ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​ទាំងឡាយ​របស់កូរ៉េ​ខាង​ត្បូង​រកស៊ី​កាក់​កប​ក្រោម​លោក​​ប្រធានាធិបតី​លី​

12 ឆ្នាំ មុន

ទិន្នន័យ​របស់​បណ្តា​ក្រុម​ហ៊ុន​និង​របស់​គណៈ​កម្មាធិការប្រកួត​ប្រជែង​កូរ៉េ FTC បង្ហាញ​កាល​ពី​ថ្ងៃ​ទី​១៦ កញ្ញា ថា ក្រុមហ៊ុន​ធំជាងគេ​១០​របស់​កូរ៉េ​ខាងត្បូង​ដូច​ជា​ក្រុមហ៊ុន​SAMSUNG និង​HYUDAI MOTOR ​ជាដើម​មានប្រាក់​ចំណូល​កើន ក្រោម​ការ​កាន់​អំណាច​របស់​លោក​ប្រធានាធិបតី​លីម្យុង​បាក់​ ​ដោយ​ប្រាក់​ចំណូល​របស់​ក្រុម​ហ៊ុន​ទាំង​នេះ​កើន​ឡើង​​គុណ​នឹង​៤​បើ​ប្រៀប​ធៀប​ទៅនឹង​

ទិន្នន័យ​របស់​បណ្តា​ក្រុម​ហ៊ុន​និង​របស់​គណៈ​កម្មាធិការប្រកួត​ប្រជែង​កូរ៉េ FTC បង្ហាញ​កាល​ពី​ថ្ងៃ​ទី​១៦ កញ្ញា ថា ក្រុមហ៊ុន​ធំជាងគេ​១០​របស់​កូរ៉េ​ខាងត្បូង​ដូច​ជា​ក្រុមហ៊ុន​SAMSUNG និង​HYUDAI MOTOR ​ជាដើម​មានប្រាក់​ចំណូល​កើន ក្រោម​ការ​កាន់​អំណាច​របស់​លោក​ប្រធានាធិបតី​លីម្យុង​បាក់​ ​ដោយ​ប្រាក់​ចំណូល​របស់​ក្រុម​ហ៊ុន​ទាំង​នេះ​កើន​ឡើង​​គុណ​នឹង​៤​បើ​ប្រៀប​ធៀប​ទៅនឹង​កំណើន​​ក្រោម​រដ្ឋ​អំណាច​របស់​អតីត​ប្រធានា​ធិបតី​លោក​រ៉ូ​ម៉ូ​ហ៊ី​យុន ។

​យោង​តាម​តួលេខ​ទាំង​នេះ ថាចាប់​តាំង​ពី​លោក​លី​ចូល​កាន់​​តំណែង​ពីខែ​កុម្ភៈ​ឆ្នាំ​២០០៨​មក​សហ​គ្រាស​ធំជាង​​គេ​ទាំង​១០​ នោះ​របស់​កូរ៉េ​ខាង​ត្បូង​សម្រេច​បាន​កំណើន​​ប្រចាំ​ឆ្នាំ​គិតជា​មធ្យម​១៣%​គិត​ពី​ប្រាក់​ចំណូល​បើ​ប្រៀ​ប​ធៀប​នឹង​៣,១%​ពេល​ស្ថិត​ក្រោម​​ការកាន់​អំណាច​របស់​លោក​រ៉ូ ។ ​ពេល​មាន​វិបត្តិ​ហិរញ្ញ​វត្ថុ ​ក្​ពិភព​លោក​សហគ្រាស​ទាំង​នោះ​នៅ​តែ​មានប្រាក់​​ចំណូ​ល​​កើន​ខ្ពស់​​គឺ​រវាង​១៥​ទៅ​១៩%។

ក្រុម​ហ៊ុន​ធំ​ទាំង​១០​នោះ​ក៏​បាន​ពង្រីក​ខ្លួន​កាន់​តែ​ធំ​ក្រោម​លោក​ប្រធានាធិបតី​លី ​​​ដោយ​ចំនួន​នៃសាខា​របស់​ក្រុមហ៊ុន​​ទាំង​នោះកើន​ដល់​៥៣,៣%​កើន​ដល់​៥៨​១​សាខា ​ខណៈ​ក្រោម​ប្រធានាធិបតី​មុន​ពង្រីក​បាន​ត្រឹម​៣៧៩សា​ខា ៕