សារព័ត៌មានក្នុងស្រុករាយការណ៍ថា មនុស្សយ៉ាងតិច២នាក់ស្លាប់ហើយជាង១០០នាក់ទៀតត្រូវរបួសខណៈរថភ្លើង២ខ្សែបុកគ្នានៅក្បែរក្រុង ការ៉ាជី ភាគខាងត្បូង ប៉ាគីស្ថានកាលពីព្រឹកព្រលឹមថ្ងៃទី១៧ កញ្ញា ។គ្រោះថ្នាក់នេះ កើតមាននាវេលាម៉ោងប្រមាណជា៤ទៀបភ្លឺម៉ោងក្នុងស្រុកពេលរថភ្លើងដឹកអ្នកដំណើរ១ខ្សែបានបុកពីក្រោយរថភ្លើងមួយខ្សែទៀតដែលឈប់ស្ងៀមក្នុងទីក្រុងបេនគីស៊ីម ចម្ងាយប្រមាណជា៥០គីឡូម៉ែត្រ ភាគពាយ័ព្យក្រុងការ៉ាជី ។
យោងតាមបណ្តាអ្នកទទួលខុសត្រូវខាងផ្លូវដែកប៉ាគីស្ថានថារថភ្លើងរត់រវាងក្រុង ឡាហ័រ និងក្រុងការ៉ាជី ឈ្មោះMILLAT EXPRESSបានឈប់ស្ងៀមដោយសារបញ្ហាតាបច្ចេកទេសពេលរថភ្លើងCHALIMAR EXPRESS បានបុកពីក្រោយយ៉ាងខ្លាំងពេលកំពុងរត់ក្នុងល្បឿនពី៧០ ទៅ៨០គីឡូម៉ែត្រក្នុង១ម៉ោង ។រថភ្លើងទាំង២ខ្សែនោះសុទ្ធតែខ្ទាតធ្លាក់ពីផ្លូវដែកក្រោយបុកគ្នា ។ ផ្នែកខាងមុខរថភ្លើងCHALIMARនិងផ្នែកខាងក្រោយនៃរថភ្លើងMILLAT រងការខូចខាតធ្ងន់ធ្ងរ ។ អ្នកបើករថភ្លើងទាំង២នោះត្រូវស្លាប់ក្នុងគ្រោះថ្នាក់នេះ ៕
ចែករំលែកព័តមាននេះ