ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​ជួយ​សម្រួល​ពលរដ្ឋ​ខ្មែរ​មក​ពី​ថៃ​១៣៤​នាក់ និង​ប្រើ​រថយន្ត​១០​គ្រឿង​ដឹក​ជញ្ជូន​ពួក​គាត់​ទៅ​​បណ្តា​ខេត្ត

6 ម៉ោង មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ​: កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ ជួយ​សម្របសម្រួល​ពលរដ្ឋ​ខ្មែរ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ចំនួន​១៣៤​នាក់ និង​ប្រើប្រាស់​រថយន្ត​១០​គ្រឿង​ដឹក​ជញ្ជូន​ពួក​គាត់​ទៅ​តាម​បណ្តា​ខេត្ត​។ នេះ​បើ​យោង​តាម​ផេ​ក​ទូរទស្សន៍​ជាតិ ខេត្តបន្ទាយមានជ័យ បាន​បង្ហោះ​នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា​នេះ ។ លោក​ឧត្តមសេនីយ៍ទោ…

បន្ទាយ​មាន​ជ័យ​: កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ ជួយ​សម្របសម្រួល​ពលរដ្ឋ​ខ្មែរ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ចំនួន​១៣៤​នាក់ និង​ប្រើប្រាស់​រថយន្ត​១០​គ្រឿង​ដឹក​ជញ្ជូន​ពួក​គាត់​ទៅ​តាម​បណ្តា​ខេត្ត​។ នេះ​បើ​យោង​តាម​ផេ​ក​ទូរទស្សន៍​ជាតិ ខេត្តបន្ទាយមានជ័យ បាន​បង្ហោះ​នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា​នេះ ។

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៥​នេះ បាន​ចាត់តាំង​លោក​ឧត្តមសេនីយ៍ត្រី យ៉​ត សុផល ស្នងការ​រង ដឹកនាំ​កម្លាំង​នគរបាល​ជា​ច្រើន​នាក់​សហការ​ជាមួយ​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ ស្ថាប័ន​ពាក់ព័ន្ធ ចូលរួម​សម្រាប់​សម្រួល​ដល់​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក្រោយ​ពី​ភាគី​ថៃ​ប្រកាស​បិទ​ច្រកព្រំដែន ។

ប្រតិបត្តិការ​សម្រាប់​ថ្ងៃ​សៅរ៍​នេះ គិត​ចាប់ពី​ម៉ោង​៨.០០​នាទី​ព្រឹក ដល់​ម៉ោង​១៦.០០​នាទី​ល្ងាច ប្រជាពលរដ្ឋ​ខ្មែរ​វិល​ត្រឡប់​មាន​ចំនួន​១៣៤​នាក់ ស្រី​៧០​នាក់ ។ កម្លាំង​នគរបាល​យើង​បាន​ប្រើប្រាស់​រថយន្ត​ចំនួន​១០​គ្រឿង ដឹក​ជញ្ជូន​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​ទៅ​កាន់​ខេត្ត​/​រាជធានី​ចំនួន​៤ រួម​មាន​: រាជធានី​ភ្នំពេញ​, ខេត្តកំពង់ធំ​, ខេត្តសៀមរាប​,​ខេត្តបាត់ដំបង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ