ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​នៅប៉ាគីស្ថាន​ប្រឆាំង​ខ្សែ​ភាព​យន្ត​​ប្រមាថ​អ៊ិស្លាម​​

12 ឆ្នាំ មុន

មនុស្ស​ម្នាក់​ស្លា.ប់​ហើយ​៥នាក់ ​​ទៀត​ត្រូវ​របួស​កាលពី​ថ្ងៃទី​១៦ កញ្ញា ​ក្នុង​ពេល​មាន​បាតុ​កម្ម​នានានៅ​ប៉ាគីស្ថាន​តវ៉ា​​ប្រឆាំង​នឹងខ្សែ​ភាព​យន្ត​ប្រឆាំង​​អ៊ិស្លាម ​ផលិតនៅ​កាលី​ហ្វ័រ​នីញ៉ា ​ហើយ​ផ្សាយ​តាម​អីុន​ធើរណេត​ដែល​ដុត​​រោល​ពិភព​អារ៉ាប់ពីសប្តាហ៍​​មុនមក​ ។
ប៉ូលិស​និយាយថា ​មនុស្ស​ម្នាក​់ស្លា.ប់​ដោយ​ជន​មិនស្គាល់​មុខ​បា.ញ់​នៅ​ទី​ក្រុង​​ហ៊ីដឺរ៉ាបាដ ។ ​អ្នក​តវ៉ា​៥នាក់​ត្រូវ​របួស​ពេល​ពួក​គេធ្វើ​

មនុស្ស​ម្នាក់​ស្លាប់​ហើយ​៥នាក់ ​​ទៀត​ត្រូវ​របួស​កាលពី​ថ្ងៃទី​១៦ កញ្ញា ​ក្នុង​ពេល​មាន​បាតុ​កម្ម​នានានៅ​ប៉ាគីស្ថាន​តវ៉ា​​ប្រឆាំង​នឹងខ្សែ​ភាព​យន្ត​ប្រឆាំង​​អ៊ិស្លាម ​ផលិតនៅ​កាលី​ហ្វ័រ​នីញ៉ា ​ហើយ​ផ្សាយ​តាម​អីុន​ធើរណេត​ដែល​ដុត​​រោល​ពិភព​អារ៉ាប់ពីសប្តាហ៍​​មុនមក​ ។
ប៉ូលិស​និយាយថា ​មនុស្ស​ម្នាក​់ស្លាប់​ដោយ​ជន​មិនស្គាល់​មុខ​បាញ់​នៅ​ទី​ក្រុង​​ហ៊ីដឺរ៉ាបាដ ។ ​អ្នក​តវ៉ា​៥នាក់​ត្រូវ​របួស​ពេល​ពួក​គេធ្វើ​បាតុ​កម្ម​នៅ​មុខ​ស្ថាន​កុងស៊ុល​សហរដ្ឋ​អាមេរិកក្រុង​ការ៉ា​ជី​​ ជាទីក្រុង​សេដ្ឋកិច្ច​សំខាន់​របស់​បាគីស្ថាន​ ។

នៅ​ទី​ក្រុង​នោះ​មនុស្ស​ប្រមាណ​១.០០០​នាក់​បាន​នាំ​គ្នា​គប់​​ដុំ​ថ្ម​លើក​ង​កម្លាំង​ប៉ូលិស​ដែល​តប​​វិញ​ដោយ​ការ​បាញ់​បង្អើល​និង​បាញ់​ឧស្ម័ន​បង្ហូរទឹ​ក​ភ្នែក ។ ​អ្នក​ទទួល​ខុស​ត្រូវ​ប៉ូលិស​​ម្នាក់​និយាយ​ថា​ ប៉ូលិស​២នាក់​និងអ្នក​តវ៉ា​៣នាក់​ត្រូវ​របួស​​​នៅ​ពេល​មាន​ការ​ប៉ះ​ទង្គិច​គ្នា ​។​បាតុកម្ម​មាន​មនុស្ស​ចូលរួម​ដល់​ទៅ​៤.០០០​នាក់​កើត​មាន​​​នៅ​ទី​ក្រុង​ឡាហ័រភាគខាង​កើត​​ប្រទេស​ ហើយ​មនុស្ស​​មានចំនួន​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ​ធ្វើ​​បាតុកម្ម​នៅ​ក្រុង​គៀរ​រី ​ចាម៉ូ​ហ្សៃ​ ​ភាគ​ខាង​​ជើង​ប្រទេស ៕