ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​ប្រហារ​នៅ​អាមេរិក​ស្លា.ប់​2នាក់

12 ឆ្នាំ មុន

ម៉ាស៊ីន​ឃោសនា​​ក្នុង​ស្រុក​​រាយការណ៍​​​កាលពី​ថ្ងៃទី​១៧ កញ្ញា ថា យុវជន​២នាក់​បាន​ត្រូវ​សម្លា.ប់​​កាលពី​យប់​ថ្ងៃទី​១៦ កញ្ញា ក្នុង​រដ្ឋ​អូ​ក្លាហូម៉ា​របស់​សហរដ្ឋ​អាមេរិក​​ដោ​យសារ​ការ​បា.ញ់​​ប្រហារ​មួយ ។​ជន​រង​​គ្រោះ​ដែល​មានវ័យ​ជំទង់​នៅ​ឡើយ​ត្រូវ​បា.ញ់​​សម្លា.ប់​​ប្រហែល​​​ដោយ​​យុវវ័យ​ម្នាក់​ទៀត នៅ​​ភាគ​ឦសាន​ទី​ក្រុង​អូក្លាហូ​ម៉ាស៊ីធី នា​វេលាម៉ោង​​២២និង​១៥នាទី​យប់ ។ ​សាក​សព​មនុស្ស​

ម៉ាស៊ីន​ឃោសនា​​ក្នុង​ស្រុក​​រាយការណ៍​​​កាលពី​ថ្ងៃទី​១៧ កញ្ញា ថា យុវជន​២នាក់​បាន​ត្រូវ​សម្លាប់​​កាលពី​យប់​ថ្ងៃទី​១៦ កញ្ញា  ក្នុង​រដ្ឋ​អូ​ក្លាហូម៉ា​របស់​សហរដ្ឋ​អាមេរិក​​ដោ​យសារ​ការ​បាញ់​​ប្រហារ​មួយ ។​ជន​រង​​គ្រោះ​ដែល​មានវ័យ​ជំទង់​នៅ​ឡើយ​ត្រូវ​បាញ់​​សម្លាប់​​ប្រហែល​​​ដោយ​​យុវវ័យ​ម្នាក់​ទៀត នៅ​​ភាគ​ឦសាន​ទី​ក្រុង​អូក្លាហូ​ម៉ាស៊ីធី នា​វេលាម៉ោង​​២២និង​១៥នាទី​យប់ ។ ​សាក​សព​មនុស្ស​ទាំង​ពីរនាក់​នោះ​ត្រូវ​បាន​រក​ឃើញ​​ក្នុង​រថយន្ត​មួយ​ពេល​​ប៉ូលិស​ទៅ​ដល់​កន្លែង​កើត​ហេតុ ។

ប្រជាជន​មូល​ដ្ឋាន​​រៀប​រាប់​ថា ស្នូរ​កាំ​ភ្លើង​ត្រូវ​បាន​ស្តាប់​ឮ​​ ក៏​ប៉ុន្តែ​ពុំ​មាន​នរណា​ម្នាក់​​​បាន​ឃើញ​ដោយ​ផ្ទាល់​​​នូវ​​ការ​បាញ់​ប្រហារ​នោះ​ឡើយ ។ ប៉ូលិសពុំ​បាន​ផ្តល់​ឈ្មោះ​រ​បស់ជន​រង​គ្រោះ​​ទាំង​២នាក់​នោះ​ឡើយ ដោយ​គ្រាន់​តែ​គូស​បញ្ជាក់​ថា អ្នកទាំង​២មាន​ដើម​កំណើត​ហ៊ី​ស្ប៉ាន។ ​រហូត​មកទល់​ពេល​នេះ​ពុំ​ទាន់​មាន​ការ​​ចាប់​ខ្លួន​ជន​ណាម្នាក់​ទាក់ទិន​ដល់​ការ​បាញ់​ប្រហារ​នោះ​នៅ​ឡើយ​ ។​​
អ្នក​ស្លាប់​ទាំង​ពីរនាក់​នោះ​បាន​​​បន្ថែម​ចំនួន​អ្នក​​ស្លាប់​សរុប​ដោយ​ការ​បាញ់​ប្រហារ​នៅ​អូក្លា​ហូ​​ម៉ាស៊ីធី​​ នាចុង​សប្តាហ៍​កន្ល​ង​មក​នេះ​ឡើង​ដល់​៤នាក់ ៕