អាជ្ញាធរឧតុនិយមចិនគូសបញ្ជាក់កាលពីថ្ងៃទី១៦ កញ្ញា ថា ព្យុះដ៏ខ្លាំងឈ្មោះសានបា SANBA នឹងបង្កឱ្យមានខ្យល់បោកបក់ខ្លាំងព្រមទាំងភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់ទាំងឡាយនាភាគឦសានប្រទេសនាប៉ុន្មានថ្ងៃខាងមុខនេះ ខណៈដែលព្យុះនោះកំពុងតែគំរាមកំហែងប្រទេសកូរ៉េខាងត្បូង ។
ព្យុះសានបាជាព្យុះទីហ្វុងទី១៦ប្រចាំឆ្នាំនាវេលាម៉ោង៥ព្រឹកថ្ងៃទី១៦ កញ្ញា ស្ថិតនៅចម្ងាយ៦៥គីឡូមែ៉ត្រខាងកើតកោះអូគីណាវ៉ា របស់ជប៉ុន។ ព្យុះនេះបានបក់សំដៅទៅភាគពាយ័ព្យក្នុងល្បឿនប្រមាណជា២៥គីឡូម៉ែត្រក្នុង១ម៉ោង ហើយបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងក្នុងបណ្តាខេត្តភាគឦសានចិនរវាងថ្ងៃទី១៧ ទៅ១៨ កញ្ញា ។
កាលពីថ្ងៃទី១៦ កញ្ញា វេលាម៉ោង៩ព្រឹក ព្យុះសានបាចូលដល់សមុទ្រចិនខាងកើត ហើយស្ថិតនៅចម្ងាយ៦៩០គីឡូម៉ែត្រខាងត្បូងកោះJEJU របស់កូរ៉េខាងត្បូង ។ ព្យុះនេះអាចមានកម្លាំងខ្យល់ដល់១៨៧គីឡូម៉ែត្រក្នុង១ម៉ោង ហើយវាអាចចុះថយកម្លាំងបន្តិចប៉ុណ្ណោះ នៅពេលកំពុងបោកបក់ឆ្ពោះទៅភាគខាងត្បូងឧបទ្វីបកូរ៉េ៕
ចែករំលែកព័តមាននេះ