ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​ជន​ម្នាក់​មិន​ដឹង​មា​នវិបត្តិ​អ្វី​រត់​ចូល​រថយន្តកុ​ងតឺ​ន័រប៉ុ​ន​ប៉ង​ឱ្យ​កិន​ស្លា.ប់​នៅ​លើ​ផ្លូវ​

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ យុវជនម្នាក់សង្ស័យ​មាន​វិបត្តិ​អ្វីមួយ​ដែល​មិន​អាច​ដោះ​ស្រាយចេញ បាន​គិត​ខ្លីដោយ​សម្រេច​ចិត្តរត់ចូលឲ្យ​រថយន្ត​ដឹក​កុង​តឺន័រមួយ​គ្រឿងបុក​ប៉ុន​ប៉ង​សម្លា.ប់​ខ្លួន ប៉ុន្តែ​មិន​ស្លា.ប់ដូចបំណងនោះឡើយគ្រាន់តែរងរបួសបាក់ជើងម្ខាងប៉ុណ្ណោះ និងត្រូវបាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ដើម្បីសង្គ្រោះ​បន្ទាន់​។ ​ទោះ​បី​​ជា​បែបណា ​​ពេញ​​មួយយប់​ទៅហើយនៅ​តែ​មិន​ទាន់ដឹងខ្លួននៅឡើយ ។

រាជ​ធានីភ្នំពេញ​ ៖ យុវជនម្នាក់សង្ស័យ​មាន​វិបត្តិ​អ្វីមួយ​ដែល​មិន​អាច​ដោះ​ស្រាយចេញ បាន​គិត​ខ្លីដោយ​សម្រេច​ចិត្តរត់ចូលឲ្យ​រថយន្ត​ដឹក​កុង​តឺន័រមួយ​គ្រឿងបុក​ប៉ុន​ប៉ង​សម្លាប់​ខ្លួន ប៉ុន្តែ​មិន​ស្លាប់ដូចបំណងនោះឡើយគ្រាន់តែរងរបួសបាក់ជើងម្ខាងប៉ុណ្ណោះ និងត្រូវបាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ដើម្បីសង្គ្រោះ​បន្ទាន់​។ ​ទោះ​បី​​ជា​បែបណា ​​ពេញ​​មួយយប់​ទៅហើយនៅ​តែ​មិន​ទាន់ដឹងខ្លួននៅឡើយ ។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៧ កញ្ញា ​នៅ​លើកំណាត់ផ្លូវជាតិលេខ៤ត្រង់ចំណុចភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ បុរស​នោះមិនត្រូវបានគេស្គាល់​អត្ត​សញ្ញាណ​នៅ​ឡើយ​ទេ ព្រោះសន្លប់អត់ដឹងខ្លួនរហូត ប៉ុន្តែ​តាម​ភិនភាគ​យុវជន​នោះ​មានអាយុប្រហែល២៤ឆ្នាំ សម្បុរសមាឌធំ​ដំបង ស្លៀក​ខោខូវ​ប៊យ​ជើង​វែង​ពណ៌ប្រផេះ ពាក់អាវសឆ្នូតខ្មៅដៃវែង កម្ពស់​ប្រហែល១,៦០ម៉ែត្រ ហើយនៅ​ក្នុងខ្លួន​មិន​មាន​អត្តសញ្ញាណប័ណ្ណ ឬលិខិតសម្គាល់​ខ្លួន​នោះ​ឡើយ ។ ចំណែកឯរថយន្តដែលត្រូវយុវជន​នោះ រត់ចូលប៉ុនប៉ង​ឱ្យ​​​បុក​សម្លាប់ខ្លួននោះ​ម៉ា​ក​នីស្សាន់​ ពណ៌ខៀវឆ្នូតក្រហម បើកបរដោយ​បុរស​ម្នាក់មិនស្គាល់ឈ្មោះ ។

តាមប្រភពព៌ត័មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើត​ហេតុ ​វេលា​ម៉ោង​ប្រមាណ២រសៀល​ គេបានឃើញ​យុវ​ជន​ម្នាក់នោះ​ឈរ​និយាយ​ទូរស័ព្ទជាប់រហូត និង​មាន​ទឹកមុខក្រៀមក្រំស្រងូតស្រងាត់ទៀតផង     ប៉ុន្តែ​គេ​មិនបានដឹងថា យុវជនរូបនោះ​មាន​បញ្ហា​អ្វីនៅក្នុងចិត្តនោះទេ ។ ម្យ៉ាងទៀតការ​និយាយ​ទូរស័ព្ទនោះមានរយៈពេលជាច្រើនម៉ោងទំនង និយាយទៅកាន់ស្រី្តណាម្នាក់ ហើយទំនង​និយាយ​​មិនចុះសម្រុងនឹងគ្នាទៀតផង ទើប​ធ្វើ​ឲ្យ​គេមានទឹកមុខក្រៀមក្រំបែបនេះ ដែលគេ​សង្ស័យ​ថា មានវិបត្តិស្នេហា ឬក៏​មាន​បញ្ហា​អ្វី​មួយ​ដែលចាក់ស្រេះមិនអាចដោះស្រាយចេញ ។

ប្រភពដដែល​បានបន្តថា យុវជននោះ​បាន​និយាយ​ទូរស័ព្ទរហូត​ដល​យប់ ​​មុន​ពេលកើត​ហេតុ​ទើបឈប់ ។ បន្ទាប់មកបានឈររេរា​នៅ​តាម​​ចិញ្ចើម​ផ្លូវ​ម្នាក់​​ឯង​ ។ លុះបន្តិចក្រោយមក​មាន​រថ​យន្ត​មួយ​គ្រឿង​បើកមកដល់ ​បាន​ស្ទុះរត់​ចូល​ទៅ​ឲ្យ​រថ​យន្តនោះបុក​ប៉ុនប៉ង​សម្លាប់ខ្លួន ប៉ុន្តែ​ខណៈ​នោះ​រថយន្ត​មួយ​គ្រឿងខាង​លើ​បាន​គេចចេញផុត​ ទើបមិនបុក ហើយ​រថ​យន្ត​នោះ​បានបើក​ទៅបាត់ ។ ឯយុវជនរូបនោះ​ក៏បាន​ឡើង​​ទៅ​ចិញ្ចើម​ផ្លូវវិញ​ឈរ​ក្នុង​ភាព​អស់សង្ឃឹម ។

ប្រភពដដែលបានបន្តថា បន្តិច​ក្រោយ​មក​រថ​យន្តដឹកកុងតឺន័រ​​មួយ​គ្រឿង​បាន​​បើក​ទៅដ​ល់​យុវ​ជននោះក៏បានរត់ចូលទៅឲ្យរថយន្តយក្ស​នេះ​បុក​ម្តង​ទៀត ខណៈនោះគេបានឃើញ​រថយន្ត​នោះ​ខំ​ប្រឹង​គេចចេញវីវក់តែគេចមិនផុត​ក៏បាន​កៀរបណ្តាលឲ្យ​យុវជនរូបនេះ​ដួលបោក​ទៅ​លើថ្នល់​រង​របួស​បាក់​ជើង និង​សន្លប់​បាត់ស្មារតី​នៅ​នឹង​កន្លែង ។ គេមានការសង្ស័យថាយុវជននេះ មាន​វិបត្តិស្នេហាទើបប៉ុនប៉ងសម្លាប់ខ្លួនបែបនេះ ។

ទោះបីជាបែបណាព៌ត័មានខាងលើ គ្រាន់​តែ​ជា​ការសង្ស័យប៉ុណ្ណោះ ។ ឯការ​ពិតគេ​មិន​ទាន់​ដឹង​ច្បាស់​ថា យ៉ាង​​ណា​នៅឡើយ​ទេ ព្រោះ​ពេល​នេះយុវ​ជន​រង​គ្រោះ​កំពុង​សន្លប់​មិនទាន់​​ដឹងខ្លួន និងស្ថិតក្រោម​ការ​ជួយ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​​កាល់​ម៉ែត​​ ៕