ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ​​សហការចាប់​រថយន្តកែ​ច្នៃ​​ដឹក​ឈើ​ប្រណីត​​ទៅ​វៀតណាម​

12 ឆ្នាំ មុន

ខេត្ត​មណ្ឌលគិរី​៖ ​​កាលពីវេលា​ម៉ោង​​២​​ និង​៤៨នាទី​​​រសៀល​ថ្ងៃ​ទី ​១៧ ​​កញ្ញា ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​​លើ​ផ្ទៃ​ប្រទេស​​​ សហការ​ជាមួយ​​កង​រាជ​អា​វុធ​ហត្ថ​​ក្រុង​សែន​មនោរម្យ​ ​រួម​នឹង​មន្រ្តី​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​មណ្ឌលគិរី​​ បាន​ស្នាក់​ចាប់​រថយន្ត​កែ​ច្នៃ​ដឹក​​​ឈើ​ប្រណីត​​មួយគ្រឿង​បម្រុង​ឆ្លង​ដែន​​ទៅ​​ប្រទេស​​វៀត​ណាម​​នៅ​ចំណុច​ភ្នំ​ខ្ពស់​​ ស្ថិត​ក្នុង​​សង្កាត់​​​ស្ពាន​មានជ័យ​​​ ក្រុង​សែន​មនោរម្យ​ ។

​មន្រ្តី​កង​រាជ​អា​វុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​​ដែល​ចុះ​​​​ប្រតិ​បត្តិការ​ផ្ទាល់​ឱ្យ​ដឹងថា ​​រថយន្ត​​កែ​ច្នៃ​​ដែល​​​​លោក​សហ​ការ​ជាមួយ​មន្រ្តី​ជំនាញ​​ ចាប់​បាន​​​​​នេះ​​ដឹក​ឈើ​ប្រណីត​​ល្មើស​ច្បាប់​​ចំនួន​​១៤​ដុំ​​​មាន​មុខកាត់​៤០x៦០​​​សង់​ទីម៉ែត្រ ​​​និង​មាន​ប្រវែង​​២ម៉ែត្រជា​ប្រភេទ​ឈើ​ធ្នង់​​​ ។ អ្នក​បើក​បរ​រថយន្ត​កែ​ច្នៃ​​ដឹក​ឈើ​ល្មើស​ច្បាប់​​នោះ​ ពេល​ឃើញ​សមត្ថ​កិច្ច​ទៅ​​​ដល់​​ក៏​រត់​​ចូល​ព្រៃ​គេច​ខ្លួន​បាត់​ ​ហើយ​រថ​យន្ត​ និង​​ឈើ​ត្រូវ​​បាន​ប្រគល់​​ឱ្យ​ទៅ​​ខណ្ឌ​រដ្ឋ​​​បាល​ព្រៃ​ឈើ​​ខេត្ត​មណ្ឌល​គិរី​​រក្សា​ទុក​ដើម្បី​ចាត់​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​ ។

​​លោក​កែប កត់​ នាយខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​​ខេត្ត​មណ្ឌល​គិរី​​ឱ្យ​ដឹងថា ​​វត្ថុតាង​រថយន្ត​​ និង​ឈើ​ដែល​មន្រ្តី​ជំនាញ​​ហសការ​​ជាមួយ​​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​​ចាប​់​បាន​នោះ ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ហើយ​ការវាស់​វែង​​​​​ និង​​រៀប​ចំ​​ឯកសារ​ផ្សេង​ទៀត​ ​មន្រ្តី​ខាង​​សង្កាត់រដ្ឋ​បាល​ព្រៃ​ឈើ​​អូររាំងរួម​នឹង​​កម្លាំង​កង​រាជ​អា​វុធ​ហត្ថ​កំពុង​ចាត់​ការ​បញ្ជូន​មក​ខណ្ឌ​ ៕