កាលពីថ្ងៃព្រហស្បតិ៍ទី១៣ កញ្ញា ធនាគារកណ្តាលអាមេរិកបានប្រកាសកម្មវិធីទិញសញ្ញាប័ណ្ណថ្មីដែលមានទឹកប្រាក់ចំនួន៤០ពាន់លានដុល្លាររយៈពេល១ខែ ប្រយោជន៍ដើម្បីកាត់បន្ថយអត្រាការប្រាក់រយៈពេលវែងខណៈដែលធនាគារនេះបានទម្លាក់ការព្យាករកំណើនឆ្នាំ២០១២ របស់ខ្លួនមក ។
ដោយមិនបានកំណត់ទិសដៅឱ្យបានជាក់លាក់ នេះជាសញ្ញាបញ្ជាក់ថា កិច្ចប្រឹងប្រែងបន្ធូរបន្ថយរូបិយវត្ថុនឹងស្ថិតនៅមួយកន្លែងរហូតដល់ខ្លួនឃើញនូវការរីកចម្រើនណាមួយនៅក្នុងទីផ្សារការងារអាមេរិក ខណៈដែលពលរដ្ឋអាេមរិកប្រមាណជា៨,១%នៅតែមិនទាន់មានការងារធ្វើ ។ ដោយមើលឃើញថាទីផ្សារការងារនៅតែមានកំណើនតិចតួចនៅឡើយ ធនាគារកណ្តាលអាមេរិកបានថ្លែងថា ខ្លួននឹងចំណាយទឹកប្រាក់ចំនួន៤០ពាន់លានដុល្លារទៅលើមូលប័ត្រដែលគាំទ្រដោយទ្រព្យសកម្មរៀងរាល់ខែក្នុងប្រតិបត្តិការគ្មានកាលកំណត់សំដៅលើកកម្ពស់វិស័យផ្ទះសម្បែង ។
ហេតុដូច្នេះហើយ ប្រតិបត្តិការនេះតម្រូវឱ្យធនាគារកណ្តាលទិញមូលប័ត្រប្រចាំខែរហូតដល់៨៥ពាន់លានដុល្លារក្នុង១ខែ។ ធនាគារកណ្តាលនិយាយថា វិធានការទាំងនេះនឹងបន្ធូរបន្ថយសម្ពាធលើអត្រាការប្រាក់រយៈពេលវែង ជួយដល់ទីផ្សារកម្ចីទិញផ្ទះសម្បែង និងជួយធ្វើឱ្យបរិយាកាសហិរញ្ញវត្ថុកាន់តែល្អប្រសើរឡើង ។ គណៈកម្មាធិការទីផ្សារបើកចំហដែលជាក្រុមប្រឹក្សារៀបចំគោលនយោបាយរបស់ធនាគារកណ្តាលក៏បានសន្យាថានឹងរក្សាអត្រាការប្រាក់គោលឱ្យជិតដល់កម្រិតសូន្យរហូតដល់ពាក់កណ្តាលឆ្នាំ២០១៥ យ៉ាងហោចណាស់ឱ្យបានយូរជាង៦ខែនៃការប្តេជ្ញាកាលពីដំបូងរបស់ខ្លួន។ គណៈកម្មាធិការនេះបន្តថា ដើម្បីគាំទ្រដំណើរការការងារអតិបរមានិងស្ថេរភាពតម្លៃគណៈកម្មាធិការរំពឹងថា គោលជំហរនៃគោលនយោបាយរូបិយវត្ថុនឹងនៅតែសមស្របសម្រាប់វេលាជាក់លាក់ណាមួយបន្ទាប់ពីការរើបឡើងវិញនៃសេដ្ឋកិច្ច ។
ប្រសិនបើទស្សនវិស័យសម្រាប់ទីផ្សារការងារមិនបានរីកចម្រើនអ្វីទេ គណៈកម្មាធិការនឹងបន្តទិញមូលប័ត្រដែលគាំទ្រដោយទ្រព្យសកម្មមានន័យថា ទិញទ្រព្យសកម្មបន្ថែមនិងប្រើប្រាស់កម្មវិធីនយោបាយឱ្យបានសមស្របបន្ថែមទៀតរហូតដល់បានសម្រេច ។
ទេសាភិបាលធនាគារកណ្តាលអាមេរិកលោក Ben Benanke នៅតែជាក្តីកង្វល់ដ៏ធ្ងន់ធ្ងរ។ ទីផ្សារការងារទន់ខ្សោយនឹងបង្កក្តីបារម្ភចំពោះពលរដ្ឋអាមេរិកគ្រប់ៗគ្នា ៕
ចែករំលែកព័តមាននេះ