មូលនិធិសាសនារបស់អីុរ៉ង់សម្រាប់ផ្តល់រង្វាន់ការសម្លាប់លោកSALMAN RUSHDIE បង្កើតឡើងចាប់តាំងពីឆ្នាំ១៩៨៩មកបានតម្លើងដល់៣,៣លានដុល្លារហើយសម្រាប់ការធ្វើឃាតអ្នកនិពន្ធអង់គ្លេសរូបនេះ ក្រោយភាពពុះកញ្ជ្រោលក្នុងពិភពអ៊ិស្លាមដោយសារខ្សែភាពយន្តប្រមាថអ៊ិស្លាមមួយមក ។
មូលនិធិ១៥ KHORDAD បានកាត់ថ្លៃក្បាលរបស់លោកRUSHDIE កាលពីខែកុម្ភៈឆ្នាំ១៩៨៩បន្ទាប់ពីការចេញFATWA(ក្រិត្យសាសនា)របស់អីុម៉ាមខូមេនី ប្រមុខបដិវត្តន៍អ៊ិស្លាមអីុរ៉ង់ ដែលអំពាវនាវដល់ជនអ៊ិស្លាមទាំងអស់តាមសម្លាប់អ្នកនិពន្ធរូបនោះដោយសារសៀវភៅរបស់គេមានចំណងជើងថា LES VERSETS SATANIQUES ដែលប្រមាថដល់សាសនាអ៊ិស្លាម ។
ប្រាក់រង្វាន់នេះដែលសន្យាផ្តល់ឱ្យដោយអង្គការនេះជិតដិតនឹងរដ្ឋអំណាចត្រូវបន្ថែម៥០០.០០០ដុល្លារទៀតគឺដល់៣,៣លានដុល្លារ ។
ប្រធានមូលនិធិនោះលោកហាសាន់សាណី ក្នុងសេចក្តីប្រកាសមួយនិយាយថា បទបញ្ជាឱ្យតាមសម្លាប់RUSHDIE ត្រូវបានចេញដើម្បីជីកឫសគល់ គំនិតប្រឆាំងអ៊ិស្លាម ហើយសមស្របបំផុតក្នុងការអនុវត្តនាពេលនេះ ។ អាស្រ័យហេតុនេះហើយ បានជាយើងបន្ថែមប្រាក់រង្វាន់នោះ៥០០.០០០ដុល្លារទៀត ។ក្រិត្យ FATWA ប្រឆាំងលោកRUSHDIE ញុំាងឱ្យមានវិបត្តិរយៈពេលជាច្រើនឆ្នាំក្នុងទំនាក់ទំនងរវាងអង់គ្លេសនិងអីុរ៉ង់ ។ អ្នកនិពន្ធដើមកំណើតឥណ្ឌារូបនេះបានលាក់ខ្លួន ៕
ចែករំលែកព័តមាននេះ