ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​បដិសេធ​ព័ត៌​មាន​ថា​លោក​ចង់​សង់​រោង​ចក្រ​នុយ​​ក្លេ​អ៊ែរ​ឱ្យ​អ៊ីរ៉ង់

14 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ចេញ​មក​បដិសេធ​ព័ត៌​មាន​ដែល​ផ្សាយ​ថា​រដ្ឋាភិបាល​របស់​លោក​ចង់​ប្រើ​វិធី​ដោះ​ដូរ​មិន​ឱ្យ​អ៊ីរ៉ង់​ផលិត​អាវុធ​នុយ​ក្លេអ៊ែរ​ទេ​ ដូច្នេះ​អាមេរិក​សុខ​ចិត្ត​ចំណាយ​លុយ​៣០​ពាន់​លាន​ដុល្លារ​ជួយ​សាង​សង់​រោង​ចក្រ​នុយ​ក្លេអ៊ែរ​ (សម្រាប់​ផលិត​អគ្គិស​នី) ឱ្យ​អ៊ីរ៉ង់​។ ត្រាំ​សូម​បញ្ជាក់​ឡើង​វិញ​ថា​ព័ត៌​មាន​នេះ​មិន​ពិត​ទេ​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​ទូរ​ទស្សន៍​ស៊ី​អឹន​អឹន (CNN) ​ផ្សាយ​មុន​គេ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ និង​​ក្រោ​យ​មក​ទៀត​​​ទូរ​ទស្សន៍​អឹន​ប៊ីស៊ី…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ចេញ​មក​បដិសេធ​ព័ត៌​មាន​ដែល​ផ្សាយ​ថា​រដ្ឋាភិបាល​របស់​លោក​ចង់​ប្រើ​វិធី​ដោះ​ដូរ​មិន​ឱ្យ​អ៊ីរ៉ង់​ផលិត​អាវុធ​នុយ​ក្លេអ៊ែរ​ទេ​ ដូច្នេះ​អាមេរិក​សុខ​ចិត្ត​ចំណាយ​លុយ​៣០​ពាន់​លាន​ដុល្លារ​ជួយ​សាង​សង់​រោង​ចក្រ​នុយ​ក្លេអ៊ែរ​ (សម្រាប់​ផលិត​អគ្គិស​នី) ឱ្យ​អ៊ីរ៉ង់​។ ត្រាំ​សូម​បញ្ជាក់​ឡើង​វិញ​ថា​ព័ត៌​មាន​នេះ​មិន​ពិត​ទេ​។

ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​ទូរ​ទស្សន៍​ស៊ី​អឹន​អឹន (CNN) ​ផ្សាយ​មុន​គេ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ និង​​ក្រោ​យ​មក​ទៀត​​​ទូរ​ទស្សន៍​អឹន​ប៊ីស៊ី (NBC) ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​​ថា​ «ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​រដ្ឋាភិបាល​របស់​លោក​ត្រាំ​ពិគ្រោះ​គ្នា​ថា​គួរ​ជួយ​សាង​សង់​រោង​ចក្រ​អគ្គិស​នី​ឱ្យ​អ៊ីរ៉ង់​ដើម្បី​ឱ្យ​អ៊ីរ៉ង់​ឈប់​ចម្រាញ់​សារ​ធាតុ​អ៊ុយ​រ៉ា​ញ៉ូម»​​។ ស៊ី​អឹន​អឹន​ដក​ស្រង់​ប្រភព​ពី​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​មក​ផ្សាយ​ថា​ពួក​គេ​បាន​ដាក់​ចេញ​សំណើ​មួយ​ចំនួន​។

លោក​​ត្រាំ​ដែល​មិន​សូវ​ត្រូវ​ធាតុ​គ្នា​ជា​មួយ​ស៊ី​អឹន​អឹន​ស្រាប់​ផង​នោះ​​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​តើ​នរណា​ចេះ​និយាយ​ប្រាប់​សារ​ព័ត៌​មាន​ក្លែង​ក្លាយ​ទៅ​កើត​ថា​លោក​ចង់​ជួយ​សាង​សង់​រោង​ចក្រ​នុយ​ក្លេអ៊ែរ​ស៊ីវិល​តម្លៃ​៣០​ពាន់​លាន​ដុល្លារ​? លោក​ពុំ​ដែល​ឮ​ទាល់​តែ​សោះ​នូវ​ភាសា​ដ៏​គួរ​ឱ្យ​ខ្មាស​អៀន​បែប​នេះ​។ លោក​ចាត់​ទុក​ថា​នោះ​ជា​ការ​ប្រឌិត​ព័ត៌​មាន​សុទ្ធ​សាធ​។

​នៅ​ដើម​សប្ដាហ៍​នេះ លោក​ត្រាំ​ប្រកាស​បទ​ឈប់​បាញ់​រវាង​អ៊ីរ៉ង់ និង​អ៊ីស្រាអែល​។ សង្គ្រាម​មួយ​ចម្អិន​កំពឹស​នេះ​មិន​សាមញ្ញ​ពេក​ទេ​។ គេ​បារម្ភ​ថា​បើ​មិន​បញ្ចប់​ឱ្យ​បាន​ឆាប់​ និង​ជា​ស្ថា​ពរ​ទេ​អាច​នឹង​រុញ​ច្រាន​តំបន់​មជ្ឈិម​បូព៌ា​ទៅ​រក​មាត់​ជ្រោះ​មរណៈ​។ សូម្បី​តែ​ឥឡូ​វនេះ​ក៏​ដោយ​ក៏​ស្ថាន​ភាព​មិន​ទាន់​ស្រួល​បួល​នៅ​ឡើយ​ទេ​ព្រោះ​គ្រាន់​តែ​ជា​បទ​ឈប់​បាញ់​ប៉ុណ្ណោះ​។ អ៊ីរ៉ង់​ព្រមាន​ថា​ខ្លួន​នឹង​វាយ​បក​វិញ​ភ្លាម​បើ​រង​ការ​វាយ​ប្រហារ​ពី​អ៊ីស្រាអែល​ ឬ​អាមេរិក​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ