ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​ថ្មីៗ​ប្រឆាំង​ជប៉ុន​នៅ​ចិន​នឹងផ្ទុះ​​ថែម​ទៀត​​

12 ឆ្នាំ មុន

ស្ថាន​ទូត​ជប៉ុន​ប្រចាំ​ក្រុងប៉េកាំង​និង​សហ​គ្រាស​ជប៉ុន​ជា​ច្រើន​រយ​នៅ​ចិន​បាន​ផ្អាក​សកម្ម​ភាព​កាលពី​ថ្ងៃ​ទី​១៨ កញ្ញា ​នៅ​​ប្រទេស​ចិន​​ដោយ​ខ្លាច​អំពើ​ហិ.ង្សា​ថ្មី​ៗ​ទាក់ទិន​ជម្លោះ​ប្រជុំ​កោះ​សេន​កាគូ​-ឌីអាវ​យូ ។ជនជាតិ​ជប៉ុន​២នាក់​​នាថ្ងៃទី​១៨ កញ្ញា ​បាន​ឡើង​ទៅ​លើកោះ​មួយ​ក្នុងចំណោម​កោះ​ទាំង​៥​នៃ​ប្រជុំ​កោះ​​មានជម្លោះ​នោះ ​ដោយ​ពួកគេ​ធ្វើ​ដំណើរ​តាម​កាណូត​​កៅស៊ូ​មួយ​​​រួច​ហែល​ទឹក​ឡើង​

ស្ថាន​ទូត​ជប៉ុន​ប្រចាំ​ក្រុងប៉េកាំង​និង​សហ​គ្រាស​ជប៉ុន​ជា​ច្រើន​រយ​នៅ​ចិន​បាន​ផ្អាក​សកម្ម​ភាព​កាលពី​ថ្ងៃ​ទី​១៨ កញ្ញា ​នៅ​​ប្រទេស​ចិន​​ដោយ​ខ្លាច​អំពើ​ហិង្សា​ថ្មី​ៗ​ទាក់ទិន​ជម្លោះ​ប្រជុំ​កោះ​សេន​កាគូ​-ឌីអាវ​យូ ។ជនជាតិ​ជប៉ុន​២នាក់​​នាថ្ងៃទី​១៨ កញ្ញា ​បាន​ឡើង​ទៅ​លើកោះ​មួយ​ក្នុងចំណោម​កោះ​ទាំង​៥​នៃ​ប្រជុំ​កោះ​​មានជម្លោះ​នោះ ​ដោយ​ពួកគេ​ធ្វើ​ដំណើរ​តាម​កាណូត​​កៅស៊ូ​មួយ​​​រួច​ហែល​ទឹក​ឡើង​លើ​កោះ​នេះ​មុនពេល​​វិល​​មកកាន់​ទូក​កៅស៊ូ​របស់​ពួកគេ​វិញ ។ ​ក្រសួង​ការ​បរទេស​ចិន​​ចាត់​ទុក​សកម្ម​ភាព​នោះ​ថាជា​ការ​​បង្ក​ហេតុ​ធ្ងន់ធ្ងរ​មួយ​ហើយរក្សា​សិទ្ធិ​ឆ្លើយ​តបវិញ​នាពេល​ខាង​ក្រោយ ។

​ក្រោយរយៈ​ពេល​៣​ថ្ងៃ​​នៃ​ឧប្ប​ត្តិ​ហេតុ​ទាំង​ឡាយ​ដែល​ផ្ទុះ​ឡើង​ដោយ​សារការ​ប្រកាស​របស់​ក្រុង​តូក្យូ​​ធ្វើ​ជាកូបនីយ​កម្ម​ប្រជុំ​កោះ​នៅ​សមុទ្រ​ចិន​ខាងកើត​ដែល​ទាម​ទារ​ដោយ​ប្រទេសទាំង​២មក ​បាតុកម្ម​ថ្មីៗ​នឹងកើតមាន​នាថ្ងៃ​ខួប​នៃការ​លុកលុយ​របស់​ជប៉ុន​លើតំបន់​ម៉ាន់​ជូ​របស់ចិន​កាលពី​ឆ្នាំ​១៩៣១ ។

ដោយ​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​៣​ថ្ងៃ​នៅចិន​រដ្ឋមន្ត្រី​ការ​ពារ​ប្រទេសអាមេរិក​បាន​អំពាវ​នាវ​ជាថ្មី​​ឱ្យ​មាន​ការ​អត់​ធ្មត់​រវាង​ ​មហា​អំណាច​សេដ្ឋកិច្ច​​អាស៊ី​ទាំង​២​នោះ ​។ នៅ​មុខ​សារ​ព័ត៌​មាន​នា​ក្រុង​ប៉េកាំង​លោក​LEON PANETTA​​មាន​​ប្រសាសន៍ថា​ដោយ​គិតដល់​ភាព​តាន​តឹង​បច្ចុប្បន្ន​យើង​អំពាវ​នាវ​ដល់​គ្រប់​ភាគី​ឱ្យ​រក្សា​ភាព​ស្ងប់ស្ងាត់​ ហើយ​អត់​ធ្មត់​ ហើយ​យើង​លើក​ទឹកចិត្ត​ឱ្យរក្សា​ការ​បើក​ចំហរ​ការទាក់​ទងគ្នា ​ដើម្បី​ដោះស្រាយ​ជម្លោះ​នោះ​តាម​ផ្លូវ​ការ​ទូ​ត​​និង​ដោយ​សន្តិវិធី​ ។បាតុករ​ជាច្រើន​រយនាក់​បាន​ប្រមូល​ផ្តុំគ្នា​ជា​ថ្មី​កាលព​ី​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា ​នៅមុខ​ស្ថាន​ទូត​ជប៉ុន​ប្រចាំក្រុងប៉េកាំង​ដោយ​គប់​ដប​ទឹក​ដាក់​ពី​មុខ​ស្ថាន​ទូត​នោះ ។ ​នៅក្រុង​ចាងសា ​ភាគ​កណ្តាល​​ប្រទេស​ ទីលាន​ធំៗ​និងបណ្តា​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ត្រូវរាំង​ខ្ទប់​ដោយ​ប៉ូលិស ។

​ភាពតានតឹង​ក៏​កើត​មាន​ដែរ​ក្នុង​សមុទ្រ​ដែល​នៅ​ទីនោះ​ជប៉ុន​បាន​ពង្រឹង​កិច្ច​ការពារ​​ជុំ​វិញ​កោះ​មាន​ជម្លោះ​ខណៈ​ដែល​សារព័ត៌​មាន​នៃប្រទេស​​ទាំង​២​ប្រកាស​ថា​កង​នាវា​នេសាទ​ចិន​ដល​់​ទៅ​១.០០​០​គ្រឿង​នឹង​បើក​ឆ្ពោះ​មក​កាន់​ប្រជុំ​កោះ​នោះ​ ដែល​បង្កើន​គ្រោះថ្នាក់​នៃ​ឧប្បត្តិ​ហេតុ​មួយ​​ដែល​ធ្វើ​ឱ្យ​សភាព​ការណ៍​កាន់​តែ​ធ្ងន់​ធ្ងរ​លើស​​​នេះ​ទៀត ៕