ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ថ្មី​សូម៉ាលី​ធ្វើ​សច្ចា​ប្រណិ​ធាន​ចូល​កាន់​តំណែង

12 ឆ្នាំ មុន

ប្រធានាធិប​តី​ថ្មី​សូម៉ាលី​ លោក ហាសាន់ ស៊ិក​ម៉ូ​ហាមូដ បានធ្វើ​សច្ចា​ប្រណិធាន​ចូល​កាន់​តំណែង​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១៦ កញ្ញា​ នៅ​រដ្ឋ​ធានី​មូហ្គា​ឌី​ស្យូ ​ដោយ​មាន​វត្ត​មាន​​របស់​​បណ្តា​មេ​ដឹក​តំបន់​ព្រមទាំង​អន្តរជាតិ​ក្នុង​នោះ​មាន​​លោក​នាយក​រដ្ឋ​មន្ត្រី​ថ្មី អេត្យូពី ​​ហៃ​ឡេម៉ារី​យ៉ាំដឺសាឡេស ប្រធានាធិបតី​ហ្ស៊ី​ប៊ូ​ទីលោក ISMAIL OMAR GHELLE ​ព្រម​ទាំង​​​គណៈ​ប្រតិភូ​អ៊ូ​ហ្គង់​ដា កេនយ៉ា

ប្រធានាធិប​តី​ថ្មី​សូម៉ាលី​ លោក ហាសាន់ ស៊ិក​ម៉ូ​ហាមូដ បានធ្វើ​សច្ចា​ប្រណិធាន​ចូល​កាន់​តំណែង​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១៦ កញ្ញា​ នៅ​រដ្ឋ​ធានី​មូហ្គា​ឌី​ស្យូ ​ដោយ​មាន​វត្ត​មាន​​របស់​​បណ្តា​មេ​ដឹក​តំបន់​ព្រមទាំង​អន្តរជាតិ​ក្នុង​នោះ​មាន​​លោក​នាយក​រដ្ឋ​មន្ត្រី​ថ្មី អេត្យូពី ​​ហៃ​ឡេម៉ារី​យ៉ាំដឺសាឡេស ប្រធានាធិបតី​ហ្ស៊ី​ប៊ូ​ទីលោក ISMAIL OMAR GHELLE ​ព្រម​ទាំង​​​គណៈ​ប្រតិភូ​អ៊ូ​ហ្គង់​ដា កេនយ៉ា សម្ព័ន្ធ​អារ៉ាប់ សហ​ភាព​អាហ្រ្វិក និង​ ​​អ.ស.ប ។​​

ថ្លែង​នា​ពិធីនោះ​ លោក​ ម៉ូ​ហាមូដ​គូស​បញ្ជាក់​ថា ការ​កែ​លម្អ​សន្តិសុខ​​ និង​ក​សាង​សេដ្ឋ​កិច្ច​ឡើង​វិញ​របស់​​​ប្រទេស​​ ស្ថិតក្នុង​ចំណោម​អាទិភាព​របស់​លោក ​។ លោក​អះអាង​ថា រដ្ឋាភិ​បាល​របស់​​លោក​​នឹង​ធ្វើ​ការ​ចរចា​ផង​ដែរ​ជាមួយ​​​ពួក​ប្រឆាំង​សូម៉ាលី​ ។ លោក​មាន​ប្រសាសន៍ថា នយោ​បាយ​សំខាន់​របស់​យើង​ គឺ​​ឯកភាព​​របស់​ប្រទេស ។​លោក ម៉ូហាមូដ​​ជាប់​ឆ្នោត​​ប្រធានាធិបតី​សូម៉ាលី​កាលពី​ថ្ងៃទី​​​១០ កញ្ញា​ ឈ្នះ​​ប្រធានាធិប​តី​ចប់​អាណត្តិ​ ​លោកស៊ិក​សាវីហ្វ​​ ស៊ិកអាម៉េដ ៕