ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​មនុស្ស​150​នាក់​នា​ខួប​ចលនា​OCCUPYនៅញូវ​យ៉ក

12 ឆ្នាំ មុន

មនុស្ស​ប្រមាណ​ជា​១.០០០នាក់​ កាលពី​ថ្ងៃ​ទី​១៧ កញ្ញា ​​បាន​ប្រមូល​​ផ្តុំ​គ្នានៅ​ក្រុង​ញូវ​យ៉ក​​​​នា​ឱកាស​ខួប​លើកទី១ នៃ​ចលនា​ OCCUPY WALL SIREET ដោយ​បាតុ​កម្ម​​នោះ​មាន​ការ​ប្រឈម​មុខ​ដាក់គ្នា​រវាង​ប៉ូលិស​​និង​ពួក​បាតុករ​ ហើយ​បាតុ​ករ​​យ៉ាង​តិច​​​១៥០នាក់​ ត្រូវ​ចាប់​ខ្លួន​ ។​

លោក​ BILL DOBBS អ្នក​នាំពាក្យ​របស់​ចលនា​OCCUPY ​ថ្លែងថា  យើង​ប្រមូល​ផ្តុំ​​​គ្នា​​នា​ពេល​នេះ​ដើម្បី​​ធ្វើ​ឱ្យ​​​គេ​ស្តាប់​សំឡេង​​របស់​យើង​ និង​ដើម្បី​តវ៉ា​ប្រឆាំង​ការ​លោភលន់​​ខ្លាំង​របស់​​ WALL SIREET(​ផ្សារហ៊ុន​អាេមរិក​) ។ លោក​បន្ត​ថា ចាប់​តាំងពី​១​ឆ្នាំ​កន្លង​មក​នេះ​បញ្ហា​​ទាំង​ឡាយ​ពុំ​​មាន​ការ​​ផ្លាស់​ប្តូ​រឡើយ ។​​

ចលនា​ OCCUPY នោះ ប្រមូលផ្តុំ​មនុស្ស​​ច្រើន​បំផុត​កាល​ពី​ថ្ងៃទី​​១៧ វិច្ឆិកា ឆ្នាំ​២០១១ ។​ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​របស់​បណ្តា​សហជីព​ ចល​នា​នោះ​ប្រមូល​ផ្តុំ​មនុស្ស​​​ដល់​ទៅ​ប្រមាណ​៣០.០០០នាក់​ នៅក្រុង​ញូវ​យ៉ក​ មុន​ពេល​រំសាយ​ស្ទើរ​អស់ ក្រោយ​ការ​ចាប់​​​បណ្តេញ​ចេញ​ពីទីលាន​ ZUCCOTTI ក៏​ប៉ុន្តែ​​ពាក្យ​ស្លោក​​របស់​ខ្លួន «យើង​តំណាងឱ្យ​មនុស្ស​៩៩%» នៅ​តែស្ថិត​ក្នុង​អារម្មណ៍​របស់​សមូហ​ភាព​​ចាប់​តាំង​ពី​ពេល​នោះ​មក ។

នា​ថ្ងៃទី​១៧ កញ្ញា ​វេលាម៉ោង​៧ព្រឹក​បាតុករ ដំបូង​ៗ​បាន​មក​ជួបជុំគ្នាក្បែរ​ទីលាន ​ZUCC​O​-TTI នា​សង្កាត់​ WALL SIREET ដែល​នៅទី​នោះ កាលពី​ថ្ងៃទី​​១៧ កញ្ញា ឆ្នាំ​២០១១ ​គេ​បាន​បោះ​ជំរំតវ៉ា ។ ​ដូច​ឆ្នាំ​មុន​ដែរ សកម្ម​ភាព​របស់​ពួក​គេ​ គឺ​បរិហារ​ភាព​លោភលន់​​របស់ពួក​​អ្នក​មាន​បំផុត ​វិសមភាព​ ឬ​ទម្ងន់​​នៃ​បំណុលរបស់​ពួក​និស្សិត​​និង​ការ​បណ្តេញ​ចេញ​ពួក​អ្នក​ដែល​ពុំអាចមាន​ប្រាក់​បង់​ថ្លៃ​ទិញផ្ទះ​ ៕