ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រទេស​ជប៉ុន​កាត់បន្ថយ​ការវាយ​តម្លៃ​សេដ្ឋ​កិច្ច​របស់ខ្លួន

12 ឆ្នាំ មុន

រដ្ឋាភិបាល​ប្រទេសជប៉ុន​បាន​កាត់​បន្ថយ​ការវាយ​តម្លៃ​សេដ្ឋកិច្ច​​របស់ខ្លួន​ប៉ុន្មាន​ខែ​បន្ត​បន្ទាប់​នៅ​ក្នុងខែ​កញ្ញា​នេះ​ ខណៈ​ដែល​ទី​ផ្សារ​នាំ​ចេញ​បាន​ប៉ះ​ពាល់​ដល់​​តម្រូវ​ការនិង​ការ​ផលិត​ក្នុង​ស្រុក ។ នៅក្នុងរបាយការណ៍​ប្រចាំខែ​ដែល​ចេញ​ផ្សាយ​កាលពី​​ថ្ងៃ​សុក្រ​បាន​ឱ្យដឹងថា ​រដ្ឋាភិបាល​និយាយ​ថា ​ការ​រើប​វិញ​នៃសេដ្ឋកិច្ច​ទំនងជា​ជាប់​គាំង​ដោយសារ​ភាពយឺតយ៉ាវ​នៃសេដ្ឋ​កិច្ច​​សាកល​ ។នេះ​

​រដ្ឋាភិបាល​ប្រទេសជប៉ុន​បាន​កាត់​បន្ថយ​ការវាយ​តម្លៃ​សេដ្ឋកិច្ច​​របស់ខ្លួន​ប៉ុន្មាន​ខែ​បន្ត​បន្ទាប់​នៅ​ក្នុងខែ​កញ្ញា​នេះ​ ខណៈ​ដែល​ទី​ផ្សារ​នាំ​ចេញ​បាន​ប៉ះ​ពាល់​ដល់​​តម្រូវ​ការនិង​ការ​ផលិត​ក្នុង​ស្រុក ។ នៅក្នុងរបាយការណ៍​ប្រចាំខែ​ដែល​ចេញ​ផ្សាយ​កាលពី​​ថ្ងៃ​សុក្រ​បាន​ឱ្យដឹងថា ​រដ្ឋាភិបាល​និយាយ​ថា ​ការ​រើប​វិញ​នៃសេដ្ឋកិច្ច​ទំនងជា​ជាប់​គាំង​ដោយសារ​ភាពយឺតយ៉ាវ​នៃសេដ្ឋ​កិច្ច​​សាកល​ ។នេះ​ជាលើក​​ដំបូង​សម្រាប់​ការកាត​់​បន្ថយ​​ការវាយ​តម្លៃ​សេដ្ឋកិច្ច​ក្នុង​រយៈ​​​ពេល​២​ខែ​ជាប់​ៗគ្នា​ ឬអាច​លើស​ពីនេះ​ចាប់​​តាំង​ពី​សេដ្ឋកិច្ច​ក្នុង​​ប្រទេស​ធ្លាក់​ចុះ​ដល់​​​ទៅ​​៥​ខែ​ចាប់​ពី​ខែ​តុលា​ឆ្នាំ​២០០៨​ដល់​ខែកុម្ភៈឆ្នាំ​២០០៩ ។

​រដ្ឋាភិបាល​ជប៉ុន​រំពឹងថា ​សេដ្ឋកិច្ច​ជប៉ុន​នឹង​បន្ត​រើប​ឡើងវិញ​ស្របពេល​ដែល​ស្ថាន​ភាព​នៅ​ក្រៅ​ប្រទេស​ត្រូវ​បាន​ពង្រឹង​ក៏ដូច​ជា​មាន​ការ​ស្តារឡើង​វិញ​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​បន្ទាប់​ពី​គ្រោះ​​មហន្ត​រាយ​រញ្ជួយ​ដី​និង​រលក​យក្ស​ស៊ូណា​មិ ។ ​រដ្ឋាភិបាល​ក៏​បាន​ទម្លាក់​ការវាយ​តម្លៃ​ការ​ចំណាយ​ទំនិញ​ប្រើប្រាស់​រហូតដល់​២​ខែ​ជាប់​គ្នា​ផងដែរ ​ដោយសារ​ការ​លក់​រាយនិងលក់​រថយន្ត​ធ្លាក់​ចុះ ។ ​ចំណែក​មន្ត្រី​ការិយាល័យ​​គណៈ​រដ្ឋ​ម​ន្ត្រី​និយាយថា ​ការធ្លាក់​​ចុះ​​នៅអឺរ៉ុប​ក៏​បានកាត់​បន្ថយ​កំណើនសេដ្ឋកិច្ច​នៅអាស៊ីផង​ដែរ ពិសេស​នៅចិន​តែម្តងដែល​បាន​ធ្វើ​ឱ្យ​ការ​នាំចេញ​របស់​ជប៉ុន​ធ្លាក់ចុះ​ ៕