគ្រឹះស្ថាន​​ឧត្តម​សិក្សា​​កម្ពុជា និងជា​សាកលវិទ្យាធិការ​​ ​សាកល​វិទ្យា​ល័យ​​ភ្នំ​ពេញអន្តរជាតិ ៤-​លោកជា សុខ​ឃាង អនុ​ប្រធាន​​សមាគមគ្រឹះស្ថាន​​ឧត្តម​សិក្សា​​កម្ពុជា និង​​ជា​នាយក​​សាលា​អន្តរជាតិញូវយ៉ក ៥-​លោក​​​ហេង ពិសិដ្ឋ ​តំណាង​លោកហេង វ៉ាន់​ដា ​អនុ​ប្រធាន​​សមាគមគ្រឹះស្ថាន​​ឧត្តមសិក្សា​​កម្ពុជា និង​​​ជា​នាយកវិទ្យា​ស្ថាន​​វ៉ាន់​ដា ៦-​លោកស៊ាង ​សុវណ្ណ ​ប្រធានរដ្ឋ​បាល​​ទូទៅ ​តំណាង​លោក​ឌួង លាង ​អនុប្រធាន​​អចិន្ត្រៃយ៍ ​សមាគម​​​គ្រឹះស្ថាន​​​ឧត្តម​សិក្សា​​កម្ពុជា ​និង​ជា​សាកលវិទ្យា​​ធិការ​​សាកលវិទ្យា​ល័យអាស៊ីអឺរ៉ុប ៧-​លោក​សំ ​សិទ្ធ​ភូ​រិន ​អគ្គលេខាធិការ​​នៃសមាគម​​គ្រឹះស្ថាន​​​ឧត្តម​សិក្សា​​កម្ពុជា ​៨-​លោក​​ស្រីកន លីណា នាយិកា​​សាលា Home of English និង Home of Khmer ៩-​លោក​រស់ ប៉ារ៉ាឌី ​នាយក​សាខា​ប៊ែល​ធី​ទី​៦ តំណាង​​វិទ្យា​ស្ថាន​​ប៊ែល​ធី​អន្តរ​ជាតិ ១០-​លោក​​ខាត់ សឿន ​​អនុប្រធាន​​ការិយាល័យ​​រដ្ឋ​បាល​​​ តំណាង​វិទ្យាស្ថាន​​​ប៊ែល​ធី អន្តរជាតិ ១១-​លោកគឹម ចន្ធី ​នាយករង​កាសែត និង​ទស្សនាវដ្តី​​​ តំណាង​​លោក​​សាបូ ​អូហ្សា​ណូ សាកល​វិទ្យា​​ធិការ​​សាកលវិទ្យាល័យ​​​អន្តរជាតិ ​១២-​​លោកអ៊ី រតនា ​ព្រឹទ្ធបុរស តំណាង​លោក​កៅ គឹមហួន​ សាកល​​វិទ្យា​ធិការ​ សាកល​វិទ្យា​ល័យ​​កម្ពុជា​ ​និង​១៣-លោក​ឡាច សម្បត្តិ ​ប្រធាន​រដ្ឋ​​បាល តំណាង​លោក​បណ្ឌិត​​ ជា​សាន​ ច័ន្ទ​ថន សាកល​វិទ្យា​ធិការ​ សាកល​វិទ្យា​ល័យ​​​បញ្ញា​សាស្ត្រ​កម្ពុជា។

​លោក​លី​ ឆេង បាន​មាន​ប្រសាសន៍​ថា សមា​ជិក​នៃ​សមា​គម​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​​មាន​ចំនួន​​៤៣​គ្រឹះ​ស្ថាន ក្នុង​នោះ​គ្រឹះ​ស្ថាន​ចំនួន​២៩​បាន​ចូល​រួម​​ឧបត្ថម្ភ​តាម​រយៈ​សមា​គម​គ្រឹះ​ស្ថាន​​ឧត្តម​​សិក្សា​កម្ពុជា ដោយ​ឡែក​​សមា​ជិក​ដទៃ​ទៀត​ ក៏​បាន​ចូល​​រួម​ឧបត្ថម្ភ​​រួច​ហើយ មុន​ពេល​ដែល​សមា​គម​របស់​យើង​បាន​ផ្សព្វ​ផ្សាយ​ ។ ថវិកា​ដែល​បាន​មក​ពី​ការ​ចូល​រួម​របស់​​សមា​ជិក​ទាំង​២៩​​គ្រឹះ​ស្ថាន គឺ​មានចំនួន​១០៩.៥៦៨.៣០០​​រៀល ដូច​បាន​រាយ​នាម​ដូច​ខាង​​ក្រោម ៈ ១-សាកល​វិទ្យា​ល័យ​បៀល​ប្រាយ (BBU) ថវិកា​១០​លាន​​រៀល ២-វិទ្យា​ស្ថាន​​ប៊ែល​ធី​អន្តរ​ជាតិ (BII) ថវិកា​៣១​លាន​២​សែន​រៀល ៣-សាកល​វិទ្យា​ល័យ​ភ្នំ​ពេញ​អន្តរ​ជាតិ (PPIU) ថវិកា​១៥​លាន​រៀល ៤-​សាកល​វិទ្យា​ល័យ​​បញ្ញា​សាស្ត្រ​​កម្ពុជា (PUC) ថវិកា​៦​លាន​៥៥៦​ពាន់​​រៀល ៥-សាកល​វិទ្យា​​ល័យ​វេ​ស្ទើន (WU) ថវិកា​៦​លាន​រៀល ៦-​សាលា​អន្តរ​ជាតិ​​ញូវ​យ៉ក (NYIS) ថវិកា​៤​លាន​១​សែន​រៀល ៧-វិទ្យា​ស្ថាន​វា៉ន់​ដា (IV) ថវិកា​៤​លាន​រៀល ៨-សាកល​វិទ្យា​​ល័យ​អាស៊ីអឺរ៉ុប (AEU) ថវិកា​៤​លាន​រៀល ៩-​សាកល​វិទ្យា​ល័យ​ពុទ្ធិ​សាស្ត្រ (UP) ថវិកា​៤​លាន​រៀល ១០-សាលា​រៀន​​ហូម​អហ្វ​អង់​គ្លីស និង​ហូម​អហ្វ​ខ្មែរ (HOM) ថវិកា​៤​លាន​រៀល ១១-​សាកល​​វិទ្យា​ល័យ​ធន​ធាន​មនុស្ស (HRU) ថវិកា​​២​លាន​៥​សែន​រៀល ១២-សាកល​វិទ្យា​​ល័យ​អន្តរ​ជាតិ (IU) ថវិកា​២​.៣៤៦.១០០​រៀល ១៣-សាកល​វិទ្យា​ល័យ​​ឯក​ទេស​នៃ​កម្ពុជា (CUS) ថវិកា​២​លាន​រៀល ១៤-សាកល​វិទ្យា​ល័យ​ចេន​ឡា (CLU) ​ថវិកា​២​លាន​រៀល ១៥-វិទ្យា​ស្ថាន​អភិ​វឌ្ឍន៍​អាស៊ី​សច្ចៈ (SADI) ថវិកា​២​លាន​រៀល ១៦-សាលា​អន្តរ​ជាតិ​អាស៊ាន (AIS) ថវិកា​១.៩៤៨.៩០០​រៀល ១៧-សាលា​អន្ត​រ​ជាតិ​អាយ​ អ៊ី អ៊ែល (IEL) ថវិកា​១.១៦៥.៧០០​រៀល ១៨-សាកល​វិទ្យា​ល័យ​កម្ពុជា​អន្តរ​ជាតិ (CAMIU) ​ថវិកា​១.១០៤.៥០០​រៀល ១៩-សាកល​វិទ្យា​ល័យ​កម្ពុជា (UC) ថវិកា​១​លាន​រៀល ២០-សាកល​វិទ្យា​​ល័យ​ន័រ​តុន (NU) ថវិកា​១​លាន​រៀល ២១-វិទ្យា​ស្ថាន​​សហ​ព័ន្ធ​អឺរ៉ុប (IEU) ថវិកា​៥​សែន​រៀល ២២-វិទ្យា​ស្ថាន​​អប់រំ​ពាណិជ្ជ​​សាស្ត្រ (IBE) ថវិកា​៤​សែន​រៀល ២៣-វិទ្យា​ស្ថាន​​ខ្មែរ​ជំនាន់​ថ្មី (INK) ថវិកា​៤​​​សែន​រៀល ២៤-សាកល​វិទ្យា​ល័យ​ឡាយ​ហ្វ (LU) ថវិកា​​២៩​ម៉ឺន​រៀល ២៥-សាកល​វិទ្យា​ល័យ​បញ្ញា​ជាតិ (PUC) ថវិកា​២០​ម៉ឺន​រៀល ២៦-វិទ្យា​ស្ថាន​​គ្រប់​គ្រង​ និង​អភិ​វឌ្ឍន៍ (IMD) ថវិកា​២០​ម៉ឺន​រៀល ២៧-សាកល​វិទ្យា​ល័យ​អង្គរ (AU) ថវិកា​២០​ម៉ឺន​រៀល ២៨-វិទ្យា​ស្ថាន​ប្រាយ​ហូប (BHI) ថវិកា​​២០​ម៉ឺន​រៀល និង​២៩-សាលា​អន្តរ​ជាតិ​​​ម៉ូឌេន ថវិកា​២​លាន​រៀល ​ទឹក​ប្រាក់​សរុប​​ទាំង​អស់​១០៩.៥៦៨.៣០០​​រៀល ។

​លោក​ក៏​បាន​បញ្ជាក់​ផង​ដែរថា ​ទឹក​ប្រាក់​សរុប​ចំនួន​១០៩.៥៦៨.៣០០​រៀល ​បាន​ចូ​លរួម​ឧបត្ថម្ភ​​ដល់​មូល​និធិ​បាយ័ន​ចំនួន​៧៣.៥៦៨.៣០០០​រៀល និង​​បាន​នាំ​យក​ទៅ​ជូន​ដល់​​កង​ទ័ព​វរៈ​ការ​ពារ​ព្រំ​ដែន​​៤០៤ នៅ​សមរ​ភូមិ​​មុខ ​ជា​មួយ​ខុទ្ទកាល័យ​សម្តេច​អគ្គ​មហា​​សេនា​បតី​តេជោ ហ៊ុន សែន នាយក​​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ចំនួន​៣០.០០០.០០០​រៀល ​និង​ចំណាយ​​ដោយ​ផ្ទាល់​ និង​ផ្សេងៗ​​ចំនួន​៦.០០០.០០០​រៀល សរុប​៣៦.០០០.០០០​រៀល ។

លោក​ហួត ឃាង​វេង អគ្គ​នាយ​​ក​រង​នៃ​វិទ្យុ និង​​ទូរទស្សន៍​​បាយ័ន​ បាន​ថ្លែង​អំណរ​គុណ​​យ៉ាង​ជ្រាល​ជ្រៅ​​បំផុត ចំពោះ​ថ្នាក់​ដឹក​នាំ និង​សមា​ជិក​​នៃ​សមា​គម​គ្រឹះស្ថាន​​ឧត្តម​សិក្សា​​ទាំង​អស់​ ដែល​មាន​ស្មារតី​សាមគ្គី​ភាព​ខ្ពស់​បាន​ចូល​រួម​ចំណែក​ឧបត្ថម្ភ​ថវិកា​ដល់​មូល​និធិ​បាយ័ន​សម្រាប់​ជួយ​ដល់​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​នៅ​តំបន់​ប្រាសាទ ព្រះ​វិហារ ។

​ជា​ទី​បញ្ចប់​​លោក​លី ឆេង ប្រធាន​សមា​គម​គ្រឹះ​ស្ថាន​ឧត្តម​​សិក្សា​​កម្ពុជា​ បាន​ថ្លែង​អំណរ​គុណ​​តាម​រយៈ​ទូរទស្សន៍​​បាយ័ន​ជូន​ចំពោះ​​លោក​ លោក​ជំទាវ​ លោក លោក​​ស្រី ជា​សាកល​វិទ្យា​ធិការ​​ សាកល​វិទ្យា​ធិការ​រង នាយក​ នាយក​រង នៃ​​គ្រឹះស្ថាន​សិក្សា​ ដែល​ជា​សមា​ជិក​នៃ​សមា​គម​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​កម្ពុជា ព្រម​ទាំង​បុគ្គ​លិក សាស្ត្រា​ចារ្យ លោក​គ្រូ អ្ន​ក​គ្រូ​​​ និង​សិស្ស-និស្សិត​​​ទាំង​អស់ ដែល​បាន​ចូល​រួម​ឧបត្ថម្ភ​ជូន​ដល់​​កង​ទ័ព​របស់​យើង​ដែល​​កំពុង​តែ​យក​ជីវិត​ទៅ​ប្តូរ ដើម្បី​ការ​ពារ​ទឹក​ដី​នៅ​សមរ​ភូមិ​មុខ ទប់​ទល់​​ជា​មួយ​​ពួក​ចោរ​សៀម​​​ឈ្លាន​ពាន ។​ការ​ចូល​រួម​ចំណែក​ជា​មួយ​មូល​និធិ​បាយ័ន​​​ថ្ងៃ​នេះ ទោះ​​​តិច​​ក្តី ច្រើន​ក្តី ក៏​បាន​បង្ហាញ​​ពី​ទឹក​ចិត្ត​​ស្នេហា​ជាតិ​ មាតុ​ភូមិ សាម​គ្គី​ភាព ឯក​ភាព​ផ្ទៃ​ក្នុង​ជាតិ​យ៉ាង​រឹង​មាំ រវាង​សមរ​ភូមិ​មុខ និង​សមរ​ភូមិ​ក្រោយ​ ហើយ​សមា​គម​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​​កម្ពុជា សូម​គាំទ្រ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​គោល​នយោ​បាយ​​ការ​ពារ​ទឹក​ដី​ដ៏​​ត្រឹម​ត្រូវ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ដែល​មាន​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​ជា​ប្រមុខ​ដឹក​នាំ​ដ៏ឈ្លាស​វៃ​​ប្រកប​ដោយ​គតិ​បណ្ឌិត ​ក្នុង​ការ​ប្រើ​សិទ្ធិ​ការ​ពារ​ខ្លួន និង​រក្សា​ទឹក​ដី​ជូន​ជន​រួម​ជាតិ​កម្ពុជា​ ឱ្យ​បាន​គង់​វង្ស​ស្ថិត​ស្ថេរ​តទៅ​អនាគត ៕