ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​​ខាង​ត្បូង​រង​ការ​បោក​បក់​នៃ​ព្យុះ​សាន​បា

12 ឆ្នាំ មុន

ព្យុះ​ដ៏​ខ្លាំង​ ឈ្មោះ​សាន​បា​ SANBA អម​ដោយ​​ខ្យល់​​ខ្លាំង​​មាន​ល្បឿន​ដល់​១៥៥​គីឡូមែ៉ត្រ ក្នុង​​១ម៉ោង​ បាន​ទៅ​ដល់​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី​១៧ កញ្ញា ​​ដោយ​មានភ្លៀង​​ធ្លាក់​ខ្លាំង​ញ៉ាំង​ឱ្យ​​​លុប​ចោល​ការ​ហោះ​ហើរ​របស់​បណ្តា​យន្ត​ហោះ​ ន​ិង​ផ្អាក​​ការ​ធ្វើ​ដំណើរ​​​របស់​នា​វា​ក៏ប៉ុន្តែ​ពុំ​មាន​សេចក្តីរាយការណ៍​​ពី​​ជន​រង​គ្រោះ​នៅ​ឡើយ។

ព្យុះ​ដ៏​ខ្លាំង​ ឈ្មោះ​សាន​បា​ SANBA អម​ដោយ​​ខ្យល់​​ខ្លាំង​​មាន​ល្បឿន​ដល់​១៥៥​គីឡូមែ៉ត្រ ក្នុង​​១ម៉ោង​ បាន​ទៅ​ដល់​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី​១៧ កញ្ញា ​​ដោយ​មានភ្លៀង​​ធ្លាក់​ខ្លាំង​ញ៉ាំង​ឱ្យ​​​លុប​ចោល​ការ​ហោះ​ហើរ​របស់​បណ្តា​យន្ត​ហោះ​ ន​ិង​ផ្អាក​​ការ​ធ្វើ​ដំណើរ​​​របស់​នា​វា​ក៏ប៉ុន្តែ​ពុំ​មាន​សេចក្តីរាយការណ៍​​ពី​​ជន​រង​គ្រោះ​នៅ​ឡើយ។​​​

ព្យុះ​សាន​បា​ដែ​ល​មុន​នេះ​បោក​បក់​​លើ​ភាគ​ខាង​ត្បូង​​ជប៉ុន​​បាន​មក​ដល់​YEOSU (​ឆ្នេរ​សមុទ្រ​ខាង​ត្បូង​​របស់​កូរ៉េ​​ខាង​ត្បូង​) ហើយ​​បោក​បក់​​កាត់​កោះ​​JEJU បណ្តាល​​ឱ្យ​ដាច់​ចរន្ត​អគ្គិសនី​​សម្រាប់​មនុស្ស​១០.០០០គ្រួសារ​ ។​​​ ព្យុះ​សាន​បា​បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅជប៉ុន ហើយ​ដាច់ភ្លើង​សម្រាប់​មនុស្ស​១០០.០០០​គ្រួសារ ។​​

យោង​តាម​​​ការ​ព្យាករណ៍​ឧតុនិយម​ថា ​​ព្យុះ​នោះ​នឹង​បោក​បក់​ឆ្ពោះទៅ​កាន់​ភាគ​​ឦសាន​​​ឧបទ្វីប​កូរេ៉​ទៅ​​សមុទ្រ​បន្ទាប់​មក​ទៅកាន់​កំពង់​ផែ​កូេរ៉ខាង​ជើង​ចុង​ជីន  ។​​ សា​លា​រៀន​ទាំង​ឡាយ​​​នៅ​ភាគ​ខាង​ត្បូង​កូរ៉េ​​ខាង​ត្បូង​​ ត្រូវ​បិទ​ទ្វារ​​កាល​ពីថ្ងៃទី​១៧ កញ្ញា​ ៕