ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីនកាលពីថ្ងៃទី១៧ កញ្ញា បានសង្កត់ធ្ងន់លើភាពចាំបាច់បង្កើនសមត្ថភាពការពារប្រឈមមុននឹងការកើនឡើងនៃការប្រើប្រាស់កម្លាំងក្នុងកិច្ចការអន្តរជាតិ។លោកពូទីនលើកឡើងបែបនេះ ពេលលោកទៅទស្សនាសមយុទ្ធយោធាយុទ្ធសាស្ត្រកូកាស់ -២០១២ក្នុងតំបន់រ៉ាអីុអេវស្គី ភាគខាងត្បូងរុស្ស៊ីដែលសមយុទ្ធនោះបន្តរហូតដល់ថ្ងៃទី២៣ កញ្ញា ។
ក្នុងសុន្ទរកថាមួយថ្លែងនាឱកាសនោះលោកពូទីនគូសបញ្ជាក់ថា លោកអ្នកអាចឃើញពីអ្វីដែលកើតមានលើពិភពលោក ហើយគួរឱ្យសោកស្តាយលោកអ្នកអាចមើលឃើញពីការប្រើប្រាស់កាន់តែច្រើនឡើងនូវកម្លាំងក្នុងកិច្ចការអន្តរជាតិ។ ប្រការនេះមានន័យថា យើងត្រូវបង្កើនសកម្មភាពការពាររបស់រុស្ស៊ី ។ យោងតាមលោកពូទីនថា ទិសដៅតែ១គត់នៃសមយុទ្ធនេះគឺបង្ហាញថាកងទ័ពរុស្ស៊ីត្រៀមការពារបណ្តាផលប្រយោជន៍ជាតិហើយអាចឆ្លើយតបរាល់ការប្រឈមខាងសន្តិសុខនិងរាល់ការគំរាមកំហែង។
ក្រោមការដឹកនាំបញ្ជារបស់នាយសេនាធិការកងទ័ពរុស្ស៊ីឧត្តមសេនីយ៍នីកូឡៃ ម៉ាការ៉ូវ ទាហានរុស្ស៊ីប្រមាណជា៨.០០០នាក់បានចូលរួមក្នុងសមយុទ្ធនេះ ដោយរួចមានរថយន្តយោធា២០០គ្រឿង កាំភ្លើងធំ១០០គ្រឿង និងនាវាចម្បាំង១០គ្រឿង ៕
ចែករំលែកព័តមាននេះ