ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជួលផ្ទះជាប់យានដ្ឋាន​១​កន្លែងថា ម្ចាស់​យានដ្ឋានបាន​ផ្តាច់​ភ្លើង ​​ដោយលើកមូលហេតុមិនសមហេតុផល

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖ ពលរដ្ឋ​រស់នៅ​ផ្ទះ​ជួល​ជាប់​ជញ្ជាំង​គ្នា​ជាមួយ​យានដ្ឋាន​១​កន្លែង បាន​ស្នើរ​សុំ​អា​ជ្ញា​ធរ និង​មន្ត្រី​ក្នុង​មូលដ្ឋាន ជួយ​អន្តរាគមន៍ ព្រោះ​ម្ចាស់​ទីតាំង​យានដ្ឋាន​១​កន្លែង បាន​ផ្តាច់​ភ្លើង​ផ្ទះ​ពួក​គាត់ ដោយ​លើកយក​ហេតុផល​មិន​សាក​សម ។ ហេតុការណ៍​នេះ​បាន​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង…

រាជធានីភ្នំពេញ​៖ ពលរដ្ឋ​រស់នៅ​ផ្ទះ​ជួល​ជាប់​ជញ្ជាំង​គ្នា​ជាមួយ​យានដ្ឋាន​១​កន្លែង បាន​ស្នើរ​សុំ​អា​ជ្ញា​ធរ និង​មន្ត្រី​ក្នុង​មូលដ្ឋាន ជួយ​អន្តរាគមន៍ ព្រោះ​ម្ចាស់​ទីតាំង​យានដ្ឋាន​១​កន្លែង បាន​ផ្តាច់​ភ្លើង​ផ្ទះ​ពួក​គាត់ ដោយ​លើកយក​ហេតុផល​មិន​សាក​សម ។

ហេតុការណ៍​នេះ​បាន​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥
ទីតាំង​ស្ថិត​នៅ​ផ្លូវ​១៣៨ ទល់មុខ​បុរី​កីឡា មូលដ្ឋាន​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​អ្នក​ជួល​ផ្ទះ ដែល​ត្រូវ​បាន​គេ​ផ្តាច់​ភ្លើង​មិន​អោយ​ប្រើប្រាស់ បាន​រៀបរាប់​ឲ្យ​ដឹង​ថា​រហូត​មក​ដល់​ពេល​នេះ មាន​រយ​:​ពេល​៣​ថ្ងៃ​មក​ហើយ ដែល​ពួក​គាត់​ត្រូវ​បាន​គេ​ផ្តាច់​ភ្លើង​មិន​អោយ​ប្រើប្រាស់ ដោយ​ប្រអប់​ភ្លើង​ផ្ទះ​របស់​ពួក​គាត់ ស្ថិត​នៅ​ក្នុង​ទីតាំង​យានដ្ឋាន​១​កន្លែង ដែល​នៅ​ជាប់​ជញ្ជាំង​ផ្ទះ​គ្នា​ជាមួយ​ពួក​គាត់ ។

ស្ត្រី​ម្នាក់​ដែល​រស់នៅ​ផ្ទះ​ជួល​ខាងលើ​បាន​បន្ត​ថា​ដើម​ឡើយ​ពួក​គាត់​បាន​ជួល​ផ្ទះ​១​ល្វែង ដែល​ស្ថិត​នៅ​ជាប់​យានដ្ឋាន​១​កន្លែង នៅ​ចំណុច​ផ្លូវ​១៣៨ កែង​ផ្លូវ​លេខ ២១១ ហើយ​ផ្ទះ​ដែល​គាត់​ជួល​នេះ ត្រូវ​ប្រើ​ប្រអប់​ភ្លើង នៅ​ខាងក្នុង​យានដ្ឋាន​១​កន្លែង ដែល​ម្ចាស់​យានដ្ឋាន​នោះ​ក៏​បាន​ជួល​ទីតាំង​ខាងលើ​ប្រកប​អាជីវកម្ម​ដូច​គ្នា ។ គាត់​បាន​បន្ត​ថា ម្ចាស់​យានដ្ឋាន​ខាងលើ បាន​ផ្តាច់​ភ្លើង​ពួក​គាត់ ដោយ​លើកយក​មូលហេតុ​ថា ពួក​គាត់​រស់នៅ​គ្នា​ច្រើន​នាក់ ប៉ុន្តែ​ថ្លៃ​ភ្លើង​អស់​តិច​ជាង​យានដ្ឋាន​របស់​ខ្លួន ហើយ​ស្នើរ​អោយ​ពួក​គាត់​ជួយ​បង់​ភ្លើង ដោយ​ក្នុង​១​ខែ ត្រូវ​បង់លុយ​ចំនួន​១​លាន​រៀល រយ​:​ពេល​២៤​ខែ បន្ថែម​ពីលើ​ទៀត​ទើប​គាត់​ព្រម​បើកភ្លើង​អោយ​ប្រើ​។

ដោយសារ​មូលហេតុ​នេះ ពលរដ្ឋ​ដែល​រស់នៅ​ផ្ទះ​ជួល​ខាងលើ ក៏​បាន​បដិសេធ​មិន​បង់​នោះ​ទេ ព្រោះ​ពួក​គាត់​បាន​បង់ថ្លៃ​ភ្លើង​រាល់​ខែ តាម​ការ​កំណត់ និង​ត្រឹមត្រូវ​តាម​វិក្កយប័ត្រ​ភ្លើង​ដែល​ចេញ​ក្នុង​លិខិត ។ ទើបត្រូវ​បាន​ម្ចាស់​ទីតាំង​យានដ្ឋាន​ខាងលើ ផ្តាច់​ចរន្ត​ភ្លើង​មិន​អោយ​ប្រើប្រាស់​រយ​:​ពេល​៣​ថ្ងៃ គិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥​នេះ ។

រឿងហេតុ​នេះ​បាន​ធ្វើ​អោយ​ពលរដ្ឋ​រស់នៅ​ផ្ទះ​ជួល​ខាងលើ​មិន​សុខចិត្ត​នោះ​ទេ ក៏​បាន​ទាក់ទង​ទៅ​កាន់​ម្ចាស់ផ្ទះ​ជួល ប៉ុន្តែ​ម្ចាស់ផ្ទះ​ជួល​មិន​បាន​ជួយ​អ្វី​នោះ​ទេ បែ​ជា​យល់​ស្រប​អោយ​ភាគី​ខាង​ជួល​ផ្ទះ បង់លុយ​អោយ​ភាគី​ខាង​យានដ្ឋាន​ទៅ​វិញ ។

បច្ចុប្បន្ន​ពលរដ្ឋ​ដែល​រស់នៅ​ផ្ទះ​ជាប់​ជញ្ជាំង​គ្នា​ជាមួយ​យានដ្ឋាន​ខាងលើ មិន​ទាន់​មាន​អគ្គិសនី​ប្រើប្រាស់​វិញ​នោះ​ទេ និង​បាន​ទៅ​ជួប​មន្ត្រី​ក្នុង​សង្កាត់ ព្រមទាំង​ដាក់​ពាក្យបណ្តឹង ក៏​ប៉ុន្តែ​នៅ​តែ​មិន​អាច​ដោះស្រាយ​ចេញ ទើប​ពលរដ្ឋ​ស្នើរ​សុំ​មន្ត្រី​ក្នុង​មូលដ្ឋាន​ជួយ​អន្តរាគមន៍ ហើយ​ពួក​គាត់​នឹង​បន្ត​ទៅ​អធិការ​ខណ្ឌ​ដើម្បី​បន្ត​ស្វែងរក​ដំណោះស្រាយ​នេះ ។

ជុំវិញករណីខាងលើ មិនទាន់មានការបំភ្លឺណាមួយពីភាគីខាងម្ចាស់យានដ្ឋាននៅឡើយទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ