ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីវៀត​ណាម​ម្នាក់​ខឹង​សង្សារ​បែក​ចិត្ត​ទៅ​លោត​ទឹក​សម្លា.ប់ខ្លួន​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នារីជនជាតិ​វៀតណាម​​ម្នាក់​​មាន​រូប​ឆោម​ស្រស់​​បាន​ធ្វើ​អត្ត​ឃាត​​លោត​ទឹក​​ទន្លេ​​សម្លា.ប់​ខ្លួន និងបង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​​នៅ​​​ខាង​កើត​រូប​សំណាក់​​តេជោ​យ៉ត តេជោ​មាស ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជម្នះ​ ខណ្ឌ​ដូនពេញ ​កាល​ពីវេលា​ម៉ោង​៦​​និង​៣០​​នាទី​​​ល្ងាច​ថ្ងៃទី​​១៧ កញ្ញា ២០១២ ក៏​ប៉ុន្តែ​​នារីរូប​នោះ​​ត្រូវបាន​​បុរស​ម្នាក់​ជួយ​ស្រង់​ឡើង​​គោក​រួច​ផុតពី​សេចក្តី​ស្លា.ប់ ។

រាជធានីភ្នំពេញ ៖ នារីជនជាតិ​វៀតណាម​​ម្នាក់​​មាន​រូប​ឆោម​ស្រស់​​បាន​ធ្វើ​អត្ត​ឃាត​​លោត​ទឹក​​ទន្លេ​​សម្លាប់​ខ្លួន និងបង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​​នៅ​​​ខាង​កើត​រូប​សំណាក់​​តេជោ​យ៉ត តេជោ​មាស ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជម្នះ​ ខណ្ឌ​ដូនពេញ ​កាល​ពីវេលា​ម៉ោង​៦​​និង​៣០​​នាទី​​​ល្ងាច​ថ្ងៃទី​​១៧ កញ្ញា ២០១២ ក៏​ប៉ុន្តែ​​នារីរូប​នោះ​​ត្រូវបាន​​បុរស​ម្នាក់​ជួយ​ស្រង់​ឡើង​​គោក​រួច​ផុតពី​សេចក្តី​ស្លាប់ ។

យុវជន​រដ្ឋា​ដែល​ឃើញហេតុការណ៍​​​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​រូប​លោក​បាន​ដើរ​ហាត់​ប្រាណ​​ លុះ​មក​ដល់​ខាងកើត​រូប​​សំណាកតេជោ យ៉ត តេជោ​មាស ក៏​ឃើញ​នារី​ម្នាក់​មាន​រូប​ឆោម​ស្រស់​ស្លៀក​​សំពត់​ខ្លី​​ពណ៌ខ្មៅ ពាក់​អាវ ​ពណ៌ខ្មៅ ​ស្ពាយ​កាបូប​ចុះ​ពី​លើ​​ម៉ូតូ​ឌុប​ទាំង​ទឹក​មុខ​ក្រៀម​ក្រំ​ហាក់​ដូចជា​មាន​វិបត្តិ​អ្វី​មួយ​ ហើយ​នាង​បាន​ដើរ​​មក​អង្គុយ​​លើ​ថ្ម​ម៉ាប​សម្លឹង​មើល​ទៅទឹក​ទន្លេ​ ព្រម​ទាំង​យំ​ខ្សឹក​ខ្សួល ។ បន្តិច​ក្រោយ​មក​ស្រាប់តែ​នារី​នោះ​រត់​ចូល​ទឹក​ទន្លេ​ចោល​កាបូប​នៅលើថ្ម​ម៉ាប​ ​លិច​បាត់​មួយ​សន្ទុះ​ក៏​ផុស​ឡើងមក​វិញ ឃើញ​ដូច្នោះ​មាន​បុរស​ម្នាក់​បាន​លោត​​ទៅ​ជួយ​ស្រង់​ឡើង​លើ​គោក​ ។ ខណៈ​ដែល​គេ​ស្រង់​នារី​រូប​នោះ​ឱ្យ​រួច​ផុតពី​សេចក្តី​ស្លាប់​ ​បែរ​ជា​នាង​ព្យាយាម​រក​លោត​ចូល​ក្នុង​​ទឹក​ទន្លេ​ម្តង​ជា​ពីរ​ដង​ ទើប​ប្រជា​ពល​រដ្ឋ​រាយ​ការណ៍​ឱ្យ​នគរបាលប៉ុស្តិ៍​រដ្ឋបាល​ជ័យ​ជម្នះ​មក​ជួយ​អន្តរាគមន៍​នាំ​ទៅស្នាក់​ការ​ដើម្បី​ស្វែង​រក​សាច់​ញាតិ ។
នារីមានវិបត្តិ​ឈ្មោះ​ធីតា ជនជាតិ​វៀតណាម អាយុ​២២​ឆ្នាំ ជាអ្នក​​លក់​កាហ្វេ នៅ​ជា​មួយ​បង​ស្រីក្នុង​សង្កាត់ទួល​សង្កែ​ ខណ្ឌឫស្សី​កែវ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕