ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​អនុម័ត​ដំឡើង​ពន្ធ​លើ​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ដល់ ៩០% ត្រឹម​ឆ្នាំ​២០៣១

11 ម៉ោង មុន

ទីក្រុង​ហាណូយ ៖ រដ្ឋសភា​វៀតណាម​កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៥ បាន​អនុម័ត​ផែនការ​ដំឡើង​ពន្ធ​ពិសេស​លើ​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ចាប់ពី ៦៥% ទៅ ៩០% នៅ​ឆ្នាំ​២០៣១…

ទីក្រុង​ហាណូយ ៖ រដ្ឋសភា​វៀតណាម​កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៥ បាន​អនុម័ត​ផែនការ​ដំឡើង​ពន្ធ​ពិសេស​លើ​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ចាប់ពី ៦៥% ទៅ ៩០% នៅ​ឆ្នាំ​២០៣១ ដែល​ជា​វិធានការ​មួយ​ក្នុង​គោលបំណង​កាត់​បន្ថយ​ការ​ទទួលទាន ប៉ុន្តែ​ក៏​ជា​វិធានការ​មួយ​បង្កើន​សម្ពាធ​បន្ថែម​ទៀត​លើ​ឧស្សាហកម្ម ដែល​កំពុង​ជួប​ការ​លំបាក​រួច​ទៅ​ហើយ​។ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ចេញផ្សាយ​។

ស្ថិត​នៅ​ក្រោម​ច្បាប់​នេះ អត្រាពន្ធ​លើ​ស្រា​បៀរ និង​ស្រា​មាន​ជាតិ​អាកុល​ខ្លាំង នឹង​កើនឡើង​ដល់ ៧០% នៅ​ឆ្នាំ​២០២៧ មុន​នឹង​ឈាន​ដល់ ៩០% នៅ​ឆ្នាំ​២០៣១​។ បច្ចុប្បន្ន វៀតណាម​បាន​ដាក់​ពន្ធ ៦៥% លើ​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល ដ្បិត​សំណើ​ដំបូង​កាលពី​ឆ្នាំ​មុន​ចង់ឱ្យ​ដំឡើង​ពន្ធ​រហូត​ដល់ ១០០%​។ ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម​បាន​អះអាង​ថា គោលបំណង​នៃ​ការ​ដំឡើង​ពន្ធ​ខ្ពស់ គឺ​ដើម្បី​ទប់ស្កាត់​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​។ យោង​តាម​របាយការណ៍​របស់​ទីភ្នាក់ងារ​ប្រឹក្សា​ពន្ធ KPMG ក្នុង​ឆ្នាំ​២០២៤ បានឱ្យ​ដឹង​ថា ប្រទេស​វៀតណាម គឺជា​ទីផ្សារ​ស្រា​បៀរ​ធំ​ទី​ពីរ​របស់​តំបន់​អាស៊ី​អាគ្នេយ៍​។

យ៉ាងណាមិញ ឧស្សាហកម្ម​ស្រា​បៀរ​វៀតណាម​ជា​ច្រើន បាន​ប្រឈម​មុខ​នឹង​បញ្ហា​រួច​ទៅ​ហើយពី​ច្បាប់​ដ៏​តឹងរ៉ឹង​ស្តី​ពី​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ហើយ​បើកបរ ដែល​បាន​ណែនាំ​ក្នុង​ឆ្នាំ​២០១៩ ដែល​កំណត់​កម្រិត​គ្មាន​ជាតិ​អាល់កុល​សម្រាប់​អ្នកបើកបរ​។ ដ្បិត​ប្រធាន​សមាគម​ស្រា​បៀរ និង​គ្រឿង​ស្រវឹង​របស់​ប្រទេស​វៀតណាម​លើក​ឡើង​ថា ប្រាក់​ចំណូល​ក្នុង​ឧស្សាហកម្ម​នេះ បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​។

ទន្ទឹម​ជាមួយ​គ្នា​នោះ​ផង​ដែរ រដ្ឋសភា​វៀតណាម​កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៥ ក៏​បាន​អនុម័ត​ការ​យកពន្ធ​ថ្មី​ចំនួន ៨% លើ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​លើស​ពី​៥​ក្រាម​ក្នុង​១០០​មី​ល្លី​លី​ត្រ (5g/100ml) ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​២០២៧ និង​កើនឡើង​ដល់ ១០% នៅ​ឆ្នាំ​២០២៨៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ