ព្រះអង្គម្ចាស់វីលៀមនៃចក្រភពអង់គ្លេសនិង ព្រះជយាម្ចាស់ក្សត្រីកេត ប្តេជ្ញាការពារជីវិតឯកជនរបស់ទ្រង់ទាំង២ ។ព្រះអង្គម្ចាស់វីលៀមនិងម្ចាស់ក្សត្រីកេត ក្រោយការចេញផ្សាយរូបថតដោះកណ្តាលវាលរបស់នារីម្នាក់ក្នុងទស្សនាវដ្តីបារាំងមួយ កាល ពីថ្ងៃទី១៦ កញ្ញា ទ្រង់ទាំង២សម្រេចការពារជីវិតឯកជនដោយប្រកាសពីការដាក់បណ្តឹងពីបទឧក្រិដ្ឋនៅប្រទេសបារាំងនាថ្ងៃទី១៧ កញ្ញា ។
ពាក្យបណ្តឹងនេះបន្ថែមលើពាក្យបណ្តឹងរដ្ឋបវេណីដែលចាប់ផ្តើមរួចហើយ កាលពីថ្ងៃទី១៤ កញ្ញា គឺព្រះអង្គម្ចាស់ វីលៀម និងជយាប្តឹងប្រឆាំងទស្សនាវដ្តីបារាំងCLOSER ពាក្យបណ្តឹងនោះត្រូវពិនិត្យនៅទីNANTERREជាយក្រុងបារីសនាថ្ងៃទី១៧ កញ្ញា ហើយការប្តឹងនោះក៏សំដៅផងដែរ រាំងខ្ទប់ការផ្សាយរូបថតទាំងនេះ ។
ពាក្យបណ្តឹងនោះទាក់ទិនដល់រូបថតរបស់ព្រះអង្គម្ចាស់វីលៀម និងម្ចាស់ក្សត្រីកេតគេលួចថតពេលទ្រង់ទាំង២ទៅសម្រាកវិសមកាល ហើយការចេញផ្សាយរូបថតទាំងនោះជាការរំលោភបំពានលើជីវិតឯកជនរបស់ទ្រង់ទាំង២ ។
ចាប់តាំងពីការចេញផ្សាយក្នុងទស្សនាវដ្តីCLOSER នូវរូបថតទាំងឡាយ បង្ហាញម្ចាស់ក្សត្រីកេតលែងដោះកណ្តាលវាលលើរានហាល នៃដំណាក់ឯកជនមួយស្ថិតនៅភាគខាងត្បូង បារាំងនារដូវក្តៅនេះ ព្រះបរមរាជវាំងអង់គ្លេសបានធ្វើការខិតខំប្រឹងប្រែងនានាដើម្បីរារាំងកុំឱ្យផ្សាយរូបថតទាំងនោះ ។ ក៏ប៉ុន្តែការរាំងខ្ទប់នោះពិតជាលំបាក ព្រោះកាលពីថ្ងៃទី១៥ កញ្ញា កាសែតអៀរឡង់IRISH DAILY STARបានផ្សាយបន្តបណ្តារូបភាពរបស់CLOSERហើយនាថ្ងៃទី១៧ កញ្ញា ទស្សនាវដ្តីអីុតាលី CHI ក៏ចេញផ្សាយរូបថតទាំងនេះដែរ ៕
ចែករំលែកព័តមាននេះ