ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាស់សម្តី​គ្នា​ជាមួយ​សង្សារ យុវជន​ម្នាក់​គិត​ខ្លី​លោតទឹក​លើ​ស្ពានជ្រោយចង្វារ

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់ ទាស់សម្តី​គ្នា​ជាមួយ​សង្សារ សម្រេចចិត្ត​ទៅ​លោតទឹក​សម្លាប់​ខ្លួន លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ហើយ ត្រូវ​បាន​បងប្អូន​ប្រជា​នេសាទ​រាវរក​ឃើញ​ស​.​ព​ក្បែរ​ច្រាំង​ទន្លេ នៅ​ខាងក្រោម​ស្ពាន ។…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់ ទាស់សម្តី​គ្នា​ជាមួយ​សង្សារ សម្រេចចិត្ត​ទៅ​លោតទឹក​សម្លាប់​ខ្លួន លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ហើយ ត្រូវ​បាន​បងប្អូន​ប្រជា​នេសាទ​រាវរក​ឃើញ​ស​.​ព​ក្បែរ​ច្រាំង​ទន្លេ នៅ​ខាងក្រោម​ស្ពាន ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៤​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៥​នេះ ដែល​ស្ថិត​នៅ​ចំណុច​ក្រោម​ស្ពាន​ជ្រោយចង្វារ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ស​.​ព​យុវជន​រង​គ្រោះ​មានឈ្មោះ ជា អេ​ង​គ័ង អាយុ​២២​ឆ្នាំ មុខរបរ​ជា​បកប្រែ​ចិន ស្រុក​កំណើត​នៅ​ភូមិ​អូ​ឡេ​ង ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម អាសយដ្ឋាន​បច្ចុប្បន្ន​ស្នាក់​នៅ​ក្រុមហ៊ុន ភី​អិន​អិន សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ ។

ប្រភព​ព័​ត៍​មាន​ពី​នារី​ជា​សង្សារ បាន​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ចេញចូល​ផ្ទះ និង​មាន​ទាស់​ពាក្យ​សម្តី​គ្នា​០២-០៣​ថ្ងៃ​ហើយ ខណៈ​នៅ​យប់​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​បាន​មក​ផ្ទះ រួច​បាន​ប្រាប់​ថា «​ចាំ​អោយ​គេ​ទៅ​យកស​.​ព​របស់​គាត់​ផង នៅ​ស្ពាន​ជ្រោយចង្វារ​» រួច​ជន​រង​គ្រោះ ក៏​ចេញ​ទៅ​បាត់​ស្រមោល​តែ​ម្តង​។ ភ្លាម​ៗ នារី​ជា​សង្សារ បាន​ខ​ល​ទៅ​ប្រាប់​សាច់ញាតិ ថា​ជន​រង​គ្រោះ​បាន​ចេញពីផ្ទះ ទៅ​លោតទឹក​នៅ​ស្ពាន​ជ្រោយចង្វា​រហើយ​។ រហូត​មក​ដល់​ព្រឹក​ឡើង​ថ្ងៃខែ​ឆ្នាំ​ដដែល ក្រុម​គ្រួសារ បាន​ជួល​អោយ​បងប្អូន​ប្រជា​នេសាទ​ជួយ​ចុះ​រាវរក​ស​.​ព​។ លុះ​មក​ដល់​វេលា​ម៉ោង​៤​ល្ងាច ក្រុម​ដែល​ចុះ​រុករក​បាន​រាវរក​ឃើញ និង​បាន​អូស​ស​.​ព​ឡើង​មក​លើគោក ដើម្បី​ប្រគល់​ជូន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ ។

កម្លាំង​សមត្ថកិច្ច​ជំនាញ​មូលដ្ឋាន បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ និង​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​ជំនាញ​ផ្នែក​បច្ចេកទេស និង​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បីធ្វើកោសលវិច័យស.ព៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ