ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃរកឃើញគ្រា.ប់បែកបង្កៃថ្មី ៨កន្លែងនៅភូកេត និងក្រាប៊ី

7 ម៉ោង មុន

ថៃ ៖ សារព័ត៌មាន​ថៃ​ខៅ​ស​ធ បាន​រាយការណ៍​ថា កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥ អាជ្ញាធរ​ថៃ បាន​បន្ត​ប្រតិបត្តិការ​ស្វែងរក​យ៉ាង​ដុតដៃដុតជើង នៅ​ក្នុង​ខេត្ត​ទេសចរណ៍​សំខាន់​ៗ​ដូច​ជា…

ថៃ ៖ សារព័ត៌មាន​ថៃ​ខៅ​ស​ធ បាន​រាយការណ៍​ថា កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥ អាជ្ញាធរ​ថៃ បាន​បន្ត​ប្រតិបត្តិការ​ស្វែងរក​យ៉ាង​ដុតដៃដុតជើង នៅ​ក្នុង​ខេត្ត​ទេសចរណ៍​សំខាន់​ៗ​ដូច​ជា ភូ​កេ​ត និង​ក្រា​ប៊ី ដោយ​រក​ឃើញ​វត្ថុ​កែ​ច្នៃ​គួរ​ឱ្យ​សង្ស័យ​ថា ជា​គ្រាប់បែក​បង្កៃ​យ៉ាង​ហោច​ណាស់ ៨​កន្លែង​បន្ថែម ។

ការ​រក​ឃើញ​គ្រា​.​ប់​បែក​បង្កៃ​ថ្មី​ទាំង​៨ ដែល​សុទ្ធសឹងតែ​ស្ថិត​នៅ​ក្នុង​ទីតាំង​ទេសចរណ៍​ទាក់ទាញ​ក្នុង​នោះ​មាន ៦​កន្លែង នៅ​ភូ​កេ​ត និង​២​កន្លែង នៅ​ក្រា​ប៊ី ក៏​ដូច​ជា ស៊ីគ្នា​នឹង​ចម្លើយ​សារភាព​របស់​ក្រុម​ជនសង្ស័យ មក​ពី​ខេត្ត​ប៉ាត់​តានី ដែល​ទើបតែ​ចាប់ខ្លួន​បាន​កាលពី​ថ្មី​ៗ​នៅ​ខេត្ត​ផ៉ា​ង​ង៉ា បង្ហាញ​យ៉ាង​ច្បាស់​ថា វា​ការ​ប៉ុនប៉ង​របស់​ក្រុម​ឧទ្ទាម​បះបោរ​ភាគ​ខាងត្បូង មាន​គោលដៅ​បង្ក​ភាព​អសន្តិសុខ និង​ចលាចល​ដល់​ខេត្ត​ក្រា​ប៊ី ផាំង​ង៉ា និង​ភូ​កេ​ត ។ ការ​រក​ឃើញ​ចុង​ក្រោយ​នេះ រឹតតែ​ធ្វើ​ឱ្យ​អាជ្ញាធរ​ថៃ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ធានា​សុវត្ថិភាព​ជូន​ប្រជាជន និង​ភ្ញៀវ​ទេសចរ ។

គួរ​រំលឹក​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥ សមត្ថកិច្ច និង​កងកម្លាំង​ជំនាញ​មក​ពី​ស្ថាប័ន​ចម្រុះ រួម​មាន​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់ នៅ​តំបន់ឆ្នេរ​ស៊ូ​រិ​ន ក្នុងស្រុក​ថា​ឡា​ង ខេត្ត​ភូ​កេ​ត ។

ការ​ចុះ​ត្រួតពិនិត្យ​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​ជនសង្ស័យ​បាន​សារភាព​បន្ថែម​ថា ពួក​គេ​បាន​លាក់​គ្រា​.​ប់​បែក​បង្កៃ​ចំនួន​២​ចំណុច​ទៀត នៅ​តាម​បណ្តោយ​ឆ្នេរ​មួយ​នេះ ហើយ​ទីបំផុត​ត្រូវ​បាន​ក្រុម​មន្ត្រី​បាន​រក​ឃើញ ពួក​គេ​ត្រូវ​គេ​កប់​នៅ​ក្រោម​ដើមឈើ​ក្បែរ​បន្ទប់ទឹក និង​កប់​ក្រោម​ខ្សាច់​ជាប់​ឆ្នេរ ។

នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ដដែល​នោះ កងកម្លាំង​ថៃ​ក៏​បាន​បន្ត​ប្រតិបត្តិការ​នៅ​ខេត្ត​ក្រា​ប៊ី ក៏​បាន​រក​ឃើញ​វត្ថុ​ផ្ទុះ​សង្ស័យ​២​គ្រាប់​ទៀត ដោយ ៖ ចំណុច​ទី​១ នៅ​ឆ្នេរ ឆ្នេរ​អៅ​ណាំង ដោយ​គ្រឿងផ្ទុះ ត្រូវ​បាន​គេ​លាក់​នៅ​ឯ​ជញ្ជាំង​ការពារ​រលក​ក្បែរ​រូបចម្លាក់​ត្រី​សមុទ្រ នៅ​ស្រុក​មឿង ខេត​ក្រា​ប៊ី ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​នោះ គឺ​ក្រុម​មន្ត្រី​ជំនាញ​ជឿជាក់​ថា ជនល្មើស​បាន​កំណត់​ពេលវេលា​បំផ្ទុះ​ខុស​ដោយ​ច្រឡំ​ពី​«​ម៉ោង​» ទៅ​ជា​«​ថ្ងៃ​» ។ គ្រាប់​នេះ​ត្រូវ​បាន​គេ​កំណត់ពេល​បំផ្ទុះ​១២០​ថ្ងៃ (​ប្រហែល​៤​ខែ​) ខណៈ​ដែល​ក្រុម​អ្នកជំនាញ​ជឿ​ថា ជនល្មើស​ប្រហែលជា​ចង់​កំណត់​ត្រឹម​១២០​ម៉ោង ខ្ទង់​ប្រហែល​៥​ថ្ងៃ​)​។

ហើយដោយ​សារ​បែប​នេះ​វា​ផ្តល់​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​ស្វែងរក និង​បន្សាប​មុន​ពេល​វា​ផ្ទុះ​បង្ក​គ្រោះថ្នាក់ ។ លុះ​ល្ងាច​ឡើង​នៅ​ចំណុច​ទី​២ នៅ​ម៉ោង​៥​ក្រុម​មន្ត្រី​ជំនាញ​បាន​រក​ឃើញ​វត្ថុ​ផ្ទុះ​សង្ស័យ​ជា​គ្រាប់បែក​បង្កៃ​មួយ​គ្រា​.​ប់​ទៀត ក្បែរ​រូបចម្លាក់ «​ហុយ​ឆាក់​ទី​ន​» នៅ​មុខ​ឆ្នេរ​ណុ​ប​ផៈ​រ៉ាត់​ថា​រ៉ា ស្រុក​មឿង ក្រា​ប៊ី ។ ប៉ុន្តែ​ក្រោយ​ការ​ត្រួតពិនិត្យ​វា​មិនមែន​ជា​គ្រាប់បែក​នោះ​ទេ ហើយ​ក្រុម​មន្ត្រី​ជឿ​ថា វា​ប្រហែលជា​ត្រូវ​បាន​គេ​ដាក់​ដើម្បី​បំភាន់​ភ្នែក​អាជ្ញាធរ​តែ​ប៉ុណ្ណោះ ៕

កែសម្រួលដោយ