ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សណ្តែក​​សៀង​​អាមេរិក​​ធ្លាក់​ចុះ​​​​​9ឆ្នាំ​ដោយ​​សារ​គ្រោះ​​រាំង​ស្ងួត

12 ឆ្នាំ មុន

​រដ្ឋា​ភិបាល​​អាមេរិក​​ថ្លែង​​​​ថា កសិករ​​ដាំ​សណ្តែក​​សៀង​​​នឹង​​ប្រមូល​​ផល​បាន​តិច​រហូត​ដល់​​ទៅ​​៩​ឆ្នាំ​ បន្ទាប់​​ពី​ខែ​មិថុនា​​ និង​​កក្កដា ដែល​ជា​​ពេល​​វេលា​​ក្តៅ និង​​ហួត​​ហែង​បំផុត​​ចាប់​តាំង​ពី​ឆ្នាំ​​១៩៣៦​មក ។ ចំណែ​ក​តម្លៃ​​សណ្តែក​​សៀង​វិញ​​ឡើង​ថ្លៃ​​ខ្លាំង​បំផុត​​ក្នុង​ពេល​៣​​សប្តាហ៍​​កន្លង​មក​​នេះ ។ ផលិត​​ផល​​សណ្តែក​​សៀង​នឹង​​ធ្លាក់​​ដល់​​២,៦៣៤​​ពាន់​​លាន​ប៊ូសែល​​ស្មើ​នឹង​​៧១,៦៩​​លាន​តោន​ ​ពោ​ល​គឺ​​

​រដ្ឋា​ភិបាល​​អាមេរិក​​ថ្លែង​​​​ថា កសិករ​​ដាំ​សណ្តែក​​សៀង​​​នឹង​​ប្រមូល​​ផល​បាន​តិច​រហូត​ដល់​​ទៅ​​៩​ឆ្នាំ​ បន្ទាប់​​ពី​ខែ​មិថុនា​​ និង​​កក្កដា ដែល​ជា​​ពេល​​វេលា​​ក្តៅ និង​​ហួត​​ហែង​បំផុត​​ចាប់​តាំង​ពី​ឆ្នាំ​​១៩៣៦​មក ។ ចំណែ​ក​តម្លៃ​​សណ្តែក​​សៀង​វិញ​​ឡើង​ថ្លៃ​​ខ្លាំង​បំផុត​​ក្នុង​ពេល​៣​​សប្តាហ៍​​កន្លង​មក​​នេះ ។ ផលិត​​ផល​​សណ្តែក​​សៀង​នឹង​​ធ្លាក់​​ដល់​​២,៦៣៤​​ពាន់​​លាន​ប៊ូសែល​​ស្មើ​នឹង​​៧១,៦៩​​លាន​តោន​ ​ពោ​ល​គឺ​​ធ្លាក់​ចុះ​​១៤%​ពី​៣,០៥៦​​ពាន់​លាន​ប៊ូសែល​​​​​កាល​ពី​ឆ្នាំ​​២០១១ ។ នេះ​បើ​តាម​​ក្រសួង​​​កសិ​កម្ម​អាមេរិក​​ឱ្យ​ដឹង ។

កាល​ពី​​ខែ​មុន ​​ក្រសួង​​កសិកម្ម​​ធ្លាប់​បាន​​ព្យាករ​​ថា ដំណាំ​ស​ណ្តែក​​​សៀង​​នឹង​​ធ្លាក់​​ដល់​​២,៦៩២​​​ពាន់​​លាន​ប៊ូសែល​​ឯណោះ ។ នៅ​ក្នុង​​ឆ្នាំ​​នេះ​​តម្លៃ​​សណ្តែក​​សៀង​​ឡើង​៤៥%​​ ហើយ​កាល​ពី​សប្តាហ៍​​មុន​ក៏​ឡើង​​​ថ្លៃ​​គួរ​​ឱ្យ​​កត់​សម្គាល់​​ដែរ ។ អាមេរិក​​ជា​ប្រទេស​ដែល​​ដាំ​ដុះ​​ដំណាំ​​កសិកម្ម​ធំ​បំផុត​​​លើ​ពិភព​​លោក ហើយ​​៣​ឆ្នាំ​​កន្លង​​មក​នេះ​ទិន្ន​​ផល​កសិកម្ម​ធ្លាក់​ចុះ​​​រហូត​ ខណៈ​​ដែល​តម្រូវ​​ការ​សណ្តែក​​សៀង​ និង​​ប្រេង​ឆា​​កំពុង​​កើន​ឡើង​​នៅ​ក្នុង​ប្រទេស​​ចិន ។

លោក​ជើ​រី ហ្គីដែល (Jerry Gidel) អ្នក​វិភាគ​​ចំណី​អាហារ​ និង​​ធញ្ញ​ជាតិ​​និយាយ​​ថា យើង​​​មាន​កង្វះ​​ខាត​​ខ្លាំង​​ដែល​មិន​ធ្លាប់​​មាន​​ពី​មុន​​មក​ហើយ​ត្រូវ​​ការ​​​តម្លៃ​ខ្ពស់​​​ដើម្បី​ទម្លាក់​​​តម្រូវ​ការ។ ឧស្សា​ហកម្ម​​ផលិត​​​ទឹក​ដោះ​​គោ​ និង​​សាច់​​គោ​របស់​​អាមេរិក​ត្រូវ​តែ​ប្រើ​​ប្រាស់​សណ្តែក​សៀង​​សម្រាប់​ជា​ចំណី​​គោ​​ឱ្យ​បាន​​តិច​​ជាង​មុ​​ន​ដើម្បី​​សល់​​ខ្លះ​​សម្រាប់​កសិដ្ឋាន​​ចិញ្ចឹម​​ជ្រូក​​ និង​មាន​់​ទា ៕