ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​សំខាន់​វាយ​ប្រហារ​តា​ម​ដងទន្លេ​មេគង្គ​នាំខ្លួន​ចូល​តុលាកា​ចិន​

12 ឆ្នាំ មុន

តុលាការ​ខេត្ត​យុនណាន់​ ​ភាគ​និរតី​ចិន​រាយ​ការណ៍​កាលពី​ថ្ងៃ​ទី​១៧ កញ្ញា ​ថា ​បុរស​ឈ្មោះ​ណាវ ​ខាម ​ជ​ាជន​សង្ស័យ​សំខាន់​នៃ​ការវាយ​ប្រហារ​សម្លា.ប់​មនុស្ស​តាម​ដង​ទន្លេ​មេគង្គ​បណ្តាល​ឱ្យ​ស្លា.ប់​នាវិក​​ចិន​១៣នាក់ ​កាលពី​ឆ្នាំ​២០១១​ត្រូវ​នាំមកកាត់​ទោស​​នៅ​​តុលាការ​ចិន​នា​ថ្ងៃ​ទី​២០ កញ្ញា ​ខាងមុខ​នោះ ។

តុលាការ​ខេត្ត​យុនណាន់​ ​ភាគ​និរតី​ចិន​រាយ​ការណ៍​កាលពី​ថ្ងៃ​ទី​១៧ កញ្ញា ​ថា ​បុរស​ឈ្មោះ​ណាវ ​ខាម ​ជ​ាជន​សង្ស័យ​សំខាន់​នៃ​ការវាយ​ប្រហារ​សម្លាប់​មនុស្ស​តាម​ដង​ទន្លេ​មេគង្គ​បណ្តាល​ឱ្យ​ស្លាប់​នាវិក​​ចិន​១៣នាក់ ​កាលពី​ឆ្នាំ​២០១១​ត្រូវ​នាំមកកាត់​ទោស​​នៅ​​តុលាការ​ចិន​នា​ថ្ងៃ​ទី​២០ កញ្ញា ​ខាងមុខ​នោះ ។

សវនា​ការកាត់ទោស​ណាវ ​ខាម ​ប្រមុខ​នៃ​ក្រុមជន​ខិល​ខូច​មួយ​ក្រុម​ចូលរួម​ក្នុងការ​​រត់ពន្ធ​គ្រឿង​ញៀន​និងជន​៥នាក់ទៀត ​ដែល​ទទួល​ការ​ចោទ​ប្រកាន់​ពីបទ​សម្លាប់​មនុស្ស​នឹងបើក​ធ្វើ​នា​ថ្ងៃទី​២០ កញ្ញា ​នៅមុខ​តុលាការ​ប្រជាជន​ក្រុង​គុន​មិញ​ ទីប្រជុំ​ជន​ខេត្ត​យុនណាន់ ។ជន​ទាំង​នេះ​ទទួល​ការចោទប្រកាន់​ដោយ​អយ្យការ​ប្រជាជន​ក្រុង​គុនមិញ​ពីបទ​សម្លាប់​មនុស្ស​ដោយ​ចេតនា ​រត់​ពន្ធ​គ្រឿងញៀន ​ចាប់​​ពង្រាត់​មនុស្សនិង​ប្លន់​នាវា​ទាំងឡាយ ។

ណាវ ខាម​ ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៥ មេសា ​កន្លងមក​នេះ ​នៅកន្លែង​សម្ងាត់​មួយ​មុន​ពេល​​ធ្វើ​បត្យា​ប័ន​មកកាន់​ប្រទេសចិន​កាលពី​ថ្ងៃ​ទី​១០ ឧសភា ​។យោង​តាម​ការសើុប​អង្កេត​រួមគ្នា​របស់​ប៉ូលិសចិន ​ឡាវ ​ភូមា ​និង​ថៃ​ ថា​​ណាន់​​ខាម ​និង​សមា​ជិក​កងទ័ព​​ថៃ​មួយ​ក្រុម​តូច​បាន​រៀប​ចំ​ផែនការ​ និងធ្វើការ​វាយ​ប្រហារ​ប្រឆាំង​នាវា​កា​ហ្គោ​ចិន ​២គ្រឿង​ បណ្តាល​ឱ្យស្លាប់​នាវិកចិន​១៣នាក់​កាលពី​ខែតុលា​ឆ្នាំ​២០១១ ៕