ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានគណបក្ស​ចលនា​ឆ្នើម​ឥណ្ឌូណេស៊ី​ធ្វើ​ទស្ស​នកិច្ច​នៅកម្ពុជា​​

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ លោក​Prabowio Subianto អតីត​ឧត្តម​សេនីយ៍​ឯក​ឥណ្ឌូ​ណេស៊ី​​ និងជា​​ប្រធាន​គណបក្ស​​ចលនា​​ឆ្នើម​ឥណ្ឌូ​ណេស៊ី​បាន​មាន​ប្រសាសន៍​ថា ​​ដំណើរ​​ទស្សន​កិច្ច​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា​នាពេល​នេះ ​គឺជា​ការវិល​ត្រឡប់​មក​កាន់​ប្រទេស​មួយ​ដែល​លោក​ធ្លាប់​បាន​មក​ ធ្លាប់​មាន​មនោសញ្ចេតនា​ជាមួយ​ ហើយ​នោះ​​ជាដំណើរ​ទស្សន​កិច្ច​ដែល​មាន​រយៈ​ពេល​១៦​ឆ្នាំ​

រាជ​ធានីភ្នំពេញ  ៖ លោក​Prabowio Subianto អតីត​ឧត្តម​សេនីយ៍​ឯក​ឥណ្ឌូ​ណេស៊ី​​ និងជា​​ប្រធាន​គណបក្ស​​ចលនា​​ឆ្នើម​ឥណ្ឌូ​ណេស៊ី​បាន​មាន​ប្រសាសន៍​ថា ​​ដំណើរ​​ទស្សន​កិច្ច​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា​នាពេល​នេះ ​គឺជា​ការវិល​ត្រឡប់​មក​កាន់​ប្រទេស​មួយ​ដែល​លោក​ធ្លាប់​បាន​មក​ ធ្លាប់​មាន​មនោសញ្ចេតនា​ជាមួយ​ ហើយ​នោះ​​ជាដំណើរ​ទស្សន​កិច្ច​ដែល​មាន​រយៈ​ពេល​១៦​ឆ្នាំ​កន្លងមក​ហើយ ។

លោក​ Prabowio Subiantoបាន​មាន​ប្រសាសន៍​បែប​នេះ​នារសៀល​ថ្ងៃទី​១៨ កញ្ញា ​ឆ្នាំ​២០១២ ក្នុង​ឱកាស​ដែល​លោក​ត្រូវ​បាន​អនុ​ញ្ញាត​​​ឱ្យ​​ចូល​ជួបសម្តែង​ការគួរសម​ជាមួយ​សម្តេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន ​នាយក​​រដ្ឋ​មន្ត្រី​នៃព្រះ​រាជា​ណាចក្រ​កម្ពុជា ​នៅ​​​វិមាន​សន្តិ​ភាព​ ​។ លោកមានប្រសាសន៍​​បន្តថា ​លោក​បាន​កត់​​សម្គាល់​​ឃើញ​ប្រទេស​កម្ពុជា​​មាន​ការ​អភិវឌ្ឍ​ដែល​មិន​នឹងស្មាន​ដល់ ​ហើយ​​​បាន​សម្តែង​នូវការ​កោតសរសើរ​និងវាយ​តម្លៃ​ខ្ពស់​ចំពោះ​វីរភាព​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​អគ្គ​មហាសេនាបតី​តេជោ ​ហ៊ុន សែន ។ លោក​បាន​ជម្រាប​សម្តេច​តេជោ​នាយក​​រដ្ឋ​មន្ត្រី​ថា នៅពេល​ដែល​លោក​មក​ដល់​កម្ពុជា ​លោក​បាន​ចង​ចាំ​នូវ​រាល់​អនុស្សាវរីយ៍​ទាំង​ឡាយ​ដែល​លោក​ធ្លាប់​មាន​និងធ្វើ​ឱ្យ​លោក​មាន​ក្តី​សប្បាយ​រីករាយ​យ៉ាងខ្លាំង ។

ជាការឆើ្លយ​តប សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន ​បាន​ថ្លែង​អំណរ​គុណ​​លោក​Prabowo Subianto​ ដែល​មានប្រសាសន៍​ប្រកប​ដោយ​ពាក្យ​ពេចន៍​ល្អៗ​។ សម្តេច​បាន​មាន​ប្រសាសន៍ជម្រាប​ជូន​អំពី​ស្ថាន​​ភាពសេដ្ឋកិច្ច​របស់ប្រទេសកម្ពុជា ដែល​​​នៅ​ពេល​នេះ​គឺ​ជា​ឱ​កាស​ពេជ្រ​និងកំពុង​ប្រើប្រាស់​នូវសក្តា​​នុពល​ទាំង​ឡាយ​ដើម្បី​ធ្វើការ​អភិវឌ្ឍ ។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ​ក្នុងរយៈ​ពេល​មួយ​ទសវត្ស​កន្លង​​មក​​នេះ ​​កម្ពុជា​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​២​ខ្ទង់ ​ហើយ​បាន​កែប្រែ​ប្រទេស​កម្ពុជា​ដែលជា​ប្រទេស​ខ្វះ​អង្ករ​​ ខ្វះស្រូវ ​ក្លាយ​ទៅជា​ប្រទេស​មួយ​មាន​លទ្ធ​ភាព​នាំ​ស្រូវ​ នាំអង្ករ​ចេញ​ ហើយ​កំពុង​តែធ្វើ​កំណែទម្រង់​ដីធ្លី ​កែទម្រង់​ឡូត៍​នេ​សាទ​ និងកំពុង​តែធ្វើ​កំណែ​ទម្រង់​អ្វី​ៗ​ផ្សេង​​ទៀត ដើម្បី​នាំប្រទេសកម្ពុជា​ឆ្ពោះ​ទៅ​កាន់​ការរីក​ចម្រើន​​​ថែម​ទៀត ។

ជាទីបញ្ចប់​ សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​បាន​ស្វាគមន៍​សា​ជាថ្មី​ចំពោះ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​Prabowo Subianto និង​​សូម​ឱ្យលោក​បាន​ទទួល​ជោគជ័យ​និងសប្បាយ​រីក​រាយ​ក្នុងដំណើរ​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជានេះ ​​៕