ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្នចំពោះ​មេរោគ​ចាក់សោ​ឯកសារ​នៅ​ក្នុង​កុំព្យូទ័រ

18 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៥ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ជូនដំណឹង​អំពី​ការ​វាយប្រហារ​សាយ​ប័​រ មក​លើ​គេហទំព័រ និង​ប្រព័ន្ធ​អន​ឡាញ​មួយ​ចំនួន…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៥ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ជូនដំណឹង​អំពី​ការ​វាយប្រហារ​សាយ​ប័​រ មក​លើ​គេហទំព័រ និង​ប្រព័ន្ធ​អន​ឡាញ​មួយ​ចំនួន នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា កាន់តែ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ តាម​វិធីសាស្ដ្រ​វាយប្រហារ DDoS និង​ការ​លួច​លេខ​កូដ​សម្ងាត់​ពី​ម្ចាស់​គណនី​ប្រើប្រាស់​ប្រព័ន្ធ​នានា ដើម្បី​ឈាន​ដល់​ការ​លួច ឬ​លុប​ទិន្នន័យ​ផង​ដែរ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ផ្សព្វផ្សាយ​អប់រំ នៃ​ក្រសួងមហាផ្ទៃ បាន​ជូនដំណឹង​បន្ថែម​ដល់​សាធារណជន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​បច្ចុប្បន្ន កា​រវិ​វ​ឌ្ឍ​ពី​ការ​វាយប្រហារ​របស់​ជនអនាមិក បាន​ឈាន​ដល់​វិធីសាស្ដ្រ​ប្រើប្រាស់ មេរោគ​ចាប់ជំរិត​កុំព្យូទ័រ Ransomware ដែល​ជា​ប្រភេទ​មេរោគ​ចាក់សោ​ឯកសារ (encryption) នៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​ប្រើប្រាស់ និង​ទាមទារ​រូបិយ​បណ្ណ​គ្រីប​តូ ដើម្បី​បើក​សោរ​យក​ឯកសារ​មក​វិញ (decryption) ។

ដើម្បី​ជៀសវាង​ពី​ហានិភ័យ នៃ​ការ​ឆ្លង​រីក​រាលដាល នៃ​មេរោគ​កុំព្យូទ័រ​ខាងលើ​នៅ​ក្នុង​ស្ថាប័ន​ទាំងមូល ព្រម​ការ​ការ​ខាតបង់​ក្នុង​កម្រិត​ធ្ងន់ធ្ងរ មន្ត្រី​ជំនាញ នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ផ្សព្វផ្សាយ​អប់រំ ក្រសួងមហាផ្ទៃ សូម​ជម្រាប​ជូន​នូវ​វិធីសាស្ដ្រ​បង្ការ ទប់ស្កាត់​សំខាន់​ៗ ដូច​ខាងក្រោម ៖
1- ហាម​ចុច​តំណ​ភ្ជាប់ ឬ​បើក​កម្មវិធី ឯកសារ​ណា​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ។
2- ប្រើប្រាស់​កម្មវិធី​កុំព្យូទ័រ ដែល​មាន​អាជ្ញា​បណ្ណ​ត្រឹមត្រូវ (Licensed OS, License Application or Program, Endpoint Protection) ។
3- ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ប្រតិបត្តិការ និង​កម្មវិធី​ទាំងអស់​ជា​ប្រចាំ (Update OS and Application to the lastest version available) ។
4- ចម្លង​ទុក​នូវ​ទិន្នន័យ​សំខាន់​ៗ ក្នុង​ឧបករណ៍​ផ្សេង​ៗ​គ្នា​ជា​ប្រចាំ​ទៀងទាត់ (Backup Daily) ។
5- ត្រូវ​រក្សា​ទុក​យ៉ាង​ហោច Backup 01 នៅ​ទីតាំង​ដាច់​ដោយឡែក​ពី​ប្រព័ន្ធ network របស់​អង្គភាព (Offsite and off-line backup) ។
6- បណ្ដុះបណ្ដាល​បុគ្គលិក​អំពី​សុវត្ថិភាព​បច្ចេកវិទ្យា​ឌី​ជី​ថ​ល (Training) ។

សារ​ជា​ថ្មី​ម្ដងទៀត អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ផ្សព្វផ្សាយ​អប់រំ សូម​លើកទឹកចិត្ត​សាធារណជន​សេចក្តីរាយការណ៍​ជូន​សមត្ថកិច្ច​កិច្ច​អំពី​ព័ត៌មាន​នានា ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស និង​សុវត្ថិភាព​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ