ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេង​​សាំង​ឡើង​​ថ្លៃ​បាន​រុញ​​ច្រាន​​ឱ្យ​​តម្លៃ​​លក់​រាយ​ឡើង​ខ្ពស់

12 ឆ្នាំ មុន

តម្លៃ​​ប្រេង​សាំង​​ឡើង​ថ្លៃ​បាន​រុញ​​ច្រាន​​ឱ្យ​តម្លៃ​​លក់​រាយ​​ឡើង​ខ្ពស់​​កាល​ពី​ខែ​មុន​​នៅ​អាមេរិក​​ដែល​​​មិន​ធ្លាប់​​មាន​ក្នុង​​រយៈ​ពេល​៣​ឆ្នាំ​កន្លង​មក​នេះ ។ ប៉ុន្តែ​​ក្រៅ​ពី​ថាម​ពល​​ និង​ម្ហូប​​អាហារ​​​ របស់​​​របរ​​ផ្សេង​ទៀត​​មាន​​តម្លៃ​​ធម្មតា ។ បើ​​តាម​​​សន្ទស្សន៍​តម្លៃ​លក់​រាយ​​កើន​១,៧%​នៅ​ក្នុង​​ខែ​​សីហា ។ ការ​​ឡើង​ថ្លៃ​បែប​​នេះ​គឺ​ដោយ​​សារ​​តម្លៃ​​ឧស្ម័ន​​ហក់​​ឡើង​ខ្ពស់​ដល់​​ទៅ​​១៣,៦​​%​ឯណោះ​​ដែល​ជា​ការ​​ឡើង​

តម្លៃ​​ប្រេង​សាំង​​ឡើង​ថ្លៃ​បាន​រុញ​​ច្រាន​​ឱ្យ​តម្លៃ​​លក់​រាយ​​ឡើង​ខ្ពស់​​កាល​ពី​ខែ​មុន​​នៅ​អាមេរិក​​ដែល​​​មិន​ធ្លាប់​​មាន​ក្នុង​​រយៈ​ពេល​៣​ឆ្នាំ​កន្លង​មក​នេះ ។ ប៉ុន្តែ​​ក្រៅ​ពី​ថាម​ពល​​ និង​ម្ហូប​​អាហារ​​​ របស់​​​របរ​​ផ្សេង​ទៀត​​មាន​​តម្លៃ​​ធម្មតា ។ បើ​​តាម​​​សន្ទស្សន៍​តម្លៃ​លក់​រាយ​​កើន​១,៧%​នៅ​ក្នុង​​ខែ​​សីហា ។ ការ​​ឡើង​ថ្លៃ​បែប​​នេះ​គឺ​ដោយ​​សារ​​តម្លៃ​​ឧស្ម័ន​​ហក់​​ឡើង​ខ្ពស់​ដល់​​ទៅ​​១៣,៦​​%​ឯណោះ​​ដែល​ជា​ការ​​ឡើង​ខ្ពស​់ខ្លាំង​​បំផុត​​ក្នុង​រយៈ​​ពេល​៣​ឆ្នាំ​​កន្លង​មក​​នេះ ។ តម្លៃ​​ម្ហូប​​អាហារ​កើន​​០,៩%​​ដែល​ការ​​កើន​​ឡើង​នេះ​​​ដោយ​សារ​​តម្លៃ​​ស៊ុត​​ និង​​ផលិត​​​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ​ឡើង​​​ថ្លៃ​ខ្ពស់​​កប់​ពពក​ដែរ ។

តម្លៃ​​ម្ហូប​​អាហារ​ទំនងជា​នឹង​កើន​ឡើង​នៅ​​ខែ​ក្រោយៗ​​ដោយ​សារ​​តែ​ភាព​រាំង​ស្ងួត​​នៅ​​ក្នុង​​តំបន់​​ភាគ​កណ្តាល​ខាង​​ជើង​​អាមេរិក​​បាន​​ធ្វើ​​ឱ្យ​​ពោត​ សណ្តែកសៀង និង​ដំណាំ​​ធញ្ញជាតិ​​ជា​ច្រើន​​​ទៀត​ឡើង​​ថ្លៃ​ខ្លាំង ។ កាល​ពី​ខែ​មុន​​​តម្លៃ​ពោត​​ឡើង​​៤៤%​​ ធ្វើ​​ឱ្យ​​ម្ហូប​​អាហារ​​នៅ​​ហាង​លក់​គ្រឿង​​ទេស​​​នានា​​ឡើង​ថ្លៃ​​ដែរ ។

ពោត​​ត្រូវ​​បាន​​គេ​ប្រើ​​ប្រាស​់​​ដើម្បី​ផលិត​​ជា​សូដា ​គ្រឿង​ផ្សំ​​ធ្វើ​នំ និង​ស្ករ​គ្រាប់​​ជា​ដើម​ ហើយ​​ក៏​​ជា​ចំណី​គោ​​-ក្របី​ និង​ជ្រូក​​ផង​​ដែរ ។ នេះ​មាន​ន័យ​ថា កាល​ណា​ពោត​ឡើង​ថ្លៃ​​ សាច់​គោ​​និង​សាច់​ជ្រូក​ក៏​​ឡើង​ថ្លៃ​ដែរ ។

តាម​ការ​ស្ទាប​ស្ទង់​​តម្លៃ​ម្ហូប​​អាហារ​នៅ​ដំណាក់​កាល​​​បឋម​គឺ​កើន​​២,៤%​​ កាល​ពី​​ខែ​មុន​​ដែល​កើន​ឡើង​​ខ្លាំង​​បំផុត​​ក្នុង​រយៈ​ពេល​​១៨​ខែ​​កន្លង​មក​នេះ ដោយ​សារ​​តម្លៃ​ចំណី​​សត្វ​​ឡើង​ខ្ពស់។ ​ដោយ​ឡែក​ តម្លៃ​​ឧស្ម័ន​​បាន​រើប​ឡើង​វិញ​បន្ទាប់​​ពី​ធ្លាក​់​ចុះ​​ជិត​​៤​ដុល្លារ​​ក្នុង​​១ហ្គាឡុង កាល​ពី​និទាឃរដូវ​មុន ។ ​ឧស្ម័ន​​តាម​ស្ថានីយ​​មាន​តម្លៃ​​៣,៨៧​​ដុល្លារ​​ក្នុង​១​ហ្គា​ឡុង​​​ទូ​ទាំង​​ប្រទេស​កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍​​ ពោល​គឺ​​កើន​១៧​%​​ខ្ពស់​​ជាង​បណ្តា​ខែ​មុនៗ ៕