ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​រៀបចំ​ធ្វើ​សម​យុទ្ធ​យោធា​ជើងទឹក​ដ៏ធំ​នៅ​ឈូង​សមុទ្រ​ពែរ្ស៍

12 ឆ្នាំ មុន

នាវា​ចម្បាំង​របស់​ប្រទេស​ដល់ទៅ​៣០​បាន​ប្រមូល​​ផ្តុំ​​នៅឈូង​​​សមុទ្រ​ពែរ្ស៍ កាលពី​ថ្ងៃទី​១៦ កញ្ញា ដើម្បី​ធ្វើ​សមយុទ្ធ​​​យោធា​ជើង​​ទឹក​ដ៏​ធំ​មួយ ដឹកនាំ​ធ្វើ​ដោយ​សហរដ្ឋ​អាមេរិក​​​​ក្នុង​កាលៈ​ទេសៈ​​មាន​ភាព​តាន​តឹង​ក្នុង​តំបន់​​​មក​​ពី​សកម្ម​ភាព​​នុយ​ក្លេ​អ៊ែរ​របស់​​អុីរ៉ង់​ ។​​
សមយុទ្ធ​នោះ​ដែល​ដឹក​នាំ​ធ្វើ​ដោយ​ទី​បញ្ជា​ការ​កណ្តាលកងកម្លាំង​ជើង​ទឹក អាមេរិក​ ​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារ៉ែន ​ផ្តោត​​លើការ​

នាវា​ចម្បាំង​របស់​ប្រទេស​ដល់ទៅ​៣០​បាន​ប្រមូល​​ផ្តុំ​​នៅឈូង​​​សមុទ្រ​ពែរ្ស៍ កាលពី​ថ្ងៃទី​១៦ កញ្ញា ដើម្បី​ធ្វើ​សមយុទ្ធ​​​យោធា​ជើង​​ទឹក​ដ៏​ធំ​មួយ ដឹកនាំ​ធ្វើ​ដោយ​សហរដ្ឋ​អាមេរិក​​​​ក្នុង​កាលៈ​ទេសៈ​​មាន​ភាព​តាន​តឹង​ក្នុង​តំបន់​​​មក​​ពី​សកម្ម​ភាព​​នុយ​ក្លេ​អ៊ែរ​របស់​​អុីរ៉ង់​ ។​​
សមយុទ្ធ​នោះ​ដែល​ដឹក​នាំ​ធ្វើ​ដោយ​ទី​បញ្ជា​ការ​កណ្តាលកងកម្លាំង​ជើង​ទឹក អាមេរិក​ ​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារ៉ែន ​ផ្តោត​​លើការ​រុក​រក​និង​កម្ទេចចោល​គ្រាប់មីន​ ។​​

សមយុទ្ធ​នោះ​ចូល​រួម​ដោយ​កង​នាវា​ចម្បាំង​ និង​បណ្តា​ទាហាន​មក​ពីប្រទេស​​​៣០​នៃ​ទ្វីប​៦ ។ នេះជាការ​អះអាង​របស់​កងទ័ព​អាមេរិក​​​ដោយ​មិន​បញ្ជាក់​​ឈ្មោះ​ប្រទេស​ទាំង​ឡាយ​ដែល​ចូល​រួម ។​​យោង​តាម​​ក្រុង​វ៉ាស៊ីនតោន​​​ថា ​ពុំ​ធ្លាប់​​​ដែល​មាន​ប្រទេ​ស​ច្រើន​បែបនេះ​ចូល​រួម​ក្នុង​សម​យុទ្ធ​​យោធា​នៅ​មជ្ឈិម​បូព​៌​ាឡើយ ។​ សមយុទ្ធ​​​នោះ​ប្រព្រឹត្ត​ទៅ​រហូត​ដល់​ដំណាច់​ខែ​កញ្ញា​នេះ ។​​

ប្រទេស​អុីរ៉ង់ កាលពីខែម​ករា ​កន្លង​មក​នេះ​បាន​គំរាម​បិទច្រក​សមុទ្រ​​​អ័រមូសដែល​ជា​ច្រកឆ្លងកាត់​សំខាន់មួយ​នៃ​នាវាដឹក​ប្រេង​​​លើ​ពិភព​លោក ។​​អុី​រ៉ង់​​ក៏​គំរាម​ផង​ដែរ​ថា ​នឹង​វាយ​ប្រហារ​បណ្តា​ផល​ប្រយោជន៍អាមេរិក ក្នុង​ឈូងសមុទ្រ​ពែរ្ស៍ ក្នុង​ករណី​មាន​ការ​វាយ​​ប្រហារ​ប្រឆាំង​បណ្តា​ទី​តាំង​នុយក្លេអ៊ែររ​របស់​ខ្លួន ៕