រដ្ឋមន្ត្រីការពារប្រទេសចិនលោកLIANG GUANGLIEគូសបញ្ជាក់ថា ចិននិងសហរដ្ឋអាមេរិកក្នុងក្របខណ្ឌនៃការកសាងភាពជាដៃគូសហប្រតិបត្តិការមួយត្រូវជំរុញដោយសកម្មនិងជាប់ជាប្រចាំនូវទំនាក់ទំនងយោធាប្រភេទថ្មីលើមូលដ្ឋានស្មើភាពគ្នា មានផលប្រយោជន៍ទាំងសងខាង និងកិច្ចសហប្រតិបត្តិការឈ្នះ=ឈ្នះ ។
លោកLIANG GUANGLIEអះអាងបែបនេះកាលពីថ្ងៃទី១៨ កញ្ញា ក្នុងឱកាសនៃសន្និសីទសារព័ត៌មានរួមមួយជាមួយរដ្ឋមន្ត្រីការពារប្រទេសអាមេរិកលោកLEON PANETTAដែលមកបំពេញទស្សនកិច្ចមួយនៅប្រទេសចិន ក្រោយកិច្ចពិភាក្សាគ្នាពីទំនាក់ទំនងយោធាមក។
លោកLIANG គូសបញ្ជាក់ទៀតថា ចិននិងសហរដ្ឋអាមេរិកត្រូវស្វែងរក មាគ៌ាសន្តិសហវិជ្ជមានមួយហើយបង្កើតទំនាក់ទំនងប្រភេទថ្មី ដែលស្របទៅនឹងឥទ្ធិពលរបស់ប្រទេសទាំង២ ។ លោកអំពាវនាវដល់ភាគីទាំង២ឱ្យពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក ការយោគយល់គ្នា ខាងនយោបាយការពារ ព្រមទាំងបណ្តាទិសដៅយុទ្ធសាស្ត្រ ព្រមទាំងជំរុញការចរចា និងការប្រាស្រ័យទាក់ទងគ្នា ភាគីទាំង២ត្រូវដោះស្រាយ ដោយសមស្របនូវបណ្តាទំនាស់ ហើយគោរពផលប្រយោជន៍រៀងៗគ្នា ៕
ចែករំលែកព័តមាននេះ