ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់កន្ត្រាក់បណ្ដាលឲ្យផ្ទះពលរដ្ឋមួយខ្នងរងការខូចខាត នៅឃុំ​ទឹក​វិល​ស្រុក​ស្អាង ខេត្តកណ្ដាល

17 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ត្រូវ​បាន​ខ្យល់​កន្ត្រាក់​វា​.​យ​បោកបក់​បណ្ដាល​ឲ្យ​ផ្ទះ​បាក់​រំលំ​ដល់​ដី សំណាងល្អ គ្មាន​អ្នក​រង​របួស ភ្លាម​ៗ​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ទៅ​ពិនិត្យ​ទី​ជាក់ស្តែង ស្ថានភាព​ផ្ទះ​ខូចខាត ។ ហេតុការណ៍​នេះ​បាន​កើត នៅ​ថ្ងៃ​ទី​២៨…

ខេត្តកណ្តាល ៖ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ត្រូវ​បាន​ខ្យល់​កន្ត្រាក់​វា​.​យ​បោកបក់​បណ្ដាល​ឲ្យ​ផ្ទះ​បាក់​រំលំ​ដល់​ដី សំណាងល្អ គ្មាន​អ្នក​រង​របួស ភ្លាម​ៗ​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ទៅ​ពិនិត្យ​ទី​ជាក់ស្តែង ស្ថានភាព​ផ្ទះ​ខូចខាត ។ ហេតុការណ៍​នេះ​បាន​កើត នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៥ វេលា​ម៉ោង​១២​និង​៥០​នាទី ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​រាំង​«​ក​» ឃុំ​ទឹក​វិល​ស្រុក​ស្អាង ខេត្តកណ្ដាល ។

បើ​តាម​ការ​បញ្ជាក់​ពី​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ឈ្មោះ សៀង ខន​ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ត្រូវជា​ប្ដី និង​ប្រពន្ធ​ឈ្មោះ ធឿ​ន សុខ​ណា ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ។ មានកូន​ក្នុង​បន្ទុក​ចំនួន​០៦​នាក់ ដែល​ត្រូវ​បាន​រង​ការ​ខូ​ខាត​ផ្ទះ​ឈើ​មួយ​ខ្នង​ទំហំ​០៥​ម៉ែត្រ គុណ​០៦​ម៉ែត្រ សសរថ្ម​កម្ពស់​០៣​ម៉ែត្រ​ដំបូល​ស័ង្កសី និង​ជញ្ជាំង​ស័ង្កសី រួម និង​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ​មួយ​ចំនួន​ធំ ។

បើ​តាម​ប្រភព​ពី​ឈ្មោះ​សៀង ខន និង​ឈ្មោះ​ភឿន សុខ​ណា បាន​ទៅ​ស៊ីឈ្នួល​ដក​ខ្ទឹម​ឲ្យ​គេ​នៅ​ចម្ការ ដោយ​ទុក្ខ​កូនប្រុស​ម្នាក់ ស្រី​ម្នាក់ ឲ្យ​នៅ​ចាំផ្ទះ ស្រាប់តែ​មាន​ខ្យល់​កន្ត្រាក់ បណ្ដាល​ឲ្យ​រលំ​ផ្ទះ​សង្កត់ពីលើ​ប៉ុន្តែ​មិន​រង​របួស​ទេ ដោយ​មាន​អ្នក​ជិតខាង​ជួយ ។

ក្រោយ​កើតហេតុ​ភ្លាម​មាន​អ្នក​ជិតខាង​ខ​ល​ទៅ​ប្រាប់​ម្ខា​ស់​ផ្ទះ​ថា ផ្ទះ​ពូរ​លំហើយ កូន​នៅ​ខាងក្រោម​ផ្ទះ ។ ពេល​ឮដំណឹង​ភ្លាម គាត់​ក៏​ប្រញាប់ប្រញាល់​មក​មើល​ផ្ទះ ហើយ​បាន​រាយ​ការ​ទៅ​អាជ្ញាធរ​ភូមិ​ឃុំ និង សមត្ថកិច្ច ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​រួម​សហការ​ជាមួយនឹង​មេ​ភូមិ ដោយ​លោក​មេឃុំ​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​ផ្ទះ​ខូចខាត និង​បាន​ជួយ​សម្រួល​ទុក្ខ​លំបាក​ជូន​គាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ