ក្រសួងការពារប្រទេសកូរ៉េខាងត្បូងរាយការណ៍កាលពីថ្ងៃទី១៨ កញ្ញា ថាកូរ៉េខាងត្បូងត្រៀមចូលរួមក្នុងសមយុទ្ធអន្តរជាតិតស៊ូប្រឆាំងអាវុធសម្លាប់រង្គាល។
យោងតាមក្រសួងនេះថា កូរ៉េខាងត្បូងនឹងចូលរួមជាមួយសហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលីសម្រាប់សមយុទ្ធនោះដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៧ កញ្ញា នៅតំបន់សមុទ្រមួយចម្ងាយ១០០គីឡូម៉ែត្រពីទីក្រុងកំពង់ផែប៊ូសានភាគខាងត្បូងប្រទេស ។សមយុទ្ធនេះស្ថិតក្នុងក្របខណ្ឌនៃការផ្តួចផ្តើមគំនិតសន្តិសុខប្រឆាំងការរីកសាយអាវុធសម្លាប់រង្គាល ISPជាយន្តការមួយលើកឡើងកាលពីឆ្នាំ២០០៣ដោយសហរដ្ឋអាមេរិកហើយផ្តល់សច្ចាប័នកាលពីឆ្នាំ២០០៩ដោយកូរ៉េខាងត្បូង ។
កូរ៉េខាងត្បូងក្នុងសមយុទ្ធនេះនឹងដាក់ពង្រាយនាវាចម្បាំង៧គ្រឿង និងយន្តហោះ១១គ្រឿង។ នេះជាលើកទី២ហើយដែលសមយុទ្ធបែបនោះ ធ្វើនៅកូរ៉េខាងត្បូង ៕
ចែករំលែកព័តមាននេះ